រូបមន្ត​៣​យ៉ាង​ ​សម្រាប់​រៀន​ភាសា​បរទេស​ឆាប់​ចេះ ​​ទោះ​មិន​សូវ​មាន​ពេល​



តើក្នុងមួយឆាកជីវិតនេះ តើអ្នកធ្លាប់ប្រាប់ខ្លួនឯងប៉ុន្មានដងថា មិនមានពេលរៀនអានេះរៀនអានោះ?  ប៉ុន្តែ ប្រសិនជាអ្នកចង់អោយជីវិតរបស់អ្នកប្រសើរឡើយជាងនេះ ការរៀនអ្វីដែលថ្មី ពិតជាមានការចាំបាច់។ ខាងក្រោមនេះជារូបមន្ត៣ដែលអ្នកអាចអនុវត្តបាន៖

១) រកមូលហេតុដែលអ្នកបោះបង់នាពេលអតីតកាល

ប្រសិនជាអ្នកធ្លាប់បោះបង់ការរៀនសូត្រឬអ្វីដែលអ្នកធ្លាប់ធ្វើក្នុងអតីតកាល គឺត្រូវតែស្វែងរកមូលហេតុឲ្យឃើញថា ហេតុអ្វីបានអ្នកបោះបង់វា។ ឧទាហរណ៍ការរៀនភាសាថ្មី មូលហេតុពីរដែលមនុស្សភាគច្រើនបោះបង់គឺគ្មានពេល និងគ្មានកម្លាំងចិត្ត។ ប្រសិនបើអ្នករកឃើញមូលហេតុឃើញហើយ វាក៏ផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរដែរ។

២) រៀនដោយធ្វើសកម្មភាព

អ្នកអាចបែងចែកកិច្ចការរបស់អ្នកអោយតូចៗ និងអនុវត្តវារាល់ថ្ងៃ ដូចសុភាសិតមួយពោលថា«អ្នកត្រូវការពេល១០០០០ម៉ោងដើម្បីធ្វើអ្វីមួយអោយបានល្អ»។ វិធីដ៏ល្អនោះគឺអ្នកបែងចែកកិច្ចការនិងចំណាយពេល១៥ឬ៣០នាទីជារៀងរាល់ថ្ងៃ។ ម៉្យាងវិញទៀត បើសិនជាអ្នករៀនភាសាថ្មី អ្នកគួរអនុវត្តអោយបានច្រើនជាមួយជនបរទេស។

៣) ស្វែងរកមតិបែបស្ថាបនា

មិនថាអ្នកចង់រៀនភាសាអ្វីទេតែងតែមានអ្នកផ្សេងរៀនមុនអ្នក ដូច្នេះហើយ ការសួរយោបល់ជាការចាំបាច់។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺរកមនុស្សដែលដើរមុនអ្នក ហើយអ្នកអាចជៀសវាងបាននូវកំហុសដែលមិនគួរកើតមាន។ ការមានអ្នកណែនាំអាចជួយអ្នកសម្រេចនូវគោលបំណងបាន។

ប្រែសម្រួលដោយ៖ អឹុង មួយយូ

ប្រភព៖  www.addicted2success.com

X
5s