រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ​



«ការខ្វាយខ្វល់ និងស្មុគស្មាញច្រើនពីរឿងជុំវិញខ្លួន វាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អនោះទេ ថែមទាំងធ្វើឲ្យអាយុអ្នកកាន់តែខ្លីថែមទៀតផង» នេះបើតាមការស្រាវជ្រាវមួយរបស់សកលវិទ្យាល័យ Purdue នៅសហរដ្ឋអាមេរិក។ មូលហេតុចម្បង ដែលធ្វើឲ្យពួកគេមានអាយុខ្លីនោះដោយសារ តែ ធុញថប់អារម្មណ៍ខ្លាំងពេក។ ពួកគេគឺផ្ទុកទៅដោយអ័រម៉ូនស្មុគស្មាញជាច្រើននៅក្នុងខ្លួន ដែលវាធ្វើឲ្យ ពួកគេស្ថិតក្នុងស្ថានភាពមួយស្មុគស្មាញហើយគិតអ្វីមិនចេញ។ បន្ទាប់មកមូលហេតុមួយទៀតនោះ គឺការមិនមានគំនិតវិជ្ជមាន ក៏អាចជាបញ្ហាធ្វើឲ្យពួកគេមានអាយុខ្លីផងដែរ ព្រោះ រាល់គំនិតដែលពួកគេមាន គឺសុទ្ធតែជាគំនិតអវិជ្ជមាន ហើយវាប៉ះពាល់ខ្លាំងណាស់ដល់ផ្លូវចិត្តរបស់អ្នក។ ដូចនេះបើអ្នកកំពុងតែមានបញ្ហាស្មុគស្មាញចំពោះមុខនោះ អ្នកមិនត្រូវធ្វើឲ្យខ្លួនឯង ធុញថប់ខ្លាំង ឬផ្ដល់សម្ពាធខ្លាំងពេកនោះទេ ។ អ្នកត្រូវសម្រាកឲ្យបានច្រើន ដកដង្ហើមវែងៗ ហាត់ប្រាណ ឬក៏តាំងសមាធិ ដើម្បីធ្វើឲ្យអារម្មណ៍បានធូរស្បើយខ្លះ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.verywell.com
X
5s