ការសម្តែងព្យាណូបុរាណដោយសិល្បៈករដ៏ល្បីល្បាញ The Mekong ៖ ភាពរួមបញ្ចូលគ្នានៃតន្ត្រី សិល្បៈ និងស្មារតីគាំទ្រសហគមន៍​



រាជធានីភ្នំពេញ ថ្ញៃទី២០ សីហា ២០២៣  រាត្រីដ៏អស្ចារ្យនៃការប្រគុំតន្ត្រីព្យាណូបុរាណបានត្រឡប់មកវិញ ជាមួយនឹងវត្តមានសិល្បៈករដ៏ល្បីល្បាញ លោក Nicholas Ho ។  ព្រឹត្តិការណ៍នេះបានផ្តល់នូវបទពិសោធន៍ពិសេសមួយសម្រាប់ភ្ញៀវកិត្តិយសទាំងអស់ ក៏ដូចជាការលើកកម្ពស់សិល្បៈតាមរយៈការសហការរវាងសិល្បករសិង្ហបុរី និង កម្ពុជា លោក Art Foo និង លោក អ៊ូ វ៉ាន់ឌី។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញស្មារតីសហគមន៍តាមរយៈការរៃអង្គាសថវិកាសម្រាប់សប្បុរសធម៌ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលការសង្គ្រោះបឋម និងសកម្មភាពចូលរួមជួយសហគមន៍របស់អង្គការ St. John។ 

ការប្រគុំតន្ត្រីនេះបានធ្វើឡើងនៅសាលប្រជុំ របស់ សណ្ឋាគារ Himawari  ដោយមានការចូលរួមពីឥស្សរជនជាទីគោរព និង រួមមានភ្ញៀវកិត្តិយស ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច ខ្សែរាជវង្ស ឯកអគ្គរាជទូត និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពដ៏អស្ចារ្យមួយចំពោះការផ្លាស់ប្តូរវប្បធម៌ គ្នារវាងប្រទេសសិង្ហបុរី និងកម្ពុជា និងបណ្តុះការនឹករលឹកយ៉ាងជ្រាលជ្រៅ ចំពោះតន្ត្រីបុរាណនៃប្រទេសទាំងពីរ ក៏ដូចជាបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់លោក Nicholas Ho ។

លោក Nicholas Ho គឺជាសិល្បករវ័យក្មេងដែលមានទេពកោសល្យ និងជាអ្នកនិពន្ធជនជាតិសិង្ហបុរី ដែលទទួលបានការទទួលស្គាល់លើឆាកជាតិ និងអន្តរជាតិ។ លោកទើបតែបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅមហាវិទ្យាល័យ Cincinnati College-Conservatory of Music ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក ហើយ នៅក្នុងឆ្នាំ ២០១៨ គាត់បានឈ្នះរង្វាន់ជ័យលាភីទីពីរ ដ៏គួរឱ្យចាប់អារម្មណ៍នៅឯការប្រគុំតន្ត្រីអន្តរជាតិ Auditions Young Concerts International Auditions នៅទីក្រុងញូវយ៉ក ដោយបានពង្រឹងកេរ្តិ៍ឈ្មោះរបស់គាត់ជាតន្ត្រីករពិសេសម្នាក់។ លោកក៏បានបន្តការចេញផ្សាយអាល់ប៊ុមចំនួនពីរ នៅក្រោមក្រុមហ៊ុន Arabesque Records ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ដែលទទួលបានការសរសើរជាអន្តរជាតិ។

គោលបំណងនៃព្រឹត្តិការណ៍នេះលើសពីការផ្តល់នូវបទពិសោធន៍តន្ត្រីដ៏ប្រណិត។ សណ្ឋាគារ Himawari មានគោលបំណងបង្កើតស្មារតីសហគមន៍ និងលើកកំពស់សង្គមតាមរយៈការលើកកម្ពស់សិល្បៈ និងវប្បធម៌។ តាមរយៈការសហការជាមួយ អង្គការ St. John ដើម្បីរៃអង្គាសថវិកាសម្រាប់សប្បុរសធម៌ ព្រឹត្តិការណ៍នេះមិនត្រឹមតែជំរុញស្មារតីសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់គំនិតផ្តួចផ្តើមសំខាន់ៗដូចជាការបណ្តុះបណ្តាលការសង្គោះបឋម និងសកម្មភាពចូលរួមសហគមន៍ផ្សេងៗទៀត។ កម្មវិធីដ៏ពិសេសនេះក៏ត្រូវបានចូលរួមសហការ ដោយ Singapore Club Cambodia, Music and Arts School, TWPR , និង NTU Alumni Association Cambodia។ 

រាត្រីដ៏គួរឱ្យចាប់អារម្មណ៍នេះ លោក Nicholas Ho បាននាំយើងទៅដំណើរដ៏គួរឱ្យជក់ចិត្តតាមរយៈស្នាដៃព្យាណូបុរាណ និងធ្វើជាសាក្សីនូវការរួមសហការដ៏គួរឱ្យអស្ចារ្យ រវាងសិល្បករសិង្ហបុរី និងកម្ពុជា ហើយក៏ជាផ្នែកមួយនៃបុព្វហេតុដ៏ថ្លៃថ្នូក្នុងការធ្វើការងារគាំទ្រសហគមន៍៕

 

X
5s