កំពូលអ្នកមានក្នុងលោកទាំង៧រួប ដែលរស់នៅតាមបែបសាមញ្ញ និង ដាក់ខ្លួនបំផុត
មហាសេដ្ឋីល្បីៗទាំង៧រូបនេះគឺសុទ្ធសឹងតែជាមនុស្សជោគជ័យខ្លាំងបំផុត ហើយពួកគាត់នេះហើយដែលបង្រៀនអ្នកអោយដឹងថាលុយមិនអាចផ្លាស់ប្ដូរអ្វីបានទាំងអស់ទេ។ តើពួកគាត់ជានរណាខ្លះ? ១) Ingvar Kamprad ស្ថាបនិកIKEA ៖ គាត់មានទ្រព្យសម្បត្តិរហូតដល់ទៅ៣ពាន់លានដុល្លារ។
យោងតា កាសែត Reutersដែលបានចុះផ្សាយក្នុងឆ្នាំ២០១៦បានបង្ហាញថាគាត់តែងតែបើកឡានម៉ាក Volvo របស់គាត់ដែលមានអាយុ១៥ឆ្នាំទៅហើយ ពេលគាត់មានភារកិច្ចទៅក្រៅប្រទេសគាត់តែងជិះយន្ដហោះត្រឹមកម្រិត Economiy Class ប៉ុណ្ណោះ។
២) Tim Cook ស្ថាបនិកក្រុមហ៊ុន Apple
គាត់មានទ្រព្យសម្បត្តិរហូតដល់ទៅ៣៧៨លានដុល្លារក្នុងឆ្នាំ២០១១។ គាត់រស់នៅផ្ទះមួយដែលមិនសូវជាឡូយឆាយនោះទេ ព្រោះគាត់បាននិយាយថា៖ « ខ្ញុំចូលចិត្តរំលឹកខ្លួនឯងថា ខ្ញុំមកពីណា ហើយការរស់នៅដោយមិនឡូយឆាយនឹងក្លាយជាទឹកចិត្តសម្រាប់ខ្ញុំ ។ លុយមិនមែនជាអ្វីដែលជំរុញខ្ញុំទេ។»
៣) Chuck Feeney អ្នកចូលរួមបង្កើតDuty Free Shoppers Group
គាត់មានទ្រព្យសម្បត្តិ២លានដុល្លារ ។ គាត់គឺជាមនុស្សម្នាក់ដែលគ្មានការលោភលន់។ ហើយតែងជ្រើសរើសស្រាក្រហមដែលមានតម្លៃថោក នៅពេលគាត់ទៅពិសាអាហារ ជាពិសេសគាត់តែងស្លៀកសំលៀកបំពាក់សាមញ្ញៗជាទីបំផុត។
៤) Tony Hsieh ជាស្ថាបនិកZappos
គាត់មានទ្រព្យសម្បត្តិ១ពាន់លានដុល្លារ។ គាត់ត្រូវបានដឹងថាជាមនុស្សដែលមិនអោយតម្លៃលើលុយខ្លាំងនោះទេ។ អ្វីដែលគាត់ពេញចិត្តនោះគឺមនុស្សដែលលោកខ្វាយខ្វល់និងមនុស្សដែលខ្វាយខ្វល់ពីលោកផងដែរ។
៥) Karl Albrecht ជាស្ថាបនិក ក្រុមហ៊ុនAldi
គាត់មានទ្រព្យសម្បត្តិរហូតដល់ទៅ ២៥,៤ពាន់លានដុល្លារ។ លោកបានបង្កើតក្រុមហ៊ុនមួយនេះជាមួយបងប្រុសរបស់លោក ។ គាត់មានម្ដាយជាម្ចាស់តូបលក់អីវ៉ាន់និងមានឪពុកជាកម្មករអណ្ដូងរ៉ែ ហេតុដូចនេះទើបជំរុញអោយពួកលោកមានគំនិតរកស៊ីដោយមិនមានការលោភលន់ទៅលើអ្នកដទៃ។
៦) Mark Zuckerberg ស្ថាបនិក Facebook ៖ គាត់មានទ្រព្យសម្បត្តិរហូតដល់ទៅ៩,៤ពាន់លានដុល្លារ។ លោកគឺជាមនុស្សដែលសាមញ្ញម្នាក់ ដែលភាគច្រើនគាត់ចូលចិត្តពាក់អាវយឺតពណ៌ ប្រផេះដដែលៗទៅកន្លែងធ្វើការ ។ ហើយគាត់បានរៀបការជាមួយនាងPriscilla នៅឯទីធ្លាខាងមុខផ្ទះរបស់គាត់។
៧) David Green ស្ថាបនិកHobby Lobby
លោកមានទ្រព្យសម្បត្តិ៤,៥ពាន់លានដុល្លារ។ គាត់គឺជាមនុស្សម្នាក់ដ៏សប្បុរស ដែលលោកតែងតែបរិច្ចាគថវិការហូតដល់ទៅ៥០០លានដុល្លារផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success.com