មូលហេតុ​៦​យ៉ាង​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​ស្នេហា​ដូច​គេ​



តើអ្នកមានអារម្មណ៍យ៉ាងណាដែលពេលងាកទៅមនុស្សជុំវិញខ្លួន ពួកគេសុទ្ធតែមានគូទាំងដែលខ្លួនឯងនៅឯកោម្នាក់ឯងរហូតបែបនេះ? តើអ្នកចង់ដឹងថាមូលហេតុអ្វីបានជាជាអ្នកគ្មានគូ ស្នេហាដូចអ្នកដទៃដែរទេ? ខាងក្រោមនេះអាចជាមូលហេតុ៖

១) មិនដាច់អាល័យពីសង្សារចាស់៖ ការនឹកគិតដល់សង្សារចាស់នេះ នឹងផ្ដល់ការលំបាកបន្តិចហើយក្នុងការស្វែងរកមនុស្សថ្មី។ អ្នកគួរគិតថា ប្រសិនបើអ្នកកំពុងតែនឹកគិតពីសង្សារចាស់អ្នកនៅឡើយ តើអ្នកអាចផ្ដល់ចិត្តស្មោះដល់អ្នកដទៃបានទេ? ពេលខ្លះអ្នកក៏លួចធ្វើការប្រៀបធៀបមនុស្សថ្មី នឹងសង្សារចាស់អ្នកថែមទៀតក៏ថាមាន ហើយអ្នកថ្មីនៅតែមិនល្អដូចអ្នកចាស់។

២) ការទាមទារហួសហេតុពេក៖ មនុស្សម្នាក់ៗតែងមានការទាមទារអ្វីដែលល្អៗពីមនុស្សដែលខ្លួនស្រលាញ់ ។ មនុស្សមួយចំនួនចង់បានដៃគូស្នេហាដែលចេះគោរពគ្នា ស្មោះត្រង់ និងចេះគួរសម តែមួយចំនួនទៀតក៏ទាមទារហួសហេតុ ដូចជាចង់បានរូបរាងស្រស់សង្ហារ មានលុយឡានជាដើម។ ការទាមទារហួសហេតុនេះក៏ជារបាំងមួយក្នុងការស្វែងរកស្នេហាផងដែរ។

៣) ផ្ដោតសំខាន់លើការងារពេក៖ ដោយសារតែការខិតខំចំពោះការងារពេក ទើបអ្នកគ្មានពេលខ្វាយខ្វល់ស្វែងរកស្នេហាសម្រាប់ខ្លួន។ អ្នកតែងតែគិតថាជីវិតរបស់អ្នកគឺត្រូវការភាពជោគជ័យជាមុនសិន ទើបអ្នកស្វែងរកស្នេហាតាមក្រោយបន្ទាប់។

៤) អ្នកចង់ផ្ដោតសំខាន់លើជីវិតខ្លួនឯងសិន៖ នេះដោយសារតែអ្នកស្រលាញ់ និងចង់ផ្ដល់ពេលឲ្យបានច្រើនសម្រាប់ខ្លួនឯង ទើបអ្នកមិនចង់ឲ្យអ្នកដទៃមកពាក់ព័ន្ធជីវិតអ្នក។ ជាការពិតណាស់ អ្នកត្រូវហ៊ានលះបង់ពេលវេលា ក្ដីស្រលាញ់ ថាមពលនិងអ្វីៗ គ្រប់យ៉ាងនៅពេលអ្នកមានស្នេហា។

៥) មិនច្បាស់ថាអ្នកចង់បានមនុស្សដូចម្ដេច៖ ប្រសិនបើអ្នកកំណត់ឲ្យបានច្បាស់ថាមនុស្សប្រភេទណាខ្លះដែលអ្នកចង់បានមកធ្វើជាសង្សារ វាកាន់តែងាយស្រួលក្នុងការស្វែងរកស្នេហា ។ តែបើអ្នកមិនបានកំណត់វាឲ្យបានច្បាស់ទេនោះ វាពិបាកបន្តិចហើយក្នុងការស្វែងរកដៃគូសម្រាប់ជីវិត ព្រោះ អ្នកមិនដឹងថាខ្លួនឯងត្រូវការអ្វីផងនោះ។

៦) ងាយបោះបង់ចោលគ្មានការអត់ធ្មត់៖ អាចថាពេលខ្លះអ្នកជួបមនុស្សដែលត្រូវចិត្តហើយ តែគេហាក់ដូចជាព្រងើយកន្តើយបន្តិចបន្តួចដាក់អ្នក អ្នកក៏អស់ភាពអត់ធ្មត់ រួចបញ្ចប់ស្នេហានោះតែម្ដងទៅ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ thoughtcatalog.com

X
5s