ធ្វើម៉េចទើបក្លាយជាចៅហ្វាយម្នាក់ដែលមនុស្សគ្រប់គ្នាចង់ធ្វើការជាមួយ?​



រាប់ចាប់ពីពេលបានធ្វើការងារដំបូងរហូតមកដល់ពេលនេះ អ្នកច្បាស់ជាធ្លាប់បានឆ្លងកាត់ធ្វើការជាមួយចៅហ្វាយរាប់មិនអស់។ បទពិសោធន៍ការងាររបស់អ្នក​ជាមួយពួកគេ ពេលខ្លះបានបង្កើតនូវការចងចាំដ៏ល្អ ក្នុងជីវិតរបស់អ្នក ហើយខ្លះទៀតក៏មិនមានអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍នោះដែរ។ នេះក៏ដោយ​សារ​តែចៅហ្វាយទាំងនោះមានកម្រិតអប់រំ ចំណេះដឹង បទពិសោធន៍ និងអត្តចរិតខុសគ្នា។ 

នៅពេលនិយាយដល់ចៅហ្វាយដ៏ល្អម្នាក់ដែលអ្នកចង់ធ្វើការជាមួយ តើអ្នកមានកត់សម្គាល់ឃើញទេថា ហៅហ្វាយម្នាក់នោះមានគុណសម្បត្តិអ្វីខ្លះដែលគួរឲ្យចាប់អារម្មណ៍? ចម្លើយគឺពិតជាច្បាស់ណាស់ថា ចៅហ្វាយម្នាក់នោះបានធ្វើឲ្យអ្នកមានភាពកក់ក្តៅក្នុងអាជីពការងាររបស់អ្នក។ នៅខាងក្រោមនេះ Bizkhmer ព្យាយាមបង្ហាញនូវគុណសម្បត្តិមួយចំនួនរបស់ចៅហ្វាយល្អដែលបុគ្គលិកគ្រប់រូបចង់ធ្វើការជាមួយ៖

១.មហិច្ឆតា
ដើម្បីក្លាយជាចៅហ្វាយដ៏ល្អបំផុតមួយរូប គុណសម្បត្តិដំបូងដែលអ្នកត្រូវមាន គឺអ្នកត្រូវតែជាមនុស្សមានមហិច្ឆតាខ្ពស់។  មហិច្ឆតាបានបង្ហាញទៅកាន់បុគ្គលិករបស់អ្នកថា អ្នកជាមនុស្សខ្នះខ្នែង ខិតខំព្យាយាម យកចិត្តទុកដាក់ និងមានឆន្ទះពិតប្រាកដចំពោះបុព្វហេតុជីវិត និងការងារប្រចាំថ្ងៃ។ នៅពេលអ្នកដាក់មហិច្ឆតាខ្ពស់ មានន័យថា អ្នកកំពុងដាក់ជំនឿលើខ្លួនឯង និងធ្វើឲ្យអ្នកដទៃ ជាពិសេសបុគ្គលិកបស់អ្នកជឿជាក់មកលើអ្នកផងដែរ។ វាជាកម្លាំងចិត្តដែលជម្រុញឲ្យមនុស្សគ្រប់គ្នានៅជុំវិញអ្នកយកគំរូតាម ហើយពួកគេអាចបំពេញកិច្ចការរបស់ពួកប្រកបដោយឆន្ទៈខ្ពស់។

