មានមិត្តស្រីអាយុបងខ្លួនក៏ល្អម៉្យាងដែរ ទាំងនេះជាចំណុចល្អ!
មនុស្សមួយចំនួន បានជួបនារីដែលខ្លួនពេញចិត្ត ហើយប៉ុន្តែ នាងមានអាយុច្រើនជាងខ្លួន ដែលជាហេតុធ្វើឲ្យគេរុញរានឹងបន្តស្នេហានោះតទៅទៀត។ វាមិនខុសនោះទេ គ្រាន់តែមានមិត្តស្រីអាយុបងខ្លួននោះ។ ខាងក្រោមនេះនឹងបង្ហាញអ្នកថា មានមិត្តស្រីអាយុបងខ្លួន ក៏ជារឿងល្អដែរ៖
១) ដឹងថានាងចង់បានអ្វីនិងមិនចង់បានអ្វី៖ រាល់អ្វីដែលនាងចង់បានឬ មិនចង់បាន នាងដឹងគ្រប់បែបយ៉ាង។ តែបើមិត្តស្រីដែលមានវ័យក្មេងវិញនោះ នាងហាក់ដូចជាស្ទាក់ស្ទើរ ហើយមិនទាន់ដឹងច្បាស់ថារាល់ថ្ងៃនេះ នាងត្រូវការអ្វីឲ្យបានច្បាស់លាស់ទេ។
២) នាងមិនមែនត្រូវការអ្នកទេ តែនាងចង់បានអ្នកតែម្ដង៖ មកដល់អាយុនេះ នាងប្រហែលជាធ្លាប់ឆ្លងកាត់ស្នេហាជាច្រើនរួចរាល់មកហើយ។ វាគ្មានហេតុផល ដែលនាងគ្រាន់តែត្រូវការអ្នកប៉ុណ្ណោះទេ អ្វីដែលសំខាន់នោះ គឺនាងចង់បានអ្នកជាគូអនាគតតែម្ដង។ តែបើអ្នកមានមិត្តស្រីក្មេងវិញ អ្នកប្រហែលជាមិនអាចរំពឹងថាស្នេហានោះបានយូរដល់ពេលណានោះទេ។
៣) នាងអាចធ្វើឲ្យអ្នកក្លាយជាបុរសល្អ៖ នាងមានអាយុច្រើនជាងអ្នក ដូចនេះ នាងធ្លាប់បានឆ្លងកាត់អ្វីគ្រប់យ៉ាងបានច្រើនជាង។ ហេតុនេះហើយ នាងនឹងមិនបណ្ដោយឲ្យអ្នកដើរផ្លូវខុសក្នុងជីវិត ទេ។
៤)នាងមានអត្តចរិតចាស់ទុំ៖ ចំពោះនារីដែលមានបទពិសោធន៍ច្រើននៅក្នុងជីវិត នាងតែងតែមានអត្តចរឹតមួយចាស់ទុំនិងគួរឲ្យគោរព។ ដោយសារតែធ្លាប់ឆ្លងកាត់រឿងជាច្រើននូវ នាងអាចនឹងមិនរំជើបរំជួលចំពោះរឿងដែលមិនបានការនានាហើយអាចដឹកនាំជីវិតទៅរកភាពជោគជ័យបានទេ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា