ព្រុយណេមានមន្តស្នេហ៍អ្វី ធ្វើឲ្យអាឡឺម៉ង់ចាប់ចិត្តធ្វើជាដៃគូវិនិយោគជាមួយខ្លួន?
សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានគេកត់សំគាល់ថាកំពុងតែមានសេដ្ឋកិច្ចរីកចម្រើន ដែលនាំឲ្យតំបន់មួយនេះក្លាយជាគោលដៅនៃការវិនិយោគនានាពីបរទេសកាន់តែច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការដែលអាចទាក់ទាញចិត្តវិនិយោគពីបរទេសនេះ ក៏ដោយសាររដ្ឋាភិបាលប្រទេសនីមួយៗចាប់ផ្តើមធ្វើកំណែទម្រង់ផ្នែកច្បាប់ និងបង្កលក្ខណៈងាយស្រួលជាច្រើនសម្រាប់វិនិយោគិន។
ការរួមបញ្ចូលសេដ្ឋកិច្ចតំបន់អាស៊ានបានធ្វើទៅកាលពីខែធ្នូ ឆ្នាំ ២០១៥ ដែលនេះជាការបើកចំហរជើងមេឃពាណិជ្ជកម្មក្នុងតំបន់ ក៏ដូចជាបើកឱកាសកាន់តែច្រើនឡើងសម្រាប់ការបណ្តាក់ទុនវិនិយោគពីបណ្តាប្រទេសដទៃទៀតក្រៅពីប្រទេសអាស៊ាន។
ប្រទេសព្រុយណេ
និយាយពីប្រទេសព្រុយណេដែលត្រូវបានគេចាត់ទុកថាជា ប្រទេសមួយដែលមានការអភិវឌ្ឍខ្លាំងផ្នែកសេដ្ឋកិច្ច ហើយក៏ត្រូវបានគេស្គាល់ដែរថាជាស្តេចប្រេងមួយផងដែរ។ ធនាគារពិភពលោកបានធ្វើការអះអាងថា ព្រុយណេជាប្រទេសមួយដែលជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងការផ្តល់ភាពងាយស្រួលដល់ការធ្វើធុរកិច្ច (Ease of Doing Business Index) ក្រៅពីនេះ ព្រុយណេក៏ស្ថិតនៅក្នុងប្រទេសមួយដែលមានសុវត្ថិភាពលើក្រេឌីតដែរ។ លំហូរពីការវិនិយោគដោយផ្ទាល់ពីបរទេសដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
ទំនាក់ទំនងរវាងព្រុយណេ និងអាល្លឺម៉ង់
ការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់ប្រទេសព្រុយណេ ហាក់មានការថមថយចុះកាលពីឆ្នាំ ២០១៧ បើធៀបទៅនឹងឆ្នាំ ២០១៥ (១៧០ លានដុល្លារ ទៅ ៥៧ លានដុល្លារ) នេះជាចំនួនមួយច្រើនគួរសមដែរ។ ចំណែកការនាំចេញរបស់ព្រុយណេទៅកាន់ប្រទេសនេះវិញក៏មានការធ្លាប់ចុះដូចគ្នាដោយសារតែភាពយឺតយ៉ាវនៃការនាំចេញប្រេង និងឧស្ម័ន។ តែទោះជាយ៉ាងណា ការកើនឡើងតម្រូវការគ្រឿងចក្ររបស់ប្រទេសអាល្លឺម៉ង់ជំរុញឲ្យមានការកើនឡើងការនាំចេញប្រេងពីព្រុយណេទៅអាល្លឺម៉ង់ក្នុងប៉ុន្មានឆ្នាំនេះ។
មានក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនបានដាក់អាជីវកម្មក្នុងប្រទេសព្រុយណេរួចជាស្រេចហើយ ដូចជា ក្រុមហ៊ុនស៊ីម៉ង់ត៍ Heidelberg Cement បានប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០០០ និងធ្វើការផ្គត់ផ្គង់ប្រមាណ ៦៥% ក្នុងទីផ្សារសំណង់ក្នុងប្រទេសព្រុយណេ។ ThyssenKrupp បច្ចុប្បន្នកំពុងចូលរួមក្នុងការសាងសង់រោងចក្រជីដ៏ធំមួយនៅព្រុយណេ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច។ ក្រុមហ៊ុនស៊ីម៉ង់ត៍ដែលបានចូលរួមនៅក្នុងប្រទេសប្រ៊ុយណេតាំងពីឆ្នាំ ១៩៧២ ក៏កំពុងសិក្សាពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឆ្ពោះទៅរកការធ្វើ Digitalization ហើយរំពឹងថានឹងធ្វើការវិនិយោគធំៗនៅឆ្នាំខាងមុខ។
ទិដ្ឋភាពនៃការវិនិយោគក្នុងប្រទេសព្រុយណេ
