ពិធីសម្ពោធជាផ្លូវការ សមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរី
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ - សមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរី SAAC បានរៀបចំពិធីសម្ពោធសមាគមអតីតសិស្សជាផ្លូវការ ដែលបានប្រារព្ធនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយកម្មវិធីទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន។ កម្មវិធីនេះផងដែរបានប្រមូលផ្តុំអតីតនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាពីប្រទេស សិង្ហបុរី ដែលជាឱកាសមួយដ៏ល្អក្នុងការភ្ជាប់ និងបង្កើតបណ្តាញទំនាក់ទំនង ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា។
លោកស្រី លីម អាលីស្សា ប្រធានសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរី និងជានាយិកាគ្រប់គ្រងនៃសណ្ឋាគារហ៊ីម៉ាវ៉ារី បានបន្តតំណែងតពី លោក រ័ត្ន សោភ័ណ ដែលជាប្រធានស្ថាបនិកសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរី និងជានាយកប្រតិបត្តិនៃធនាគារ Maybank មេឃប៊ែង (ខេមបូឌា) ភីអិលស៊ី។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ លោកស្រីលីម អាលីស្សា រួមជាមួយនឹងគណៈកម្មាធិការរបស់សមាគម នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងឲ្យសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរីមានការរីកចម្រើនទៅថ្ងៃមុខទៀត។
លោកស្រី លីម អាលីស្សា បានលើកឡើងថា៖ «ការសម្ពោធសមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរីជាផ្លូវការនេះ ជាសញ្ញាមួយបញ្ជាក់ពីទំនាក់ទំនងដ៏ល្អ និងជិតស្និតរវាងប្រទេសទាំងពីរ។ វាប្រៀបដូចជាស្ពានភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដែលបង្កើតឲ្យមានការយល់គ្នាទៅវិញទៅមក ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងអតីតនិស្សិតដែលបានទៅសិក្សានៅប្រទេសសិង្ហបុរី។ មិនត្រឹមតែប៉ុណ្ណោះ ការផ្តួចផ្តើមនេះមិនត្រឹមតែពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះឡើយ ក៏ប៉ុន្តែវាក៏បានសបញ្ជាក់ឲ្យឃើញពីសារសំខាន់នៃការអប់រំ ដែលជាកាតាលីករជម្រុញភាពរីកចម្រើន និងការលូតលាស់។»
កម្មវិធីនេះទៀតសោតបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានការចូលរួមដោយភ្ញៀវកិត្តិយសជាមួយនឹងការឡើងថ្លែងសុន្ទរកថាដោយលោក Andrew Tay ប្រធានសភាពាណិជ្ជកម្មប្រទេសសិង្ហបុរីប្រចាំប្រទេសកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់ ជាមួយនឹងការឡើងថ្លែងសុន្ទរកថារបស់លោកឯកឧត្តមសុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។
ជាការបង្ហាញពីការកោតសរសើរវប្បធម៌ និងទំនាក់ទំនងមិត្តភាព ខាងសមាគមក៏បានដាក់តាំងបង្ហាញស្នាដៃសិល្បៈរបស់វិចិត្រករសិង្ហបុរីដែលមានឈ្មោះបោះសំលេង លោក Art Foo ជូនចំពោះឯកឧត្តម សុខ ស៊ីផាន់ណា ខណៈស្នាដៃសិល្បៈរបស់វិចិត្រករខ្មែរដ៏ប៉ិនប្រសប់គឺលោក ហម រិទ្ធ ត្រូវបានប្រគល់ជាពិសេសជូនលោក Andrew Tay ។ ស្នាដៃសិល្បៈទាំងនេះបានដើរតួរយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសសិង្ហបុរី និងកម្ពុជា និងលើកទឹកចិត្តឲ្យមានកិច្ចសន្ទនាផ្នែកសិល្បៈរវាងប្រទេសទាំងពីរ។
ក្នុងកម្មវិធីនេះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាយុទ្ធសាស្ត្រចំនួនពីររវាង SAAC និង សភាពាណិជ្ជកម្មសិង្ហបុរី និង SAAC និង អតីតនិស្សិតអាហារូបករណ៍ Chevening ពីចក្រភពអង់គ្លេស។
សមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរី (SAAC) គឺជាសហគមន៍ដ៏សកម្ម និងមានបរិយាប័ន្នប្រមូលផ្តុំអតីតនិស្សិតដែលបានសិក្សានៅប្រទេសសិង្ហបុរី។ SAAC ប្តេជ្ញាជម្រុញបណ្តាញទំនាក់ទំនង លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍន៍ការងារ ការចូលរួមក្នុងការផ្សព្វផ្សាយសមាគម ការសម្របសម្រួលការផ្លាស់ប្តូរវប្បធម៌ លើកកម្ពស់ឱកាសវិនិយោគ និងរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយប្រទេសសិង្ហបុរី។ តាមរយៈគំនិតផ្តួចផ្តើម និងកម្មវិធីផ្សេងៗ SAAC មានគោលបំណងផ្តល់នូវបណ្តាញទំនាក់ទំនង និងលើកកម្ពស់ការចូលរួមរបស់អតីតនិស្សិត ដែលផ្តល់ជាផលវិជ្ជមានមកសង្គមកម្ពុជា និងអតីតនិស្សិតផ្ទាល់។
SAAC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ឧបត្ថម្ភកម្មវិធី និងដៃគូសហការទាំងឡាយ ដូចជា Dragon Land, Partner Pictures Media, សណ្ឋាគារហ៊ីម៉ាវ៉ារី, Compass Advertising Agency, Slabcheck Consultant, ធនាគារ Philip, 365 Express Cafe, TWPR, សាលាអន្តរជាតិ Mulberry , Ug Muy Kieng Jewelry, FII & Associates, បណ្ណាគារសន្តិភាព, Pernod Ricard Cambodge និង 8Teen Communication ក៏ដូចជាអ្នកគាំទ្រទាំងអស់ដែលបានចូលរួមចំណែកធ្វើឱ្យកម្មវិធីសម្ភោធរបស់ SAAC កាន់តែសម្បូរបែប និងមិនអាចបំភ្លេចបាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់:
អ្នកនាង សម្បត្តិ អមរៈ វិប្បស្សិនី
នាយកផ្នែកទំនាក់ទំនង/ ទំនាក់ទំនងសាធារណៈ
សមាគមអតីតសិស្ស-និស្សិតខ្មែរមកពីសិង្ហបុរី(SAAC)
អ៊ីមែល: [email protected]
ទូរស័ព្ទ: +85512611944