៥ចំណុច ពីទ្រឹស្តី Nail it then Scale it ជួយឲ្យចាប់ផ្តើមអាជីវកម្ម Startup ឆាប់រីកចម្រើន​



យោងតាមស្ថិតិដែលចេញផ្សាយជាសាធារណៈសិក្សាដោយស្ថាប័ន Small Business Administration (SBA) ក្នុងឆ្នាំ ២០១៧ បានឲ្យដឹងថា មួយភាគប្រាំនៃអាជីវកម្មថ្មីថ្មោង Startup បានដួលរលំនៅក្នុងឆ្នាំដំបូង ខណៈដែលពាក់កណ្តាលនៃអាជីវកម្មប្រភេទនេះ សរុបអាចនឹងដួលរលំក្នុងឆ្នាំទី៥  និងមួយភាគបីប៉ុណ្ណោះដែលអាចបន្តររស់រានបានបន្ទាប់ពីឆ្នាំទី៧ ឬលើសពីនេះ។ 

ការដែលអាជីវកម្មជួបនឹងការបរាជ័យនេះក៏ដោយសារហេតុផលមួយចំនួនផ្សេងៗគ្នា តែអ្វីដែលម្ចាស់អាជីវកម្មត្រូវធ្វើគឺដើម្បីឲ្យ Startup របស់ខ្លួនដំណើរការបានល្អចាប់តាំងពីពេលចាប់ផ្តើមដំបូងគឺមាននៅក្នុង ៥ ចំនុចខាងក្រោមនេះ៖

១) ចាប់យកចំនុចឈឺចាប់

ចាប់យកចំនុចឈឺចាប់នេះអាចរាប់ចូលបានទាំងចំនុចឈឺចាប់របស់ខ្លួនឯងផ្ទាល់ ឬជាចំនុចឈឺចាប់របស់អតិថិជន។ ឧទាហរណ៍ដូចជា ក្រុមហ៊ុន Grab ឬ Pass App បង្កើតឡើងដោយសារមើលឃើញពីការឈឺចាប់របស់អតិថិជនលើការធ្វើដំណើរតាមដងផ្លូវ ការឈឺចាប់ឬចំនុចដែលជាចបញ្ហានោះគឺការកកស្ទះចរាចរណ៍លើដងផ្លូវ កង្វក់របស់អ្នកគ្មានមធ្យោបាយធ្វើដំណើរ និងការជិះម៉ូតូឌុបឬតាក់ស៊ីត្រូវចំណាយច្រើនជាដើម។ 

២) ចាប់យកដំណោះស្រាយ

ពេលដែលយើងដឹងពីឬសគល់នៃបញ្ហាទាំងនោះរួច យើងត្រូវរកបមធ្យោបាយផ្តល់ដំណោះស្រាយរាល់ឆ្លើយតបនឹងបញ្ហានោះ។ ពេលដែលយើងរកឃើញអ្វីដែលជាបញ្ហា ឬ ការលំបាកក្នុងសង្គម ត្រូវរកវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហានោះឲ្យមានប្រសិទ្ធិភាពបំផុត ដែលវាអាចផ្តល់ជាការរួមចំណែកបានយ៉ាងល្អដល់សង្គម។ វាគ្មានអ្វីត្រូវព្រួយបារម្ភពីការខាតបង់ឡើយបើអ្នករកដំណោះស្រាយចំពោះបញ្ហានោះបានល្អ ហើយអ្នកប្រើប្រាស់ប្រាកដជាទទួលយកសេវាកម្មរបស់អ្នក។ តែត្រូវចាំថាដំណោះស្រាយទាំងនោះត្រូវធ្វើឡើងតាមកម្រិតសមត្ថភាព លទ្ធភាព ចំនេះដឹងរបស់យើងព្រោះយើងមិនអាចក្តោបក្តាប់ និងរកដំណោះស្រាយបានគ្រប់បញ្ហាបានទេ។

៣) ចាប់យកការធ្វើយុទ្ធសាស្រ្តទីផ្សារ

យុទ្ធសាស្រ្តទីផ្សារជារឿងមួយចាំបាច់បន្ទាប់ពីការបង្កើតគំនិតចង់ដោះស្រាយបញ្ហា ដែលជាការឈឺចាប់ឬព្រួយបារម្ភរបស់អតិថិជន ហើយការធ្វើយុទ្ធសាស្ត្រទីផ្សារនេះ ត្រូវធ្វើយ៉ាងណាកំណត់អតិថិជនគោលដៅឲ្យបានជាក់លាក់ ទើបយើងអាចចេញយុទ្ធសាស្រ្តបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព។ អ្វីដែលយើងត្រូវធ្វើចាំបាច់គឺធ្វើការសិក្សាពីអ្វីដែលជាតម្រូវការចាំបាច់បំផុតរបស់អតិថិជន ហើយយើងព្យាយាមបង្កើតអ្វីដើម្បីជាការឆ្លើយតបយ៉ាងល្អបំផុត និងសមស្របទៅនឹងតម្រូវការរបស់អតិថិជន។

៤) ចាប់ផ្តើមដាក់ផលិតផលឬសេវាកម្មទៅក្នុងទីផ្សារ

ជាដំណាក់កាលនៃការទៅជួបជជែកជាមួយអតិថិជនគោលដៅដែលអ្នកបានកំណត់ថា ជាអ្នកដែលមានតម្រូវការពិតប្រាកដនូវផលិតផល ឬសេវាកម្មរបស់អាជីវកម្មអ្នក។ ជាការជជែកមួយដើម្បីដឹងជាក់ស្តែងថាមានអ្វីបន្ថែមដែលអតិថិជនត្រូវការ បន្ថែមពីផលិតផលឬសេវាកម្មដែលយើងមាន ព្រោះព័ត៌មានដែលយើងបានដឹងកន្លងមកជាការប្រមូលទិន្នន័យ និងការវិភាគរបស់ម្ចាស់អាជីវកម្ម ដូច្នេះយើងត្រូវដឹងមតិពិតប្រាកដរបស់អ្នកប្រើប្រាស់ផ្ទាល់។ ត្រង់ចំណុចនេះដែរ យើងក៏ត្រូវពិនិត្យឲ្យជាក់លាក់ដែរថា អាជីវកម្មមួយនេះ បើដំណើរការតាមគម្រោងដែលយើងបានគ្រោងទុកនេះវានឹងផ្តល់ផលចំណេញសមស្របនឹងការចំណាយពេល ចំណាយគំនិត ចំណាយកម្លាំងដែរទេ។ បើគណនាមើលទៅថា ផ្លូវចំណេញមានតិចជាងផ្លូវខាត នោះត្រូវរឹះគិតឡើងវិញថាត្រូវប្តូរផែនការ ប្តូរយុទ្ធសាស្រ្តយ៉ាងណាដើម្បីអាចរកប្រាក់ចំណេញបាន។

៥) Scale it

ឆ្លងកាត់ដំណាក់កាលជាច្រើនចំណុចខាងលើរួចមកអ្នកអាចស្វែងរកចំណុចដែលអាចស្វែងរកប្រាក់ចំណេញបានហើយ អ្នកអាចចាប់ផ្តើមវាបាន៕

ដោយ៖ យ៉ាយ៉ា

 

X
5s