​សុភាសិត​៦ឃ្លាល្បីៗ​របស់​ចិន ​ដែល​អ្នក​គួរ​តែ​យល់​ដឹង​​ដើម្បី​ជា​ចំណេះដឹង​!​



អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថាចិនគឺជាប្រទេសដែលមួយដែលមានវប្បធម៌ដ៏ចំណាស់ជាងគេក្នុងតំបន់អាស៊ី ហើយប្រទេសមួយនេះទៀតសោតក៏មានអ្នកប្រាជ្ញល្បីៗ និងពាក្យព្រានប្រដៅ និងសុភាសិតជាគតិបណ្ឌិតល្អជាច្រើនដែលមនុស្សស្ទើរទូទាំងពិភពលោកយកទៅគោរពប្រតិបត្តិតាម។ ខាងក្រោមនេះគឹជាសម្រង់សុភាសិត៦ឃ្លារបស់ចិនដែលលោកអ្នកគួរអានយកជាគំនិត៖

១) ​​​«ត្រូវ​​ចេះ​ជីក​អណ្ដូង​​ឲ្យ​បាន​ ​មុន​ពេល​​អ្នក​ស្រេកទឹក​»។

២) ​​«​បើ​អ្នក​មិន​ចង់​ឲ្យ​គេ​ដឹង​ ​ទាល់​តែ​កុំ​ធ្វើ​»។

៣) «​​គ្រួ​​ជា​អ្នក​បើក​ទ្វា ​ប៉ុន្តែ​សិស្ស​​ត្រូវ​តែ​ដើរ​ចូល​ដោយ​ខ្លួន​ឯង​»។

៤) ​«​​​ប្រសិន​បើ​អ្នក​អាច​អត់ធ្មត់​ ជា​មួយ​​ការ​ផ្ទុះ​កំហឹង​ណា​មួយ ​នោះ​អ្នក​នឹង​អាច​គេច​ផុត​ពី​ក្ដី​ទុក្ខសោក ​​រាប់​រយ​ថ្ងៃ​»។

៥) «​មនុស្ស​ជំនាន់​និមួយៗ​ ​តែងតែ​ទទួល​ឥទ្ធិពល​ពី​មនុស្ស​​ជំនាន់​ចាស់​ដែល​បាន​បង្ហាញ​គំរូ»។

៦) ​«​ការ​បរាជ័យ ​គឺ​ជា​ប្រភព​នៃ​ភាព​ជោគជ័យ»៕

X
5s