ហេតុ​អ្វី​បុរស​ល្អ​ពិបាក​ស្វែង​រក​នៅលើលោកនេះ?​



វាអាចមានរឿងរ៉ាវច្រើនណាស់ដែលកើតឡើងចំពោះស្នេហាអ្នក ពេលខ្លះអ្នកក៏ជួបបុរសល្អ ប៉ុន្តែភាពល្អនោះក៏វាមិនស្ថិតស្ថេរទៅទៀត។ ហេតុនេះហើយ ទើបអ្នកតែងគិតថាបុរសដែលល្អគឺពិតជាកម្ររកបានណាស់នៅលើលោកនេះ។ តើមូលហេតុអ្វីខ្លះទៅ ដែលអ្នកគិតថាវាពិបាកណាស់ក្នុងការស្វែងរកបុរសដ៏ល្អម្នាក់ ដែលអ្នកតែងតែស្រមៃចង់បាននោះ?

១) នារីៗចូលចិត្តចាត់ទុកអ្នកដទៃត្រឹមតែជាមិត្ត៖ ពេលខ្លះបុរសដ៏ល្អម្នាក់បានឈានចូលទៅក្នុងជីវិតរបស់អ្នកហើយ ប៉ុន្តែអ្វីដែលគេទទួលបានមកវិញគឺអ្នកចាត់ទុករូបគេគ្រាន់តែជាមិត្តភក្ដិប៉ុណ្ណោះ។ ពេលខ្លះទោះបីបុរសម្នាក់នោះគ្រាន់តែជាមិត្តភ័ក្ដិអ្នកក្ដី ប៉ុន្តែគេអាចដឹងគ្រប់យ៉ាងថាអ្នកចង់បានអ្វី ត្រូវការអ្វី ហើយគេអាចបំពេញអ្វីដែលអ្នកចង់បានទាំងអស់។ ដោយសារតែអ្នកឲ្យតម្លៃមិត្តភាពជាងក្ដីស្រលាញ់ វាក៏អាចជាមូលហេតុមួយដែលធ្វើឲ្យអ្នកពិបាករកបុរសល្អសម្រាប់ជីវិតក៏ថាបាន។

២) ទាមទារបុរសដែលល្អហួសពេក៖ ដោយសារតែចំណង់របស់អ្នកគឺខ្ពស់ខ្លាំងពេក ដែលជាហេតុធ្វើឲ្យអ្នកពិបាករកមនុស្សដែលសាកសមនឹងអ្វីដែលអ្នកចង់បាន។ អ្នកត្រូវគិតថាបុរសតិចណាស់ដែលស្ថិតក្នុងប្រភេទដែលអ្នកចង់បាន តែបុរសដែលមានចិត្តស្មោះ តែងយល់ចិត្តនារីៗ ប៉ុន្តែក្រីក្រ ហើយមិនមែនជាមនុស្សសម្ភារៈនិយមគឺនៅមានច្រើនណាស់។

៣) ដោយសារតែអត្តចរិតរបស់អ្នក៖ អ្នកមិនត្រូវសួរទៅកាន់ពិភពលោកទេថា ៖ «ហេតុអ្វីមិនប្រគល់បុរសល្អម្នាក់ដល់អ្នក?» អ្វីដែលអ្នកត្រូវធ្វើគឺសួរទៅខ្លួនឯង ថាទាំងចរិយាមារយាទ និងបុគ្គលិកលក្ខណៈរបស់អ្នក វាសាកសមទេដែលឲ្យបុរសដ៏ល្អចូលមកក្នុងជីវិតអ្នកនោះ៕

ដោយ៖ ព្រំ សុវណ្ណកណ្ណិកា

X
5s