ហេតុអ្វី Startup របស់ប្រជាជនថៃផ្ទាល់មិនសូវទទួលជោគជ័យ?​



ជនជាតិ​ថៃ​ដែល​ចាប់​ផ្តើម​អាជីវកម្ម Startup មានមិនសូវ​ជា​មានភាព​ជោគជ័យ​បើទោះបីជាបច្ចុប្បន្ននេះ​តែង​មានការគាំ​ទ្រ​ឲ្យ​មា​ន​ការ​ធ្វើ​ជំនួញ​រួម​គ្នា​ជា​លក្ខណៈ​  Startup ក៏ដោយ។

តែ​បើ​តាម​យោងស្ថិ​តិ​របស់​កា​រិយាល័យ​លើក​កម្ពស់​ជាអាជីវកម្ម​ខ្នាត​តូច​និ​ងមធ្យម​រក​ឃើញ​ថា អ្នក​ដែល​ទទួល​បានជោគ​ជ័យ​មានត្រឹម​តែ ១០% ប៉ុណ្ណោះនៃចំនួន Smartup ដែលចំនួននេះខុសពីជនជាតិផ្សេងមកធ្វើអាជីវកម្ម Smartup ក្នុងប្រទេសមួយនេះ។ ខាងក្រោមនេះជាមូល​ហេតុ​ទាំង ៧ ដែលធ្វើឲ្យអាជីវកម្ម Smartup ​បរាជ័យ​៖

១) កង្វះ​ខាត​ការយល់​ដឹង​ពី​អតិថិជន

Startup ត្រូវ​អាស្រ័យ​អង្គ​ប្រកប​ខាង​តិចណូ​ឡូជី (technology) និង​ការ​ច្នៃ​ប្រឌិត អ្នកប្រកប​ជំនួញមួយ​ភាព​ធំ​ជា​រឿយៗ។ តែ​អ្នករក​ស៊ី​មួយ​ចំនួនគិត​ថា​គាត់​យល់​គាត់​ដឹង​សព្វគ្រប់​អស់​ហើយ​ តែ​គាត់​មិន​បាន​យល់​ច្បាស់​ពី​អ្វី​ដែល​ជា​តម្រូវ​ការ​ពិត​ប្រាកដ​របស់​អតិថិជន។ ផ្ទុយ​ទៅ​វិញ បទពិ​សោធន៍​នៃ​បរាជ័យ​មួយលើកអាច​បង្ហាញផ្លូវ​ក៏​ដូច​ជា​ឱកាស​ក្នុង​ការ​ចាប់​អាជីវកម្ម​បន្ទាប់​និង​ទទួល​បាន​អត្រា​ជោគ​ជ័យ​ខ្ពស់។

២) ធ្វើ​ជាមនុសុ្ស​ល្អ​ពេក​​សម្រាប់​សង្គម

គ្រប់​ផ្នែក​ដែល​ពាក់​ព័ន្ធ​នឹង​ Startup បាន​ជម្រុញ​ឲ្យ​ពួក​គេ​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី និង​ឲ្យ​មាន​ការ​ចម្លង​ពី​អ្នក​ដទៃ ជាហេតុ​នាំ​ឲ្យ​ពួក​គេ​ព្យាយាម​យក​គំរូ​អាជីវកម្ម​ដែល​មាន​រួម​មក​កែ​លម្អឲ្យ​ប្រសើរ។ ការ​ដែល​ព្យាយាម​កែ​ច្រើន​ពេក​ វាហាក់​ដាក់​សម្ពាធ​ច្រើន​ក្នុង​រចនា​អាជីវកម្ម​មួយ​ថ្មី វាទៅ​ជា​មាន​ការ​ខ្វះ​ចន្លោះ​នូវ​ចំនុច​សំខាន់​នាំ​ឲ្យ​ទៅ​ជា​បរាជ័យ​ទៅ​វិញ​។ បើ​យើង​សង្កេត​ទៅ​មើល​អាជីវកម្ម​មួយ​ចំនួន​ដែល​ទទួល​ជោគ​ជ័យ​ហើយ​មាន​សណ្ឋានប្រភេទអាជីវកម្ម​មិន​ខុសគ្នា​ប៉ុន្មាន​ទេមានជាអាថ៌​ដូចជា Alibaba និង eBay ឬ Grab និង Uber ជាដើម អាជីវកម្ម​ទាំង​នេះ​នៅ​តែ​ទទួល​ជោគ​ជ័យ។

៣) គោលនយោ​បាយ​រដ្ឋ​ដែល​មិនត្រឹម​ត្រូវ​

រដ្ឋបាល​មាន​នយោ​បាយផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាជន​ក្លាយជាម្ចាស់ startup រៀងៗ​ខ្លួន​ តែ​បើ​លើក​ជា​ឧទាហរណ៍​វិញ ការ​ដែលទទួល​ជោគ​ជ័យ​លើ​ធុរកិច្ច​នេះ​គឺ​មាន​មិ​នច្រើន​ពេល​ទេ អត្រា​ដែលទទួល​បាន​ភាព​ជោគជ័យ​ស្ទើរ​តែ​ពិ​បាកជាងការ​ឈ្នះ​ឆ្នោត​ទៅ​ទៀត។ ទាំង​នេះ​អាច​ស្តែង​ឲ្យ​ឃើញ​ថា​នយោបាយ​អាច​នឹង​មិនសម​សួន​ក្នុង​បរិបទ​ថៃ។