ចុចអាន៖ ហេតុអ្វី​អ្នក​ត្រូវ​​ជួល​​​មនុស្ស​ឆ្លាត​ជាង​អ្នក​មក​ធ្វើការ?​

២.មានតម្លាភាព
តម្លាភាពជាគុណសម្បត្តិសំខាន់បំផុតមួយទៀតនៅពេលដែលអ្នកចង់ធ្វើជាចៅហ្វាយល្អម្នាក់ដែលមនុស្សគ្រប់គ្នាចង់ធ្វើការជាមួយ។ ដើម្បីផលប្រយោជន៍របស់ស្ថាប័ន រួមទាំងអ្នក និងបុគ្គលិក អ្នកត្រូវគ្រប់គ្រងពួកគេដោយយុត្តិធម៌ និងស្មើភាពដោយមិនប្រកាន់តួនាទី ឬឋានៈនោះឡើយ។  នៅពេលពួកគេបង្កើតកំហុស អ្នកគួរលើកទឹកចិត្តឲ្យពួកគេទទួលស្គាល់កំហុស និងកែប្រែកំហុសប្រកបដោយការទទួលខុសត្រូវដើម្បី បញ្ជាក់ថា ពួកគេនឹងទទួលបានអ្វីមួយស័ក្តិសមទៅនឹងអ្វីដែលពួកគេបានធ្វើ។ អ្នកត្រូវបង្ហាញការគោរពដល់ពួកគេដោយស្មើភាពដោយឈរលើគោលការណ៍ស្នាដៃការងារជាធំ។ 

ចុចអាន៖ ដំបូន្មាន​ខ្លីៗ ២០ ចំណុច​ផ្ញើ​ជូន​សហគ្រិន​ក្មេងៗ​សម្រាប់​ពិចារណា​មុន​ចេញ​រកស៊ី​

៣.ត្រូវសកម្មក្នុងការជួយជ្រោមជ្រែងបុគ្គលិក
អ្នកពិតជាចង់ក្លាយជាចៅហ្វាយដ៏អស្ចារ្យម្នាក់មែនទេ? អ្នកត្រូវប្រាកដថា អ្នកមិនបានផាត់ចោលបុគ្គលិកណាមួយទៅកៀនជញ្ជាំងនោះទេ។  អ្នកត្រូវត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើង ហើយត្រូវប្រាកដថា អ្នកបានការពារបុគ្គលិករបស់អ្នកជានិច្ច ជាពិសេសនៅក្នុងគ្រាលំបាកៗ។ អ្នកត្រូវមានភាពសកម្មចេញប្រតិបត្តិការងារ របស់អ្នក និងបង្វឹកពួកគេឲ្យអស់ពីលទ្ធភាព។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវបង្រៀនពួកគេឲ្យចេះគ្រប់គ្រងស្ថានការណ៍ណាមួយដែលកើតមានឡើង ហើយនៅពេលដែលស្ថានការណ៍ទាំងនោះចូលមកដល់ អ្នកត្រូវប្រាកដថា អ្នកកំពុងឈរនៅក្បែរពួកគេ។ អ្នកត្រូវធ្វើជាវីរបុរសរបស់កូនចៅរបស់អ្នក នោះពួកគេនឹងមិនងាយបោះបង់អ្នកទេ។

ចុចអាន​៖ បើមានដើមទុនត្រឹម ២០០០ ដុល្លារ តើអ្នកអាចរកស៊ីអ្វីបានខ្លះ?​

៤.យល់ពីជម្រៅចិត្តរបស់បុគ្គលិក
ធ្វើជាចៅហ្វាយដ៏ពូកែម្នាក់ អ្នកមិនត្រឹមតែធ្វើជាមនុស្សដែលពូកែធ្វើការជាងគេ និងអង្គុយចាំតែដាក់ការងារឲ្យបុគ្គលិកធ្វើប៉ុណ្ណោះទេ។ អ្នកត្រូវតែចេះស្វែងយល់ឲ្យបានស៊ីជម្រៅពីបុគ្គលិករបស់អ្នកម្នាក់ៗ។ អ្នកត្រូវតែទទួលស្គាល់ស្ថានភាព និងភាពខុសគ្នារបស់ពួកគេ ហើយបង្ហាញដល់ពួកគេថា ពួកគេម្នាក់ៗមានអត្តសញ្ញាណផ្ទាល់ខ្លួន។ អ្នកត្រូវឲ្យពួកគេដឹងថា សមត្ថភាព ចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ មានចំណុចពិសេសរៀងៗខ្លួន ហើយអ្នកបានគោរពនូវគុណតម្លៃទាំងនេះ។ នៅពេលអ្នកបានទទួលស្គាល់គុណតម្លៃ និងយល់ពីស្ថានភាពរបស់ពួកគេកាន់តែច្រើន ពួកគេនឹងទុកចិត្តអ្នក ហើយផ្តល់មកវិញនូវអ្វីដែលល្អបំផុតដល់អ្នក។

