​ធ្វើ​ម៉េច​ដើម្បី​បង្កើន​កម្រិត IQ ​និង​​ការ​ចងចាំ​របស់​អ្នក​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន?​



កម្រិត IQ ដែលត្រូវបានមនុស្សជាច្រើនស្គាល់ថា ជាតួលេខមួយដែលបង្ហាញកម្រិតនៃភាពវៃឆ្លាតរបស់មនុស្សម្នាក់ ហើយអ្នកទ្រឹស្ដីពីសម័យមុនៗ ក៏បានលើកឡើងដែលថា ភាពវៃឆ្លាតរបស់មនុស្សគឺត្រូវបានក្រិតដោយធម្មជាតិហើយ និងមិនអាចកែប្រែបាននោះឡើយ ខណៈពេលដែលមានមតិលើកឡើងពីអ្នកទ្រឹស្ដីនាពេលបច្ចុប្បន្នថា ប្រាកដណាស់ ភាពវៃឆ្លាតរបស់មនុស្សគឺពិតជាអាចកែប្រែ ឬធ្វើឲ្យប្រសើរឡើងបាន ដូចជាវិធីខាងក្រោម៖ ១) រៀនជំនាញទាក់ទង៖ ជំនាញបែបនេះមិនមានកម្រិតនោះទេ ព្រោះវាមានច្រើនបែបច្រើនសណ្ឋាន ហើយអ្នកក៏អាចហាត់រៀនវាឡើងដល់កម្រិតបន្ទាប់ៗរហូតដែលការធ្វើបែបនេះ ធ្វើឲ្យអ្នកលូតលាស់ទៅមុខដោយអ្នកមិនបានដឹងខ្លួនឡើយ។ ២) រៀនភាសា៖ ការរៀនភាសាដូចជាភាសាអង់គ្លេស ចិន ឬបារាំងដែលជាភាសាអន្តរជាតិគឺពិតជាមានអត្ថប្រយោជន៍មែនមែន ជាពិសេសអ្នកអាចសង្កេតមើល អ្នកដែលចេះភាសាច្រើន ឬច្បាស់លាស់នៅក្នុងភាសាណាមួយនោះតែងតែពូកែមិនធម្មតា។ ៣) ញាំអាហារល្អៗ និង ហាត់ប្រាណជាប្រចាំ៖ ធាតុទាំង២នេះ គឺជួយបណ្ដុះអ្នកពីធម្មជាតិមកវិញ ព្រោះវាជួយធ្វើឲ្យអ្នកមានខួរក្បាលជ្រះស្រឡះល្អ ក៏ដូចជា មានសុខភាពមាំមួនផងដែរ ដែលវានឹងលែងក្លាយជាឧបសគ្គសម្រាប់អ្នកទៀតហើយ។ ៤) ហ្វឹកហាត់ខួរក្បាល៖ ព្យាយាមគិត ឬយកបញ្ហាមកដោះស្រាយ តែកុំធ្វើវាហួសហេតុឬយកវាជាផ្លូវការពេក ដែលវាអាចនាំឲ្យអ្នកក្លាយជាមនុស្សអវិជ្ជមានទៅវិញ។ អ្នកអាចជ្រើសរើសហ្គេម ឬអ្វីក៏ដោយ ដែលតម្រូវឲ្យអ្នកប្រើប្រាស់ខួរក្បាល ទើបអ្នកអាចមានភាពវៃឆ្លាតបាន ដែលនេះរួមជាមួយការសង្កេតមើលផងដែរ។ ៥) ចេះបើកចិត្តឲ្យទូលាយ៖ អ្វីដែលអ្នកគួរធ្វើទៀតនោះ គឺរៀនបើកចិត្តឲ្យទូលាយ ស្ដាប់អ្នកដទៃ ស្ដាប់ពីហេតុផលរបស់ពួកគេ ក៏ដូចជាការយល់ឃើញរបស់ពួកគេហើយយករឿងទាំងអស់នោះមកគិតពិចារណាដោយខ្លួនឯងសាជាថ្មី៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s