៤) ខ្វះ​ការ​គាំ​ទ្របន្តពី​អតិថិជន

អ្នក​ប្រកប​ធុរកិច្ច​ Startup មួយ​ចំនួនធំ​​ដែល​បាន​បាត់​បង់ (បរាជ័យ) គឺ​ដោយ​សារ​ទ្រាំ​ទ្របន្តរស់​នៅ​ក្នុងដំណើរ​​អាជីវកម្មមួយ​នេះ​​ទៀត​លែងបាន ព្រោះ​ពេល​ដំបូង​អាច​នឹង​មាន​ផលិត​ផល​ថ្មីៗប្លែកៗ តែ​បន្តយូរៗទៅ​ក៏​ចាប់​ផ្តើម​លក់​លែង​ចេញ​ដូច​មុន​ អតិថិជន​មិន​ទិញ​ដូច​មុន​ ឬ​មិន​អាច​ទាក់​ទាញ​អតិថិ​ជន​ថ្មីៗ​បាន​ ពេល​ជួប​បញ្ហា​ទុន​បង្វិលក៏​មិនបាន​ចាំ​បាច់​ត្រូវ​ផ្អាក​អាជីវកម្ម​ ទាំង​នេះ​ជា​បញ្ហា​ធំបើ​នៅ​តែ​បន្តយក​ចិត្ត​អតិថិជន​មិនបាន​ពាក្យ​ថា​ក្ស័យ​ធន​នឹង​កើត​មាន​ពិត​ប្រាកដ។

៥) ចំណាយ​ទុន​ច្រើន​លើស​ប្រមាណ​ពេល​ចាប់​ផ្តើម​ដំបូង

អ្នកចេញ​រក​ស៊ី​ដំបូងជារឿយៗ​ធ្វើ​ការវិនិយោគតាម​ចិត្ត​ឬតាម​អារម្មណ៍ ឬគូសវាស​ក្តី​ស្រមៃ​ខ្លួន​ស្អាត​ជ្រុល​ពេក​ជា​ហេតុ​ធ្វើ​ឲ្យ​បង់​ប្រាក់​កាស​ទទេៗ តែ​មិន​បាន​គិត​ដិត​ទេដល់​ថាតើ​ប្រាក់​ដែល​ចំណាយ​នោះ​នឹង​ទទួល​មក​វិញ​សម​តាម​អ្វី​ដែល​ចង់​បាន​ឬទេ។

៦) Startup មាន​វដ្តជី​វិត​ខ្លី

Startup ជា​ធុរកិច្ច​ដែល​ផ្អែក​លើ​ការ​ប្រើ​តិច​ណូ​ឡូ​ជីសម័យ​ថ្មី​ច្រើន ជាការ​ប៉ះពាល់ដល់ការ​ប្រែ​ប្រួល​ដល់​ការ​និយម​របស់​មនុស្ស​យ៉ាង​ឆាប់​រហ័ស តួយ៉ាង​ដូចជា ហ្គេម ​ Pokemon GO មាន​ភាពពេញ​និយម​ខ្លាំង​ពេល​ដំបូង​ ចំណែក​បច្ចុប្បន្ន​ស្ទើរ​តែគ្មាន​អ្នកអើពើ។ ទាំង​នេះ​ជា​ផល​ប៉ះ​ពាល់​មួយ​ធំណាស់​ដែល​យើង​បង្កើត​អាជីវកម្ម​មួយ​មិនបានគិត​ពី​ភាព​យូរ​អង្វែង​នៃជីវិត​អាជីវកម្ម​យើង។

៧) ឥរិយា​បថ​នៃ​អ្នក​ប្រើ​ប្រាស់​ជនជាតិ​ថៃហាក់​មិនទាន់​ស៊ី​ចង្វាក់​គ្នា​នៅ​ឡើយជាមួយ Startup

ចំនុច​នេះ​គឺ​សំខាន់​ណាស់ព្រោះ​អតិថិជន​នឹង​ស្គាល់​ទំនិញ​និង​ដំណើរ​ការ​ធុរកិច្ច​ startup អាស្រ័យ​លើតិច​ណូឡូ​ជី​ និង​គ្រឿង​អេ​ឡិច​ត្រូនិក​ឧទាហរណ៍ smartphone ជាដើម។ ទោះជា​ការ​ប្រើ​តិច​ណូឡូ​ជីរីក​ចម្រើន​តែ​នៅ​តែ​មាន​ការ​ផ្លាស់​ប្តូរ​លឿន​នៃ​ចំណង់​ចំនូល​ចិត្ត​ និង​លែង​គាំ​ទ្រ។ ទោះជា​ Startup នៅ​ប្រទេស​ថៃ​ហាក់​មាន​ភាពមិនងាយ​ស្រួល​យ៉ាង​ណា​ក៏​ដោយ បើ​បាន​សិក្សា​ឲ្យ​បានល្អិត​ល្អន់និង​ព្យាយាម​កែ​តម្រូវ​ឡើង​វិញវានឹង​ក្លាយ​ជា​ល្អ​ប្រសើរ​ជាក់​ជា​មិនខាន៕

ដោយ៖ យ៉ាយ៉ា

ប្រភព៖ กรุงเทพธุรกิจ

X
5s