ទង្វើ​ងាយ​ៗ​ទាំង​ ២៥​ចំណុច​នេះ ​នឹង​ធ្វើ​ឲ្យ​ចំណងមិត្តភាព​របស់​អ្នក​​កាន់​តែ​​ស្ថិត​ស្ថេរ​ជា​​និច្ច​



តើអ្នកមិនចង់ឲ្យស្នេហាអ្នកដែលខិតខំរក្សាមកយូរអង្វែងនោះ បាត់បង់ពីអ្នកទេមែនទេ? តើអ្នកបានដឹងពីវិធីខ្លះៗសម្រាប់រក្សាចំណងមិត្តភាពអ្នកឲ្យកាន់តែ ស្ថិតស្ថេរដែរឬទេ? ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) បង្ហាញពីការគោរពគ្នាទៅវិញទៅមក

២) ព្យាយាមសើចសប្បាយជាមួយគ្នាឲ្យកាន់តែច្រើន

៣) ត្រូវតែចេះជួយគ្នាទៅវិញទៅមកទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី

៤) ផ្ដល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់គ្នា

៥) ទុកចិត្តគ្នាទៅវិញទៅមក

៦) ត្រូវចេះសម្រុះសម្រួលគ្នាពេលមានជម្លោះ

៧) មិនត្រូវចូលទៅសម្រាកទាំងដែលខ្លួននៅមានកំហឹង

៨) ត្រូវចេះអត់ឱន ហើយបំភ្លេចរឿងមិនល្អចោល

៩) បោះបង់រឿងរ៉ាវចាស់ៗចោលទាំងអស់

១០) ត្រូវចេះសរសើរគ្នាឲ្យបានញឹកញាប់

១១) កុំព្យាយាមផ្លាស់ប្ដូរអ្វីៗ ដែលខ្លួនមាន

១២) បង្ហាញពីការអបអរ និងការដឹងគុណចំពោះគ្នាទោះបីរឿងតូចតាចក្ដី

១៣) ត្រូវរក្សាចិត្តទៀងត្រង់នឹងគ្នា

១៤) ជំរុញនិងលើកទឹកចិត្តគ្នា

១៥) កុំព្យាយាមវិនិច្ឆ័យគ្នា

១៦) ត្រូវស្មោះត្រង់នឹងគ្នានៅពេលមានបញ្ហា

១៧) ត្រូវតែចងចាំពេលវេលាពិសេសៗដែលអ្នកនៅជាមួយគ្នា

១៨) ធ្វើអ្វីដោយមិនចង់បានការតបស្នង

១៩) ត្រូវដើរកាន់ដៃគ្នារហូតដល់ទីបញ្ចប់

២០) គួរផ្ដល់ស្នាមថើបដល់គ្នា

២១) ត្រូវចេះខ្វល់ខ្វាយពីគ្នាទោះបីអ្នករវល់កម្រិតណាក៏ដោយ

២២) គួរចេះផ្ញើសារស្នេហាដល់គ្នា

២៣) ដើរលេងជាមួយគ្នាឲ្យបានច្រើន

២៤) មិនត្រូវគិតពីគំនិតអ្នកដទៃហួសហេតុពេក

២៥) សាកល្បងធ្វើអ្វីដែលថ្មីៗជាមួយគ្នា

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖www.lifehack.org

X
5s