ចុចអាន៖ វិធី ៨យ៉ាងដែលម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ ១៩​

៥.ធ្វើជាគំរូល្អដល់បុគ្គលិក
ដើម្បីក្លាយជាចៅហ្វាយដ៏អស្ចារ្យម្នាក់ អ្នកក៏ត្រូវរៀបចំខ្លួនធ្វើជាគំរូល្អដល់ពួកគេផងដែរ។ ចំណុចមួយដែលអ្នកត្រូវបង្ហាញពួកគេផងដែរនោះគឺថា អ្នកមិនមែនជាមនុស្សដែលវង្វេងស្មារតី ឬឆេវឆាវនៅពេលជួបបញ្ហា ។ អ្នកត្រូវបង្ហាញពួកគេថា អ្នកជាមនុស្សអត់ធ្មត់ ចិត្តត្រជាក់ រក្សាបានភាពស្ងៀមស្ងាត់ ហើយប្រើគំនិតជាដំណោះស្រាយដើម្បីទប់ទល់ទៅនឹងសម្ពាធ និងបញ្ហាផ្សេងៗដែលកំពុងកើតឡើង។ អ្នកមិនត្រូវធ្វើខ្លួនជាមនុស្សដែលនាំបញ្ហា ឬធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញនោះឡើយ។ អ្នកត្រូវតាំងខ្លួនធ្វើជាអ្នកចេញមុខដោះស្រាយបញ្ហាឲ្យពួកគេ។ ប្រសិនបើអ្នកផ្តល់គំរូល្អដល់ពួកគេ ពួកគេនឹងរៀនតាមអ្នក។ សូមចាំថា ចៅហ្វាយដ៏ល្អបំផុតម្នាក់ គឺមិនបង្ហាញភាពមិនប្រាកដប្រជានៅពេលដែលមានភាពតានតឹងកើតឡើងនោះឡើយ។

ចុចអាន៖ ជំនាញទន់ចំនួន ៤ ប្រសិនបើអ្នកចង់ឲ្យអាជីពការងាររបស់អ្នករីកលូតលាស់ទៅមុខបន្ត​

៦.មានក្រមសីលធម៌ខ្ពស់
នេះជាគុណសម្បត្តិពិសេសមួយទៀតរបស់ចៅហ្វាយល្អ។ នៅពេលអ្នកមានក្រមសីលធម៌ល្អ អ្នកនឹងបង្ហាញទង្វើប្រកបដោយសីលធម៌ទៅកាន់មនុស្សគ្រប់រូបទាំងនៅក្នុងស្ថាប័ន ឬមនុស្សមួយក្រុម។  ក្រៅពីចំណេះដឹងរបស់អ្នក ក្នុងនាមអ្នកដឹកនាំ អ្នកត្រូវមានគុណសម្បត្តិនេះ ដើម្បីបញ្ជាក់ថា អ្នកជាមនុស្សមានអាកប្បកិរិយាថ្លៃថ្នូរគួរឲ្យគោរព៕

អត្ថបទ​ដែលទាក់ទង៖
លក្ខណៈ ៦យ៉ាងរបស់ចៅហ្វាយធ្វើឲ្យបុគ្គលិកចង់ធ្វើការជាមួយ​
១១ វិធីធ្វើឲ្យចៅហ្វាយពេញចិត្តអ្នក និងជួយឲ្យក្លាយជាបុគ្គលិកពិសេសក្នុងក្រុមហ៊ុន​

ប្រភព៖ Addicted2success 

 

X
5s