អនុវត្ត​តិចនិក​​ទាំង ​​៨​យ៉ាង​នេះ ​ដើម្បី​​​​អាច​បញ្ចប់​ការងារ​ឆាប់​រហ័ស​ ទោះ​មាន​ការងារ​​គរ​ដូច​ភ្នំ​ក៏​ដោយ​



មិនថាមកពីអ្នកចូលចិត្តពន្យារពេលធ្វើការងាររបស់អ្នកឬមួយក៏យ៉ាងណានោះទេ នៅពេលអ្នកមានការងារច្រើនដែលត្រូវបំពេញ អ្នកនឹងមានអារម្មណ៍ថាពិបាកហើយមិនដឹងថាគួរចាប់ផ្ដើមពីណាទៅណាទើបល្អនោះទេ។ យ៉ាងណាមិញ អនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ អាចជួយឲ្យបំពេញការងាររបស់អ្នកបានរលូនជាងមុន៖

១) លុបបំបាត់ការងារមួយចំនួន៖ មិនមែនការងារដែលអ្នកត្រូវធ្វើសុទ្ធតែចាំបាច់ខានមិនបាននោះទេ ដូចនេះអ្នកគួរតែរៀនលុបបំបាត់ការងារមួយចំនួនដែលមិនផ្ដល់ជាប្រយោជន៍ណាស់ណាដល់អ្នក។

២) ក្រោកពីព្រលឹម៖ អ្នកអាចរើសការងារណាដែលត្រូវចំណាយពេលល្មមដើម្បីធ្វើនៅពេលព្រឹកព្រលឹម ព្រោះការធ្វើបែបនេះក៏ដូចជាការហ្វឹកហាត់ខួរក្បាលអ្នកផងដែរ។

៣) រៀបចំគម្រោងនៅពេលយប់៖ មុននឹងចូលគេង អ្នកគួរចំណាយពេល១៥នាទីក្នុងការរៀបចំគម្រោងថ្ងៃស្អែក ថាតើអ្នកនឹងត្រូវអ្វីខ្លះ នោះដល់ស្អែកឡើង អ្នកមិនចាំបាច់លំបាកក្នុងការគិតថាគួរធ្វើអ្វីមុននោះទេ។

៤) ចាប់ផ្ដើមធ្វើ៖ កុំខ្វល់ឬបារម្ភច្រើនពេក បើសិននៅតែអង្គុយហើយមិនព្រមអនុវត្ត តើការងារនោះអាចនឹងវិវត្តទៅមុខដែរឬមួយក៏អត់ទេ? ហេតុនេះហើយកុំចំណាយពេលគិតច្រើនពេក។

៥) លើកទឹកចិត្តខ្លួនឯងជានិច្ច៖ នៅខណៈពេលដែលអ្នកកំពុងបំពេញការងារហើយជួបឧបសគ្គមួយចំនួន អ្នកមិនគួរបញ្ឈប់វានោះទេ អ្នកត្រូវលើកទឹកចិត្តដល់ខ្លួននិងខិតខំតស៊ូជារឿយៗនោះអ្នកនឹងឃើញលទ្ធផលដ៏គាប់ចិត្ត។

៦) មានគោលដៅ៖ កុំចេះតែធ្វើអ្វីមួយដោយគ្មានគោលដៅ ព្រោះថានៅពេលដែលអ្នកមានគោលដៅមួយច្បាស់លាស់ អ្នកនឹងមិនងាយវង្វេងកណ្ដាលទីនោះទេ ហើយអ្នកនឹងដឹងថាខ្លួនឯងកំពុងតែធ្វើអ្វីហើយដើម្បីអ្វី។

៧) រស់នៅក្នុងបច្ចុប្បន្នកាល៖ មិនបាច់ខ្មាសពីបរាជ័យនៅអតីតកាលរបស់អ្នកទេ ហើយក៏មិនបាច់បារម្ភពីពីអនាគតកាលដែរ គ្រាន់តែប្រឹងឲ្យអស់ពីសមត្ថភាពនៅពេលនេះទៅបានហើយ។

៨) ចេះទ្រាំ៖ ការងារអ្វីក៏លំបាកដែរ បើអ្នកទ្រាំមិនបានយូរនោះអ្នកក៏ងាយនឹងឆាប់បោះបង់ការងារដែលខ្លួនឯងកំពុងធ្វើនោះដែរ ដូចនេះអ្នកគួរតែហ្វឹកហាត់ខ្លួនឯងឲ្យមានការអត់ធ្មត់ច្រើនជាងមុន៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.dumblittleman.com

X
5s