ប្រវត្តិនារីបេះដូងដែក ម៉ាហ្ការ៉េតថេតឆឺ៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស (ភាគទី១)​



១ «តើលោកស្រីម៉ាហ្ការ៉េតថេតឆឺជានរណា?»

លោកស្រីម៉ាហ្ការ៉េតថេតឆឺជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស និងនៅទ្វីបអឺរ៉ុប។ ជានិច្ចកាល នៅពេលរំឭកពីឈ្មោះលោកស្រីថេតឆឺ អ្នកដែលធ្លាប់រស់នៅជំនាន់នោះនឹងនឹកឃើញទៅដល់រហស្សនាម «នារីបេះដូងដែក - the Iron Lady» ដែលពួកសូវៀតជាអ្នកដាក់ឲ្យ។ លោកស្រីជាអ្នកនយោបាយអភិរក្សនិយមឆ្អិនឆ្អៅ និងជាអ្នកគាំពារលទ្ធិប្រជាធិបតេយ្យដ៏សំខាន់ម្នាក់នៅចំពោះមុខនៃការរីកសាយភាយលទ្ធិកុម្មុយនិស្ត និងការពង្រីកឥទ្ធិពលរបស់សហភាពសូវៀតនៅក្នុងសម័យសង្គ្រាមត្រជាក់។ 

លោកស្រីថេតឆឺបានចេញមុខប្រឆាំងនឹងលទ្ធិកុម្មុយនិស្ត និងបញ្ជូនកងទ័ពទៅធ្វើសង្គ្រាមយ៉ាងប្ដូរផ្ដាច់ ដើម្បីដណ្ដើមយកកោះហ្វកលែនពីកណ្ដាប់ដៃពួកអាហ្សង់ទីន។ ក្រោយការកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសយូរជាងគេប្រចាំសតវត្សទី២០ នៅទីបញ្ចប់ លោកស្រីថេតឆឺត្រូវបង្ខំចិត្តលាលែងទាំងតក់ក្រហល់ បន្ទាប់ពីមានសម្ពាធកាន់តែខ្លាំងពីសមាជិកជាន់ខ្ពស់របស់គណបក្សអភិរក្សនិយម។

នៅក្នុងពេលកាន់អំណាចរយៈពេល៣អាណត្តិនោះ លោកស្រីបានសម្រេចចិត្តសំខាន់៣យ៉ាងនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច៖ ទី១- កាត់បន្ថយអត្ថប្រយោជន៍សង្គម (កាត់បន្ថយថវិកាជាតិដែលត្រូវចំណាយលើកម្មវិធីសង្គមកិច្ច) ទី២- បន្ថយអំណាចសហជីព និង ទី៣- ធ្វើឯកជនភាវូបនីយកម្មរោងចក្រ-សហគ្រាស។ លោកស្រីថេតឆឺលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសនៅឆ្នាំ១៩៩០ ដោយសារម៉្យាង កម្មវិធីនយោបាយរបស់លោកស្រីលែងសូវមានគេគាំទ្រ និងម៉្យាងទៀត មានការប្រជែងអំណាចនៅក្នុងបក្ស។ លោកស្រីទទួលអនិច្ចកម្មថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ នៅក្នុងជន្មាយុ៨៧ឆ្នាំ ដោយជំងឺដាច់សរសៃឈាមខួរក្បាល៕

 

ភាគទី ២ នឹង​ចេញក្នុងពេលឆាប់ៗនេះ

ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ

ឯកសារពិគ្រោះ គេហទំព័រវីឃីភីឌា និងគេហទំព័រដទៃទៀត

រក្សាសិទ្ធិដោយគេហទំព័រ BizKhmer

X
5s