ទម្លាប់​អាក្រក់​ៗ ​៥​យ៉ាង​​ដែល​មាន​ឥទ្ធិពល​អាក្រក់​អាច​សម្លាប់​អ្នក​បាន​​ដូច​​ការជក់​បារី!​



អ្នកដែលអាចផ្ដាច់ការជក់បារីបាន អាចប្រាប់អ្នកបានថា វាមិនមែនជារឿងងាយស្រួលក្នុងការផ្ដាច់ការជក់បារីនោះទេ។ ការផ្ដាច់ជក់បារីពិតជាជម្រើសមួយដ៏ត្រឹមត្រូវ ពីព្រោះថាបារីនាំឲកើតជំងឺមហារីក និងពុកធ្មេញ។ល។ តាមការស្រាវជ្រាវបានបង្ហាញឲឃើញថា បារីមួយដើមអាចកាត់បន្ថយអាយុជីវិតអ្នកដល់ទៅ ១១នាទី ប៉ុន្តែរឿងទាំង ៥ខាងក្រោមនេះក៏អាក្រក់ចំពោះសុខភាពអ្នកដូចការជក់បារីដែរ៖

១) អង្គុយរាល់ថ្ងៃ៖ ការអង្គុយរាល់ថ្ងៃជាងប្រាំបីម៉ោងពិតជាមានផលអាក្រក់ដល់សុខភាពអ្នក។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា អង្គុយយូរអាចនាំឲមានអត្រាកើតជំងឺបេះដូង ឡើងទម្ងន់។ ការហាក់ប្រាណគឺមិនអាចជួយបានឡើយ។ ម៉្យាងវិញទៀត ការអង្គុយនាំឲមានជំងឺទឹកនោមផ្អែមនិងអាចបណ្ដាលឲស្លាប់បាន។

២) អាហារមិនល្អ៖ ការធ្វើការមួយថ្ងៃពេញពិតជាហត់នឿយ​ហើយអ្នកមានអារម្មណ៍ខ្ជិលក្នុងការធ្វើម្ហូបដោយខ្លួនឯង។ វាមានអត្រាខ្ពស់ដែលអ្នកនឹងញុាំអាហារកញ្ចប់ឬញុាំ​អាហារ​ក្រៅ​ផ្ទះ។ អ្នកអាចសន្សំពេលវេលាបានជាច្រើនប្រសិនជាអ្នកជ្រើសរើសងាយស្រួយបែបនេះ។ ប៉ុន្តែ អាហារទាំងនេះមិនល្អចំពោះសុខភាពឡើយ។

៣) មិនទទួលកម្ដៅព្រះអាទិត្យ៖ មនុស្សជាច្រើន ជាពិសេសមនុស្សនៅអាស៊ី គឺខ្លាចខ្មៅ។ នេះជាកំហុសមួយដែលអ្នកមិនគួរធ្វើឡើយ។ អ្នកជំនាញស្បែក បានណែនាំថា អ្នកគួរត្រូវពន្លឺថ្ងៃ​ខ្លះ។ ពេលវេលាដែលអ្នកមិនគួរត្រូវថ្ងៃគឺចាប់ពីម៉ោង ១០ ព្រឹកដល់ ៤ល្ងាច។

៤) បំពង់សម្រាប់ជក់បារី (បារី​សិប្បនិម្មិត)៖ ជំនឿក្នុងសង្គមគឺជាហេតុផលមួយដែលនាំឲមនុស្សចាប់ផ្ដើមជក់។ មនុស្សជាច្រើនជឿថា ការជក់បំពង់គឺល្អជាងការជក់បារី។ តែជារឿងអាក្រក់ ការជក់តាមបំពងគឺអាក្រក់ដូចតែការជក់បារី​​ដែរ។

៥) គេងមិនបានគ្រប់គ្រាន់៖ យើងទាំងអស់គ្នាសុទ្ធតែដឹងពីសារៈសំខាន់នៃការគេង។ ការគេងមិនបានគ្រប់គ្រាន់ប៉ះពាល់ដល់អារម្មណ៍ ខួរក្បាល និងបេះដូងរបស់អ្នក។ មនុស្សជាច្រើនតែគេងសងទៅនឹងប៉ុន្មានថ្ងៃមុនដែលពួកគេគេងមិនបានគ្រប់គ្រាន់។ តែវិធីនេះគឺមិនត្រឹមត្រូវទេ។ អ្នកគួរតែមានម៉ោងច្បាស់លាស់ និងគេងឲបានគ្រប់គ្រាន់រៀងរាល់យប់៕

ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com

X
5s