តើ​ពិត​ទេ ដែល​ភាព​ឯកា​ជះឥទ្ធិពល​អាក្រក់​ស្មើ​នឹង​ការ​ជក់​បារី​ ១៥​ដើម?​



អារម្មណ៍ដែលអ្នកទទួលបាន ពីការនៅម្នាក់ឯង គឺវាមានផលប៉ះពាល់ដល់អ្នក ជាងការដែលអ្នកជក់បារី១៥ដើមទៅទៀត ហើយវាក៏ជាមូលហេតុ ដែលធ្វើឲ្យអ្នកមានអាយុខ្លីផងដែរ នេះបើយោងទៅតាមការស្រាវជ្រាវ មួយធ្វើឡើងដោយសាកលវិទ្យាល័យ Brigham Young។

ភាពឯកា ត្រូវបានសម្គាល់ថា ជាការរស់នៅ ម្នាក់ឯង រួមទាំងការនៅដាច់ឆ្ងាយពីអ្នកដទៃ ទោះបីមានមនុស្សជាច្រើននៅជុំវិញខ្លួនយ៉ាងណាក្ដី។ ជាទូទៅភាពឯកា តែងកើតឡើងទៅលើមនុស្សដែលមានវ័យក្មេង ជាងវ័យចំណាស់ ដោយសារតែសម័យនេះ ជាសម័យអ៊ីនធឺណិត ហើយពួកគេតែងទាក់ទងមនុស្សជុំវិញខ្លួន តាមរយៈបណ្ដាញសង្គមនានា ប៉ុន្តែ សាកស្រមៃមើល បើពួកគេគ្មាននរណាមកខ្វាយខ្វល់ ហើយ តែងតែមានអារម្មណ៍ថា ឯកោម្នាក់ឯងនោះ តើវាជាបញ្ហាធំប៉ះពាល់ដល់អារម្មណ៍ពួកគេដែរឬទេ?

ហេតុនេះហើយបានជា គេបានបង្ហាញថា ការនៅម្នាក់ឯង នេះអាចចាត់ទុក ស្មើនឹងការទទួលរងផលវិបាកពីការជក់បារី១៥ដើម ក្នុងមួយថ្ងៃផងដែរ

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ thespiritscience.net

X
5s