ហេតុផល​៣​យ៉ាង ​ដែល​មនុស្ស​ប្រុស​គួរ​ឆ្លៀតពេល​ធ្វើ​ម្ហូប​​



មនុស្សប្រុសមួយចំនួន តែងតែមិនចាប់អារម្មណ៍ទៅលើការចម្អិនម្ហូប ព្រោះគិតថានារីៗ ចាំបាច់ត្រូវទទួលខុសត្រូវផ្នែកនោះ។ ខាងក្រោមនេះជាហេតុផលដែលបុរសៗ គួរប្រើពេលមកចម្អិនម្ហូបខ្លះ៖

១) មិនចាំបាច់ពឹងអ្នកដទៃមកធ្វើម្ហូបឲ្យជាប្រចាំ៖ តើអ្នកមិនមានអារម្មណ៍ថា រអៀសខ្លួនទេមែនទេ នៅពេលដែលអ្នក តែងពឹងអ្នកដទៃធ្វើម្ហូបសម្រាប់ចម្អែតក្រពះរបស់ខ្លួន? អ្នកអាចមានស្នាដៃធ្វើម្ហូបឆ្ងាញ់ជាងគេក៏ថាបាន។ ចុះហេតុអ្វីមិនសាកល្បងធ្វើវាដោយខ្លួនឯងទៅ?

២) អ្នកអាចធ្វើឲ្យអ្នកដទៃសប្បាយចិត្តដោយសារអ្នកបាន៖ ការចូលចង្ក្រានបាយ នេះ អាចនឹងធ្វើឲ្យអ្នកដទៃមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងចំពោះអ្នក។ ហើយពួកគេនឹងសប្បាយចិត្តដោយសារឃើញអ្នកផ្លាស់ប្ដូរ ដោយចេះប្រើប្រាស់ពេលវេលាខ្លះមកធ្វើម្ហូបជំនួសពួកគេបែបនេះ។

៣) អាចទាក់ទាញនារីៗបាន៖ ជាការពិតណាស់នារីៗ សឹងតែ៩០ភាគរយទៅហើយ ដែលតែងតែស្រមៃចង់បានដៃគូស្នេហាដែលចេះធ្វើម្ហូប។ មិនមែនមានន័យថា នាងត្រូវការបុរសដែលចេះធ្វើម្ហូបសម្រាប់បម្រើនាងគ្រប់ពេលនោះទេ ប៉ុន្តែនៅពេលដែលនាងឈឺ ពួកគេអាចធ្វើម្ហូបដោយខ្លួនឯងផ្ទាល់សម្រាប់ថែរក្សានាងផងដែរ៕

X
5s