ព្រុយណេមានការប្រកួតប្រជែងខ្លាំង ពិសេសដោយសារមានភាពប្រែប្រួលនៃវិស័យប្រេង និងឧស្ម័នក្នុងប៉ុន្មានឆ្នាំនេះ។ ក្នុងឆ្នាំ ២០១៨ ការនាំចេញខ្ពស់នៃឧស្ម័នធម្មជាតិ ដែលជំរុញឲ្យការនាំចេញវិស័យមួយនេះកើនឡើងប្រមាណ ២.៣% ហើយក៏ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៥% សម្រាប់ឆ្នាំ ២០១៩នេះ។ ជាមួយនឹងការធ្វើពិពិធកម្មរបស់រដ្ឋាភិបាល ដែលមានផែនការបន្ថយការពឹងផ្អែកលើវិស័យធនធានធម្មជាតិនិងបង្កើនអាជីវកម្មដែលមានលក្ខណៈច្នៃប្រឌិតនិងបច្ចេកវិទ្យា ព្រុយណេបានបើកឱកាសទទួលយកការវិនិយោគផ្ទាល់ពីអាល្លឺម៉ង់ជាច្រើនបន្ថែមទៀត។ វាជាឱកាសធំមួយបន្ថែមពីនេះទៀត ដោយសារប្រជាជនមានការយល់ដឹងច្បាស់ទៅលើការប្រើប្រាស់ភាសាអង់គ្លេស ក៏ដូចជាការស្វាគមន៍លើបរិយាកាសវិនិយោគរបស់អាល្លឺម៉ង់ ជាហេតុនាំឲ្យមានភាពទាក់ទាញកាន់តែខ្លាំងលើការវិនិយោគពីអាល្លឺម៉ង់ និងសម្លឹងចាប់យកឱកាសមួយនេះ។
គម្រោងធំៗដែលអាល្លឺម៉ង់បានរំពឹងដាក់ការវិនិយោគនោះ ភាគច្រើនក្នុងគោលបំណងអភិវឌ្ឍបច្ចេកវិទ្យា និងកាធ្វើពាណិជ្ជកម្មបែបទំនើបជាមួយព្រុយណេ ដោយសម្លឹងឃើញពីភាពវិសេសវិសាលនៃទីតាំងភូមិសាស្រ្តតំបន់នៃជាតិមួយនេះ។ ព្រុយណេនៅមិនទាន់អាចប្រៀបធៀបជាមួយសិង្ហបុរីបាន ១០០%ទេ តែព្រុយណេនៅមានសល់ទីតាំងទំនេរច្រើន និងតម្លៃមិនថ្លៃដូចនៅសិង្ហបុរីពេកនោះទេ ដែលនេះជាការសម្លឹងឃើញពីទីផ្សារមួយល្អសម្រាប់អាល្លឺម៉ង់ភ្ញាស់អាជីវកម្មរបស់ខ្លួន ពិសេសជាជម្រើសសក្តានុពលមួយសម្រាប់ក្រុមហ៊ុន Hihg-Tech និងក្រមហ៊ុនផ្នែកភស្តុភារកម្ម (logistics firm)។
Wawasan Brunei 2035
Wawasan Brunei ២០៣៥ ជាផែនការមួយដាក់ចេញដើម្បីកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើវិស័យប្រេង និងឧស្ម័ន ត្រូវបានប្រកាសលើកដំបូងក្នុងឆ្នាំ ២០០៤។ វាអាចជាដាក់ប្រទេសក្នុងចំណោមប្រទេសកំពូលៗ ដទៃទៀតនៅលើពិភពលោកក្នុងកំរិតខ្ពស់នៃការអប់រំនិងប្រាក់ចំណូល។ យុទ្ធសាស្រ្តនេះគឺថាប្រ៊ុយណេត្រូវបានទទួលស្គាល់គ្រប់ទីកន្លែងសម្រាប់សមិទ្ធផលនៃប្រជាជន ដែលមានការអប់រំខ្ពស់គុណភាពនៃជីវិតនិងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងសេដ្ឋកិច្ចប្រកបដោយចីរភាព។
ក្រៅពីនេះ ក៏នៅមានគ្រោងការមួយចំនួនទៀតក្នុងការទាក់ទាញការវិនិយោគទាំងក្នុងប្រទេសនិងពីបរទេសគឺ ការជំរុញការអភិវឌ្ឍកាន់តែខ្លាំងនូវឧស្សាហកម្មហាឡាល (Halal Industry) បង្កើនភាពច្នៃប្រឌិតកាន់តែខ្ពស់ និងឧស្សាហកម្មបច្ចេកវិទ្យាខណៈដែលឧស្សាហកម្មកប្បាសត្រូវបានអនុវត្តរួចហើយ។ The Ease-of-Doing Business Unit បានបង្កើតឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មឈានមុខរបស់ប្រ៊ុយណេ។ បច្ចុប្បន្ននេះប្រទេសមួយក្នុងចំណោមប្រទេសកំពូលៗ ជាច្រើនដែលមានសន្ទស្សន៍ធុរកិច្ចងាយស្រួល។
ផ្នែកធំមួយសម្រាប់ការផ្តួចផ្តើមដើម្បីផ្តោតលើការធ្វើ Digitalization សម្រាប់វិស័យសាធារណៈ បានស្ថិតនៅក្រោមយុទ្ធសាស្រ្ត Digital Government Strategy ២០១៥-២០២០។ យុទ្ធសាស្រ្តមួយនេះគឺដើមុ្បផ្តល់ភាពងាយស្រួលដល់ការធ្វើអាជីវកម្មតាមអនឡាញ ហើយការធ្វើបែបនេះនឹងផ្តល់ភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា ព្រោះក្នុងចំណោមប្រជាជនទាំងអស់មានចំនួន ៨៦% ដែលប្រើប្រាស់អ៊ីនធឺណេតនៅប្រ៊ុយណេ នេះជាអត្រាខ្ពស់បំផុតក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់។ រដ្ឋាភិបាលមានបំណងអនុវត្តស្តង់ដារជាតិនិងការទទួលស្គាល់គុណភាពអប់រំស្របតាមការអនុវត្តអន្ដរជាតិដ៏ល្អបំផុត៕
ដោយ៖ យ៉ាយ៉ា