ធ្វើយ៉ាងណាទើបដឹងថា Startup ជាអាជីវកម្មស័ក្តិសមនឹងអ្នក?​




ក្រ​លែក​មើល​ទៅក្នុង​សង្គម​សព្វ​ថ្ងៃមាន​អាជីវកម្ម​ច្រើនណាស់​ដែលកំពុង​លូត​លាស់ ធំធាត់។ មានមនុស្សមិនតិច​ដែរ​ដែល​ស្រមៃ មាន​បំណង​ចង់​បើក​អាជីវកម្ម​។ ​អ្នក​ប្រាកដជា​ធ្លាប់​បាន​ដឹង​បាន​ឬ ឮ​ពី​
Startup មកហើយ ហើយ​ក៏​ធ្លាប់​គិត​ថា​ចង់​មានអាជីវកម្ម​បែប Startupនេះ​នឹង​គេ​ដែរ តែ​ធ្វើ​ម៉េច​ទៅ​ទើប​ដឹង​ថាអាជីវកម្ម​បែប​នេះ​សាក​សម​ជាមួយ​អ្នក? ថ្ងៃ​នេះ BizKhmerនឹង​បង្ហាញ​គន្លឹះ​មួយ​ចំនួន​ឲ្យ​អ្នក​ដែល​ចង់​ដឹង​ថាអាជីវកម្ម​
Startup ស័ក្តិសមសម្រាប់ខ្លួន​អ្នក​ឬអត់៖

១) អ្នក​ជាមនុស្ស​ចូល​ចិត្ត​ខំ​ប្រឹង​ប្រែង​ក្នុង​ការលំ​បាក ហើយ​នៅតែបន្តជំនះ​វា​ឬទេ?
ពាក្យ​ថា​សហគ្រិន​ស្តាប់​ទៅ​ធម្មតា​ណាស់ តែ​ធាតុ​ពិត​នៃ​ការ​អនុវត្ត​មិនធម្ម​តាទេណា។ បើ​អ្នក​ជា​មនុស្ស​ដែល​ចិត្ត​ក្តៅ​ម្នាក់​ចង់​បាន​ផ្លែផ្កាឆាប់ៗពីការងារអ្វី​មួយ​ ខ្ញុំ​គិត​ថា​ Startup ជាវិធី​សាស្រ្ត​មួយ​ល្អសម្រាប់​អ្នក​ នេះមានន័យថាអ្នកត្រូវការថាមពលនិងសមត្ថភាពក្នុងការធ្វើការងាររបស់អ្នកStartup ជាប្រភេទ​ជា​អាជីវកម្ម​ថ្មី ចាប់​ផ្តើមដំណើរ​ការ​ពី​ប្រតិបត្តិ​ការ​ និង​ហិរញ្ញ​វត្ថុ​តូច វា​ក៏​ងាយ​រង​ហានិភ័យ​ដែរ ដូច្នេះ​អ្នក​គួរគិតវាឡើង​វិញពីរទៅបីដង​សិន​មុនសម្រេចចិត្ត​ចាប់ផ្តើម​អាជីវកម្ម​ប្រភេទនេះ។

២) ផលិត​ផល​ ឬសេវាកម្ម​របស់​អ្នក​មានទី​ផ្សារ​ធំ
ដោយ​សារ​មាន​ការ​រីក​ចម្រើន​លឿន​នូវអាជីវកម្ម​ប្រភេទ​នេះ អ្នក​ក៏​ត្រូវគិត​វា​ឲ្យ​បាន​ធំ​ដែរ​ក្នុ​ងការ​ផលិត​ផលិតផល​របស់​អ្នកដើម្បី​លក់​នៅក្នុង​ទីផ្សារ​ឲ្យ​បាន​ច្រើន។ នេះជា​ហេតុ​ផល​ដែល​នាំ​ឲ្យ​ Tech Startup មាន​ប្រជា​ប្រិយ​ភាព​ អាច​រក​ចំណូល​បាន​រហូត​ដល់​រាប់​លាន​ដុល្លារ​ក្នុង​រយៈពេល​ខ្លី។ ​

៣) អ្នក​ប្រហែលជា​ត្រូវ​ស្វែង​រក​ការណែ​នាំ​ពីអ្នក​ជំនាញ
ដូច​ដែល​ខ្ញុំបានលើក​ឡើង​ពីខាង​ដើម​ វាជាពន្លកនិងបង្កើនល្បឿនគឺល្អសម្រាប់អ្នកដែលមិនធ្លាប់បានចាប់ផ្តើមអាជីវកម្មពីមុនមក។ បើ​អ្នក​ប្រថុយ​ទាំង​ខ្ចី ទាំង​មិនដឹង​ស្គាល់​អ្វី​ទាំង​អស់​ អ្នក​នឹង​ដើរ​លើ​ផ្លូវ​ខុស​ដូចកប់​ខ្លួន​ឯង​ទាំង​រស់​ ព្រោះ​វា​ខាត​បង់​ច្រើន​ណាស់។ ការ​ប្រឹក្សាជាមួយ​អ្នក​ជំនាញ​ជាពន្លឺ​មួយ​ក្នុង​ការ​ជួយ​បំភ្លឺ​ផ្លូវ​ដើរ​របស់​អ្នក​ ព្រោះ​អ្នក​នឹង​ទទួល​បទ​ពិសោធន៍​ដែល​អ្នក​នឹក​ស្មាន​មិនដល់​ពី​ពួក​គាត់​ក៏​ថាបាន។

៤) អ្នក​ជា​មនុស្ស​​មានការ​ច្នៃខ្ពស់​ទេ
ក្នុ​ងពិភព​លោក​នៃអាជីវកម្ម Startup គំនិត​គឺ​ជាលុយអ្នក​ត្រូវ​មានគំនិត​ថ្មីៗរហូត​មាន​ការ​កែច្នៃ​ខ្ពស់​ដើម្បី​ទាក់​ទាញ​អតិថិជន​។ ជឿ​ទេ​ថា​មានក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ផ្អាក​ការ​ច្នៃ​ប្រឌិត​រចនា​នានា​លើ​ផ្នែក​ខាង​ក្នុង​ហើយ​ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ចំនាយ​ប្រាក់រាប់​រយ​លាន​ដុល្លារ​ក្នុង​ការ​បង្កើតគំនិត​ Startup ហើយ​ពួកគេ​បន្ត​អភិ​វឌ្ឍអ្វី​ថ្មី​ៗ​លើ Startup របស់​គេ​ឥត​ឈប់​ឈរ។​

បើ​អ្នក​ជាមនុស្ស​ដែល​ចូល​ចិត្ត​ច្នៃ​ប្រឌិត បង្កើត​គំនិត​ថ្មីៗនោះ​ Startup វា​សាកសម​នឹង​អ្នក​ហើយ៕


ដោយ៖ យ៉ាយ៉ា