សម្រង់សម្ដីសំខាន់ៗរបស់ លោក ស៊ុន យ៉ាត់សេន(SUN YAT-SEN) បិតាសម័យទំនើបរបស់ចិន
១) «ការព្យាយាមយល់អ្វីមួយគឺពិបាក។ ប៉ុន្តែនៅពេលយល់ហើយនោះ ធ្វើក៏ងាយដែរ»។
២) «បុគ្គលម្នាក់មិនគួរមានសេរីភាពពោរពាសពេកទេ។ ប៉ុន្តែប្រទេសជាតិ ត្រូវតែមានសេរីភាពដ៏ពេញលេញ »។
៣) «ក្នុងការកសាងប្រទេសជាតិ វាមិនពិបាករកកម្មករនោះទេ ប៉ុន្តែអ្វីដែលពិបាកបំផុតនោះ គឺស្វែងរកអ្នកចេះរៀបចំផែនការ និង បុគ្គលប្រកបដោយឧត្ដមគតិ»។
៤) «បដិវត្តន៍ មិនមែនជាពិធីជប់លៀងអាហារពេលល្ងាចនោះទេ»។
៥) «ពិភពលោកទាំងមូល គឺ ជាគ្រួសារតែមួយ»។
៦) «មានតែមនុស្សមានអំណាចប៉ុណ្ណោះដែលមានសេរីភាព»។
៧) «ការជឿជាក់កើតឡើងពី សកម្មភាពជាច្រើន ប៉ុន្តែវានឹងបាត់បង់ទៅវិញ ដោយសារតែសកម្មភាពតែមួយប៉ុណ្ណោះ»៕