មូលនិធិ Singapore International Foundation សម្ពោធវេទិការួមគ្នាដំបូងបង្អស់មួយក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដោយផោ្តតលើផលប៉ះពាល់ចំ51ពោះទឹកដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ​



គម្រោង Southeast Asia Partnership for Adaptation through Water (SEAPAW) បានតែងតាំងលោកសាស្រ្តាចារ្យ Khoo Teng Chye ជាប្រធានក្រុមប្រឹក្សាភិបាល ដោយប្តេជ្ញាជម្រុញការផ្តល់ហិរញ្ញប្បទាននិងការច្នៃប្រឌិតឱ្យកាន់តែប្រសើរ ដើម្បីជម្រុញកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងបម្រែបម្រួលកាសធាតុក្នុងតំបន់សិង្ហបុរី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិ Singapore International Foundation (SIF) សហការជាមួយ World Economic Forum ថ្ងៃនេះបានដាក់សម្ពោធជាផ្លូវការនូវវេទិកាពហុភាគីក្នុងតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃការប្រែប្រួលអាកាសធាតុ ដោយផ្តោតចំបងលើបញ្ហានានាដែលទាក់ទងនឹងទឹក។

SEAPAW គឺជាវេទិកាដំបូងគេបង្អស់នៅក្នុងតំបន់ផ្តោតលើការពង្រឹងភាពធន់នៃទឹក ដែលជាវិធីសាស្រ្តមួយសម្រាប់ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ 

SEAPAW នឹងជម្រុញឱ្យភាគីពាក់ព័ន្ធនានាគាំទ្រដល់ចក្ខុវិស័យរួម ជម្រុញដល់គម្រោងឆ្លងដែន និងការពន្លឿនការផ្តល់ហិរញ្ញប្បទានបន្សាំតាមរយៈគំរូក្នុងវិស័យសាធារណៈ-ឯកជន-សប្បុរសធម៍។ ភាគីពាក់ព័ន្ធទាំងនោះរួមមាន៖ ដៃគូចំណេះដឹង អ្នកផ្តល់ដំណោះស្រាយ ស្ថាប័នហិរញ្ញវត្ថុ និងសប្បុរសជន ក៏ដូចជារដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយនានា។

SEAPAW នឹងផ្តោតលើការរីកលូតលាស់ក្នុងសហគមន៍ ហើយកំណត់ឱ្យឃើញពីតំបន់សំខាន់ៗដែលពាក់ព័ន្ធដល់់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះវានឹងបង្ហាញឱ្យយើងបានដឹងផងដែរអំពីវឌ្ឍនភាពគោលដៅភាពធន់នៃទឹកក្នុងតំបន់ និងការសម្របខ្លួនទៅនឹងអាកាសធាតុ ដែលនឹងបញ្ជាក់អំពីតំបន់ដែលត្រូវការជំនួយក្នុងពេលខាងមុខ។

SEAPAW ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងកិច្ចសន្ទនាដែលរៀបចំដោយ SIF, World Economic Forum រួមជាមួយនិង Global Commission on the Economics of Water (GCEW)។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងស្របនឹងកម្មវិធី Singapore International Water Week 2024 ។

គោលបំណងរបស់គម្រោង SEAPAW គឺស្របតាមគោលការណ៍រួមដែល GCEW បានធ្វើការអំពាវនាវ - ការសហការជាធ្លុង និងកសាងការការពារធនធានទឹកសម្រាប់ពេលអនាគតប្រកបដោយសមធម៍ និងនិរន្តរភាព។

ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី Mr. Tharman Shanmugaratnam បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីនេះ។ គាត់ក៏ជាម្ចាស់ជំនួយនៃ SIF ជាសហប្រធាននៃ GCEW ហើយក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃ World Economic Forum’s Board of Trustees។

លោកប្រធានាធិបតី Mr. Tharman បានសង្កត់ធ្ងន់លើការគ្រប់គ្រងតម្រូវការសម្រាប់ការប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពនៅគ្រប់វិស័យក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីការធ្វើស្រែចំការ រហូតដល់ផលិតកម្មថ្នាក់ខ្ពស់ ដោយលើកឡើងពីភាពងាយរងគ្រោះដែលកំពុងកើនឡើងនៅក្នុងតំបន់ទាក់ទងនឹងកង្វះខាតទឹក និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ លោកបានមានប្រសាសន៍ថា៖ "ដំណឹងល្អនោះគឺដំណោះស្រាយសម្រាប់បញ្ហាទឹកគឺអាចដោះស្រាយបាន។ ប៉ុន្តែវាទាមទារភាពជាដៃគូដ៏រឹងមាំ ដើម្បីជម្រុញការវិនិយោគទាំងក្នុងបច្ចេកវិទ្យាថ្មី និងដំណោះស្រាយដែលអាចសម្រេចបានខាងសេដ្ឋកិច្ចជាក់លាក់"។

លោកបានបន្ថែមទៀតថា៖ "SEAPAW បានប្រើប្រាស់បណ្តាញក្នុងតំបន់របស់ SIF និងអ្នកជំនាញរបស់ World Economic Forum លើកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈ និងឯកជន ហើយអាចជម្រុញការវិនិយោគទាំងនេះក្នុងភាពធន់នៃទឹកសម្រាប់ជាប្រយោជន៍ក្នុងតំបន់ និងពិភពលោកទាំងមូល"។

