ហេតុផល ៥យ៉ាងដែលបណ្ដាលឲអ្នកឡើងទម្ងន់ដោយ​មិន​ដឹង​ខ្លួន​​



ការឡើងទម្ងន់មិនមែនកើតឡើយត្រឹមតែរយៈពេលមួយថ្ងៃនោះទេ។ វាអាចបណ្ដាលមកពីអ្នកមិនសូវហាត់ប្រាណឬមិនហាត់ប្រាណតែម្តង និងកត្តាផ្សេងៗជាច្រើនទៀត។ តើអ្នកធ្លាប់ដឹងដែរទេថា ហេតុអ្វីបានជាអ្នកចេះតែឡើងគីឡូ? ខាងក្រោមនេះ ជាមូលហេតុដែលអ្នកអាចស្តីបន្ទោសបាន។

១) គេងមិនបានគ្រប់គ្រាន់៖ មានពេលខ្លះ វាពិតជាមិនអាចជៀសបានរឿងដាច់យប់ ពីព្រោះថា អ្នកមានកិច្ចការជាច្រើនតែត្រូវធ្វើជាបន្ទាន់។ ហើយ ម៉្យាងវិញទៀត អ្នកក៏ត្រូវលៃលកពេលវេលាសម្រាប់គ្រួសារឬដៃគូរបស់អ្នក។ ហើយលើសពីនេះទៅទៀត អ្នកចំណាយពេលមើលកម្មវិធីទូរទស្សន៍ តែមិនទៅហាត់ប្រាណសោះ។

២) ញុាំអាហារដែលល្អចំពោះសុខភាព៖ ទោះបីជាវាស្តាប់ទៅចម្លែកក្តី តែការញុាំអាហារដែលល្អចំពោះសុខភាពអាចធ្វើឲអ្នកញុាំច្រើនលើសពីធម្មតា។ ពីព្រោះថា យើងម្នាក់ៗគិតថាវាជាអាហារដែលល្អ និងមិនធ្វើឲអ្នកឡើងទម្ងន់ ដូច្នេះហើយ យើងគិតតែពីញុាំ។

៣)កាឡូរី ៖ នៅថ្ងៃខ្លះ គ្មានអ្វីដែលឆ្ងាញ់ជាងការញុាំអាហារឬផឹកអ្វីដែលផ្អែមៗនោះទេ។ នៅពេលអ្នកចំណាយប្រាក់៥ដុល្លារសម្រាប់កាហ្វេ អ្នកមិនដឹងពីផលប៉ះពាល់របស់វាឡើយ។ វាអាចឡើងគីឡូហួសពីការរំពឹងទុក។ ពេលខ្លះ អ្នកមិនដឹងថាអ្នកឡើងគីឡូផង។ នៅពេលអ្នកទទួលទានវាជាញឹកញាក់ គីឡូរបស់អ្នកនឹងឡើងគួរឲកត់សម្គាល់។

៤) រកលេស ៖ យើងតែងតែរកលេសឲខ្លួនឯងក្នុងការញាំអាហារដែលអ្នកចង់ញាំឬមិនទៅហាត់ប្រាណជាដើម។ ចំណុចទាំងនេះសុទ្ធតែបំផ្លាញជីវិតរបស់អ្នក។ ប្រសិនជាអ្នកកាន់តែរកលេសឲខ្លួនឯងកាន់តែច្រើន គីឡូរបស់អ្នកក៏កាន់តែឡើងកាន់តែច្រើន។

៥) មិនផ្លាស់ប្តូររបៀបហាត់ប្រាណ៖ ការហាត់ប្រាណដែលគ្មានការរីកចំរើនគឺពេលអ្នកដែលមិនឃើញលទ្ធផលអ្វីសោះពីការហាត់ប្រាណឬក៏អ្នកមិនទទួលបានលទ្ធផលដែលអ្នកចង់បាន។ មនុស្សមួយចំនួនហាត់ដដែលៗដែលមិនផ្លាស់ប្តូរអ្វីថ្មីសោះ។ ប្រសិនជាអ្នកហាត់ប្រាណហើយនៅតែឡើងគីឡូទៀត អ្នកគួរផ្លាស់ប្តូររបៀបហាត់ប្រាណ៕

ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.cheatsheet.com

X
5s