Startup បច្ចេកវិទ្យាហិរញ្ញវត្ថុ មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងប្រទេសវៀតណាម​



ជាមួយនឹងកំណើនប្រជាជនថ្នាក់កណ្ដាល ភាពរីកចម្រើនផ្នែកអ៊ិនធឺណេត និងចំនួនប្រជាជនជិត ១០០ លាននាក់ដែលភាគច្រើនជាប្រជាជនវ័យក្មេង វៀតណាមានលក្ខណៈសម្បត្តិគ្រប់គ្រាប់ក្លាយជាប្រទេសមានទីផ្សារហិរញ្ញវត្ថុធំជាងគេមួយ។

កាលពីជាច្រើនឆ្នាំមុន Startup បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសវៀតណាមមានការរីកចម្រើនយ៉ាងខ្លាំង ហើយនាពេលបច្ចុប្បន្នមានរហូតដល់ទៅ១២០ក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មច្រើនយ៉ាងគិតចាប់ពីផ្នែកទូទាត់សាចប្រាក់តាមប្រព័ន្ធអ៊ិនធឺណេត រហូតដល់សេវាកម្មបច្ចេកវិទ្យាធំៗ។

ក្រុមហ៊ុនទូទាត់សាច់ប្រាក់មានការពេញនិយមច្រើន មានដូចជា M_Service ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីទូទាត់សាច់ប្រាក់លើទូរស័ព្ទឈ្មោះថា MoMO កម្មវិធី Moca ដែលជាកម្មវិធីទូទាត់សាច់ប្រាក់នៅលើទូរស័ព្ទដៃឥតគិតថ្លៃសម្រាប់ប្រជាជនវៀតណាម កម្មវិធី GrabPay ដែលជាកម្មវិធីទូរស័ព្ទដៃរបស់ Grab កម្មវិធី Zolo Pay ដែលជាសេវាកម្មធ្វើការភ្ជាប់ទំនាក់ទំនងដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចធ្វើការតភ្ជាប់ការបង់ប្រាក់ដោយប្រើប្រាស់ QR Code និង NFC និងអាចធ្វើការទិញទំនិញអនឡាញ និងបង់ប្រាក់ផ្សេងៗ។

P2P Lending (Peer-to-peer lending) បានក្លាយជាបច្ចេកវិទ្យាហិរញ្ញវត្ថុធំលំដាប់ទីពីរក្នុងប្រទេសវៀតណាមដែលមានក្រុមហ៊ុន Startup ចំនួន២០ ដែលក្នុងនោះមាន Tima, Growth Wealth ដែលជាកម្មវិធីអនុញ្ញាតិឲ្យសហគ្រិនខ្នាតតូចនិងមធ្យមអាចធ្វើការស្នើសុំកម្ចី និងកម្មវិធីជាច្រើនទៀតដូចជា TrustCircle និង Vay Muon ជាដើម។ P2P Lending ជាបច្ចេកវិទ្យាផ្ដល់សេវាកម្មផ្ដល់ប្រាក់កម្ចីតាមរយៈអ៊ិនធឺណេត។ 

ឧស្សាហកម្មការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ក្នុងប្រទេសវៀតណាមបាននឹងកំពុងរីកចម្រើនយ៉ាងខ្លាំង ដែលមានកំណើនទ្វេរដងក្នុងរយៈពេលត្រីមាសទី៣នៃឆ្នាំ២០១៨។ កំណើននៃការធ្វើការផ្ទេរសាច់ប្រាក់តាមរយៈទូរស័ព្ទដៃនិងការបូបដីជីថលបានកើនឡើង ១២៦% និង ១៦១% ជាបន្តបន្ទាប់ នេះបើយោងតាម នាយកដ្ឋានទូរទាត់ការចំណាយ (Department of Payments) របស់ធនាគារជាតិវៀតណាម (State Bank of Vietnam)។

របាយការណ៍មួយដែលចុះផ្សាយក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនស្រាវជ្រាវ Allied បានធ្វើការប៉ានស្មានថាទីផ្សារទូទាត់ការចំណាយលើទូរស័ព្ទដៃក្នុងប្រទេសវៀតណាមបានកើនឡើងប្រមាណ ៧០ ៩៣៧ លានដុល្លារអាមេរិក ដែលចំនូននេះអាចនឹងមានការកើនឡើងដល់ ១៨,២% ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥។

កត្តាជាច្រើនដែលបង្កឲ្យឧស្សាហកម្មនេះមានការកើនឡើង មានដូចជាចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ពីការប្រើប្រាស់សាច់ប្រាក់ទៅជាការទូទាត់តាមតាមជីឌីថល កំណើនតម្រូវការផ្ទេរសាច់ប្រាក់ភ្លាមៗក្នុងប្រទេស ការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូននិងអ៊ិនធឺណេត និងកំណើនការពាណិជ្ជកម្មអនឡាញជាដើម។

បន្ថែមពីនេះ រដ្ឋាភិបាលវៀតណាមក៏មានមហិច្ចតាក្នុងការអភិវឌ្ឍការទូទាត់ផ្សេងៗដោយមិនប្រើប្រាស់សាច់ប្រាក់ផងដែរ។ ក្នុងខែមករា ឆ្នាំ២០១៧ គោលការណ៍មួយត្រូវបានព្រមព្រៀងក្នុងគោលបំណងកាត់បន្ថយសមាមាត្រការផ្ទេរប្រាក់ឲ្យដល់១០% និងត្រូវធ្វើឲ្យប្រជាជន៧០%មានគណនីធនាគារប្រើប្រាស់ត្រឹមឆ្នាំ២០២០៕

ដោយ៖ លង់ វណ្ណៈ

 

X
5s