ប្រភពទាំង៥យ៉ាង ដែលជួយអ្នកឲ្យស្វែងរកគំនិតធ្វើជំនួញថ្មីៗ
ប្រសិនបើអ្នកនៅមានការស្ទាក់ស្ទើរក្នុងការស្វែងរកគំនិតធ្វើជំនួញ អ្នកគួរចេះធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកប្រភពដែលអាចជួយអ្នកបាន។ នេះគឺជាគន្លឹះខ្លះៗដែលអាចជួយដល់ការយល់ដឹងអំពីការរកស៊ី៖
១) ទូរស័ព្ទដៃSmart Phone របស់អ្នក៖ វាពិតជាល្អណាស់ដែលអ្នកអាចប្រើប្រាស់ទូរស័ព្ទដៃ សម្រាប់ជាផ្នែកមួយស្វែងរកគំនិតធ្វើជំនួញថ្មីៗ។ នៅពេលដែលអ្នកដឹងថាមនុស្សជាច្រើនកំពុងតែត្រូវការកម្មវិធីអ្វីមួយប៉ុន្តែពុំទាន់មានអ្នកណាបង្កើតវាបានទេ ដែលនេះគឺជាឱកាសដ៏ល្អចំពោះអ្នកដើម្បីបំពេញបំណងពួកគេ។
២) បណ្ដាញសង្គម៖ ពេលខ្លះមនុស្ស ជាច្រើនបានយកបណ្ដាញសង្គមសម្រាប់ជាកន្លែងបង្ហាញពីបញ្ហាអោយគេដឹង។ វាអាចជារឿងមួយដ៏ធុញទ្រាន់តែវាក៏ជាប្រភពមួយដែលជួយអ្នកអោយយល់ដឹងពីបញ្ហាដែលកើតមានឡើងរាល់ថ្ងៃ ហើយស្វែងរកដំណោះស្រាយទប់ស្កាត់វា។ ដូច្នេះ អ្នកអាចប្រសិន បើអ្នកអាច ស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពនោះ អ្នកក៏អាចចាប់ផ្ដើមដំណើរការអាជីវកម្មផងដែរ ព្រោះនឹងមានមនុស្សជាច្រើនត្រូវការសេវាកម្ម ឬ ផលិតផលរបស់អ្នក។
៣) សង្កេតមើលជុំវិញផ្ទះអ្នក៖ តើមានអ្វីដែលអ្នកមិនពេញចិត្តខ្លះចំពោះអ្វីដែលអ្នកជួបប្រទះជារៀងរាល់ថ្ងៃ។ សង្កេតមើលបរិវេណផ្ទះរបស់អ្នកថាតើអ្នកដទៃអាចនឹងមានបញ្ហាដូចនៅផ្ទះរបស់អ្នកដែរឬយ៉ាងណា។ ការធ្វើបែបនេះ ក៏អាចជួយឲ្យអ្នករកឃើញគំនិតអាជីវកម្មល្អៗផងដែរ។
៤) អ្នកជិតខាង៖ ពេលខ្លះការសង្កេតមើលអ្នកជិតខាងអ្នកក៏អាចបង្កើតបានជាគំនិតដ៏ល្អមួយសម្រាប់ការធ្វើអាជីវកម្មរបស់អ្នកផងដែរ។ សង្កេតមើលថាតើពូកគេកំពុងតែមានបញ្ហាអ្វី ឬក៏ខ្វះខាតអ្វីដែរ។ ការធ្វើបែបនេះ នឹងជួយឲ្យអ្នកមានគំនិតជាច្រើនក្នុងការធ្វើអ្វីមួយ។
៥) ការិយាល័យធ្វើការរបស់អ្នក៖ ពេលខ្លះអ្នកអាចចូលរួមពិភាក្សាគ្នាជាមួយមិត្តរួមការងាររបស់អ្នកពីបញ្ហារកស៊ីនឹងទស្សនៈ នានាពាក់ពាន់ទៅនឹងការធ្វើជំនួញ ជាពិសេសបញ្ហាប្រឈមរបស់ពួកគេ ដែលទាំងនេះសុទ្ធតែអាចផ្ដល់ជាគំនិតល្អដល់អ្នក ក្នុងការធ្វើអាជីវកម្ម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.businessnewsdaily.com