លោកស្រី Neo Gim Huay ជានាយកគ្រប់គ្រង មជ្ឈមណ្ឌលធម្មជាតិនិងអាកាសធាតុ មកពី World Economic Forum បានមានប្រសាសន៍ថា៖ “យុទ្ធសាស្ត្រអាកាសធាតុដ៏រឹងមាំត្រូវតែរួមបញ្ចូលយុទ្ធសាស្រ្តការពារទឹក ដើម្បីពង្រឹងភាពធន់នៃជីវកម្ម និងធានាថាជីវិត និងជីវភាពរស់នៅមានភាពប្រសើរឡើង។ ដោយឡែក ប្រមាណជា៩០% នៃព្រឹត្តិការណ៍ប៉ះពាល់អាកាសធាតុនានាមានការទាក់ទងនឹងទឹក។ ប្រសិនបើយើងអាចការពារធនធានទឹករបស់យើងបាន យើងក៏នឹងអាចកាត់ស្តារឡើងវិញ ហើយបន្ថយនូវគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុបានប្រសើរជាងមុនដែរ។ World Economic Forum មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយមូលនិធិ Singapore International Foundation ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ក្នុងការបន្សាំខ្លួន និងបង្កើនភាពធន់របស់សហគមន៍តាមរយៈការថែក្សាធនធានទឹក"។

លោកសាស្ត្រាចារ្យ Khoo Teng Chye  ត្រូវបានតែងតាំងជាប្រធាន SEAPAW ក្នុងពិធីសម្ពោធនោះ។ លោកនាំមកនូវបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការរៀបចំផែនការទីក្រុង និងនិរន្តរភាពបរិស្ថាននៅទូទាំងវិស័យសាធារណៈ និងឯកជន។ បច្ចុប្បន្ននេះគាត់ជានាយក NUS Cities និងជាសាស្រ្តាចារ្យនៃមហាវិទ្យាល័យផ្នែក ឌីហ្សាញ និងវិស្វកម្មនៅសាកលវិទ្យាល័យ National University of Singapore ។ មិនតែប៉ុណ្ណោះ លោកសាស្រ្តាចារ្យ Khoo ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាអន្តរជាតិជាច្រើន និងជាគណៈកម្មាធិការប្រឹក្សា ដោយលើកកម្ពស់ដល់គម្រោងនានាដែលទាក់ទងនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

គាត់បានមានប្រសាសន៍ថា៖“វិបត្តិទឹកមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងការប្រែប្រួលអាកាសធាតុ  ហើយបណ្តាប្រទេសទាំងអស់ត្រូវតែរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាមួយនេះ។ SEAPAW ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីកៀរគរភាគីពាក់ព័ន្ធនានា និងប្រើប្រាស់គោលនយោបាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រីកការវិនិយោគ ការប្រើប្រាស់ ការកំណត់ភាពធន និងនិរន្តរភាពនៃទឹក។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាត្រួសត្រាយផ្លូវនៅក្នុងតំបន់នេះ ខ្ញុំបានប្តេជ្ញាចិត្តក្នុងការដឹកនាំ និងជម្រុញកិច្ចសហប្រតិបត្តិការសម្រាប់អនាគតប្រកបដោយសមភាព រួមបញ្ចូល និងការពារផលប៉ះពាល់ដែលទាក់ទងនឹងបរិស្ថាននាពេលអនាគត។”

ប្រសិនបើអង្គការនានាមានបំណងចង់សហការ និងស្វែងរកភាពជាដៃគូរជាមួយ SEAPAW សូមទាក់ទង [email protected]  ឬចូលទៅកាន់គេហទំព័រ SEAPAW webpage. ។

អំពីមូលនិធិ Singapore International Foundation 

មូលនិធិ Singapore International Foundation បង្កើនចំណងមិត្តភាពដើម្បីឱ្យការរស់នៅក្នុងពិភពលោកយើងទាំងមូលមានភាពល្អប្រសើរជាងមុន។ ពួកយើងបង្កើតទំនាក់ទំនងរវាងប្រជាជនសិង្ហបុរីជាមួយសហគមន៍ជាច្រើននៅក្នុងពិភពលោក ហើយប្រើប្រាស់មិត្តភាពទាំងនោះដើម្បីកែលម្អរគុណភាពនៃជីវិតរស់នៅ និងធ្វើឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមាន។ ពួកយើងមានតួនាទីជួយសម្របសម្រួលដល់ជំនឿរបស់ប្រជាជនគ្រប់ជាតិសាសន៍ដោយផ្តល់នូវការណែនាំបានយ៉ាងស៊ីជម្រៅដើម្បីពង្រឹងដល់ការយល់ដឹងរបស់ពួកគេ។ ការផ្លាស់ប្តូរទាំងនេះជម្រុញឱ្យមានសកម្មភាព និងធ្វើឱ្យមានកិច្ចសហការបានយ៉ាងល្អ។ វិធីនេះបានធ្វើឱ្យមនុស្សរួមគ្នាចែករំលែកគំនិត ជំនាញ និងបទពិសោធន៍នានាអំពី វប្បធម៌ ការអប់រំ ការថែទាំសុខភាព និរន្តរភាព ក៏ដូចជាការអភិវឌ្ឍន៍យុវជនផងដែរ។ ពួកយើងគួរតែមានទំនួលខុសត្រូវរៀងៗខ្លួនដើម្បីធ្វើឱ្យការរស់នៅក្នុងពិភពលោកមានភាពល្អប្រសើរជាងមុន ហើយយើងរំពឹងទុកថានឹងទទួលបាននូវសន្តិភាព ការរួបរួម និងផ្តល់ឱកាសជាច្រើនសម្រាប់ទាំងអស់គ្នា។ 

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

លោកស្រី Germaine Lok

ជំនួយការអ្នកគ្រប់គ្រង ផ្នែកទំនាក់ទំនង និងការរៀបចំ

មូលនិធិ Singapore International Foundation

អ៊ីមែល៖ [email protected] 

លេខទំនាក់ទំនង៖ (65) 6690 6356 / (65) 9799 1579

 

X
5s