វិធី​​ ៥​យ៉ាង​​ដើម្បី​ធ្វើ​ឲ្យ​កូនតូចៗ​របស់​លោក​​អ្នក​ ឆ្លាតជាង​មុន​​



វិធីសាស្ត្រក្នុងការចិញ្ចឹមកូនឲ្យឆ្លាតវាងវៃក៏ដូចជាធំធាត់ ដើរតាមគន្លងធម៌មិនមែនជារឿងមួយងាយស្រួលនោះទេ ហើយឪពុកម្ដាយគ្រប់ៗរូបតែងតែមានការបារម្ភឥតឈប់ឈរ។ យ៉ាងណាមិញក្នុងនាមជាឪពុកម្ដាយអ្នកគួរតែយល់ថាតើ ត្រូវធ្វើអ្វីខ្លះដើម្បីឲ្យកូនរបស់អ្នកឆ្លាតបាន៖ ១) បំបៅទឹកដោះឲ្យបានយូរ៖ ការសិក្សាមួយបានបង្ហាញថា ការបំបៅទឹកដោះដល់កូនរបស់អ្នកក្នុងរយៈពេលយូរពិតជាមានទំនាក់ទំនងជាមួយនឹងសមត្ថភាពខួរក្បាលរបស់ពួកគេពិតប្រាកដមែនដែលយ៉ាងតិចក៏រហូតដល់ពួកគេអាយុ៣០ឆ្នាំដែរ។ ២) ឲ្យពួកគេលេងហ្គេម៖ ថ្វីត្បិតតែជាចំណុចល្អ តែអ្នកត្រូវប្រយ័ត្នឱ្យមែនទែន។ អ្នកគួរតែជ្រើសរើសហ្គេមណាដែលសក្ដិសមជាមួយកូនរបស់អ្នកហើយរើសហ្គេមណាដែលអាចជួយហ្វឹកហាត់សមត្ថភាពខួរក្បាលរបស់ពួកគេបាន យ៉ាងណាមិញ អ្នកក៏គួរតែប្រុងប្រយ័ត្នដែរ ជាពិសេសគឺអ្នកគួរតែកំណត់ម៉ោងលេងរបស់ពួកគេឲ្យបានច្បាស់លាស់ ពុំនោះទេ ពួកគេអាចនឹងញៀន នាំឱ្យភ្លេចរៀនសូត្រក៏ថាបាន។ ៣) បណ្ដុះគំនិតវិជ្ជមានឲ្យពួកគេ៖ ការគិតបែបវិជ្ជមាន មិនត្រឹមតែជួយឲ្យពួកគេក្លាយជាមនុស្សល្អនិងគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យពួកគេមានគំនិតបែបនេះនៅពេលដែលពួកគេជួបបញ្ហាផងដែរ ព្រោះថាពួកគេនឹងមានជីវិតបែបរីករាយរហូតទៅមិនថាពួកគេនៅក្នុងស្ថានការណ៍ណាក៏ដោយ។ ៤) នាំពួកគេដើរលេង៖ ការទៅដើរលេងជុំគ្នាលក្ខណៈគ្រួសារមិនត្រឹមតែធ្វើឲ្យគ្រួសាររបស់អ្នករឹងមាំនិងមានភាពស្និទ្ធស្នាលជាងមុននោះទេ វាថែមទាំងធ្វើឲ្យកូនៗរបស់អ្នកមានអារម្មណ៍ស្រស់ស្រាយព្រមទាំងបានសម្រាកខួរក្បាលមួយកម្រិតថែមទៀតផង។ ៥) លើកទឹកចិត្តឲ្យពួកគេអានសៀវភៅ៖ រឿងបែបនេះ អ្នកគួរតែធ្វើតាំងពីពួកគេនៅក្មេងៗ ទើបដល់ពួកគេធំឡើង អ្នកនឹងមិនចាំបាច់ហត់ក្នុងការបង្ខំឲ្យពួកគេអានទៀតនោះឡើយ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s