ជំនឿ​ខុស​ទំនង​​៤​នេះ​ហើយ​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ដាច់យ៉ៃ​​​ជា​ប្រចាំ!​



ជាទូទៅ មនុស្សភាគច្រើនតែងតែរអ៊ូថាខ្លួនឯងមានលុយចាយមិនគ្រប់ ឬដាច់លុយជាប់ៗគ្នា តែពួកគេមិនដែលសូវបានគិតនោះទេ ថាហេតុអ្វីបានជាពួកគេមិនមានលុយសល់។ ខាងក្រោមនេះគឺជាការគិតដែលនាំឲ្យដាច់លុយជាប្រចាំ៖ ១) មានអ្នកទទួលខុសត្រូវទៅហើយ៖ អ្នកផ្ទេរបន្ទុកហិរញ្ញវត្ថុនេះទៅឲ្យម្ដាយឪពុករបស់អ្នក ឬក៏នរណាម្នាក់ក្នុងគ្រួសាររបស់អ្នកដែលអាចមានសមត្ថភាពរកលុយបានច្រើន ដែលធ្វើឲ្យអ្នកលែងខ្វាយខ្វល់ពីថ្ងៃអនាគតរបស់ខ្លួន ព្រោះគិតថានឹងមានអ្នកចិញ្ចឹមទៅហើយ។ ២) មិនចេះសន្សំ៖ បើអ្នកមានគំនិតមួយនេះជាប់ខ្លួន អ្នកត្រូវតែកែវាចេញជាបន្ទាន់ ហើយអ្នកត្រូវចាំថាគ្មាននរណាម្នាក់កើតមកមានទេពកោសល្យក្នុងការសន្សំលុយនោះទេ អ្វីៗគឺចាប់ផ្ដើមពីការសាកល្បង ព្យាយាម និងអត់ធ្មត់ជានិច្ច។ ៣) លុយគ្រាន់តែជាក្រដាស៖ អ្នកអាចនិយាយបែបនេះបាន តែនូវពេលដែលអ្នកជួបនឹងបញ្ហាអ្វីមួយហើយត្រូវការវាចាំបាច់ នោះទើបអ្នកដឹងថាវាមានតម្លៃយ៉ាងណាសម្រាប់អ្នក។ តែនេះមិនមែនបានន័យថាឲ្យអ្នកឲ្យតម្លៃវារហូតភ្លេចគិតអ្វីៗនៅជុំវិញខ្លួននោះទេ ផ្ទុយទៅវិញការឲ្យតម្លៃវាស្មើនឹងការយល់នូវអត្ថប្រយោជន៍របស់វា។ ៤) មិនទាន់ដល់ពេល៖ ការគិតបែបនេះភាគច្រើនគឺជាការរបស់សិស្ស ព្រោះពួកគេគិតថាចាំដល់ពួកគេចេះធ្វើការរកលុយទើបដល់ពេលដែលពួកគេត្រូវសន្សំ។ ឥឡូវមានប៉ុណ្ណាចាយប៉ុណ្ណឹងទៅ ព្រោះដឹងតែមានអ្នកផ្គត់ផ្គង់រាល់ថ្ងៃទៅហើយ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.entrepreneur.com
X
5s