តើ​បុគ្គល​ជោគជ័យ​ចំណាយ​ពេល​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ធ្វើ​អ្វី​ខ្លះ?​



មនុស្សទូទៅតែងតែយកថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក ដើម្បីលំហែកាយ ដើរលេង ឬសម្រាកនៅផ្ទះយកកម្លាំងជាដើម។ ដោយឡែក បុគ្គលជោគជ័យភាគច្រើនចូលចិត្តយកថ្ងៃសម្រាកនេះមកធ្វើជាថ្ងៃប្រយុទ្ធទៅវិញ ព្រោះគេយល់ថា ការធ្វើបែបនេះនឹងជួយធ្វើឲ្យពួកគេត្រៀមខ្លួនបានរួចរាល់សម្រាប់ថ្ងៃធ្វើការវិញ។ ខាងក្រោមនេះ គឺជាអ្វីដែលពួកគេចំណាយពេលធ្វើនៅថ្ងៃឈប់សម្រាក៖ ១) រៀបចំបន្ទប់៖ ដូចដែលយើងបានដឹងហើយថា មនុស្សភាគច្រើនមិនបានរៀបចំបន្ទប់បានល្អនោះទេ ដោយសារតែការរវល់ហើយគ្មានពេលធ្វើវា ដូច្នេះអ្នកគួរតែចំណាយពេលមួយអាទិត្យម្ដងដើម្បីពិនិត្យ និងរៀបចំវាឱ្យបានស្អាត។ ២) ត្រៀមអ្វីដែលត្រូវស្លៀកពាក់៖ អ្នកខ្លះមានភាពយឺតយ៉ាវមុនពេលចេញដំណើរម្ដងៗ។ នេះក៏ដោយសារតែពួកគេនៅគិតថា តើស្លៀកពាក់បែបណាទើបល្អ? អ្នកគួរតែផ្លាស់ប្ដូរទម្លាប់នេះដោយធ្វើការជ្រើសរើសពីល្ងាចឲ្យហើយ ដើម្បីសន្សំពេលវេលាផង។ ៣) ធ្វើអ្វីដែលអ្នកគិតថាសំខាន់៖ កុំពន្យារពេលចាំថ្ងៃនេះ ឬថ្ងៃនោះ បើឆ្លៀតបានអ្នកគួរតែធ្វើវាឲ្យហើយ ព្រោះអ្នកត្រូវចងចាំថា មិនយូរមិនឆាប់ អ្នកគង់តែធ្វើការងារនោះដដែលទេ ដូចនេះអ្នកគួរតែធ្វើវាឲ្យហើយៗទៅ ដើម្បីកុំឲ្យគរគ្នាទាន់ រហូតធ្វើឲ្យអ្នកខ្ជិលទៅវិញ។ ៤) សម្រាកឲ្យបានពេញទីនៅពេលយប់៖ ទោះបីជាអ្នកមិនបានចេញទៅលំហែកាយនៅទីណាក្ដី អ្នកមិនគួរភ្លេចឡើយថា អ្នកត្រូវតែគេងឲ្យបានឆ្អែត ទោះបីជាមានកិច្ចការរវល់ច្រើនប៉ុណ្ណាក៏ដោយ បើមិនដូចច្នោះទេ អ្នកអាចចំណាយពេលដើរកម្សាន្តនៅទីណាជិតៗដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ដែលនាំឲ្យអ្នកមានភាពស្រស់ស្រាយឡើង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com
X
5s