កម្រងសុភាសិតប្រកបដោយគតិល្អៗរបស់ជនជាតិឥណ្ឌា ដែលអ្នកមិនគួរមើលរំលង
អានសម្រង់សម្តីដ៏មានអត្ថន័យ ៨ ឃ្លាពីជនជាតិឥណ្ឌាខាងក្រោមនេះ៖
១) «កុំពន្យារពេលការងារដែលអាចបញ្ចប់ថ្ងៃនេះ រហូតដល់ថ្ងៃស្អែក»។
២) «ប្រភេទនៃភាពក្រីក្រដ៏អាក្រក់បំផុតនោះ គឺនៅពេលជំពាក់បំណុលគេច្រើន»។
៣) «ម្ដាយប្រៀបដូចជាសាលា។ ធ្វើឲ្យស្ត្រីមានចំណេះដឹង គឺប្រៀបដូចជា ធ្វើឲ្យជាតិសាសន៍ទាំងមូលមានចំណេះដឹងដែរ»។
៤) «ចោរគឺនៅតែជាចោរ មិនថា លូចពេជ្រ ឬ ត្រសក់នោះទេ»។
៥) «ចោរតែងគិតថា មនុស្សគ្រប់គ្នាសុទ្ធតែចេះលួច»។
៦) « ត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ ទោះបីជាពេលសុំទានក៏ដោយ»។
៧) «មានភ្នែកស្រលេវ ប្រសើរជាងងងឹតភ្នែក»។
៨) «ស្គរឮខ្លាំង ដោយសារតែវាប្រហោងក្នុង»៕
ប្រភព៖ www.special-dictionary.com