ទម្លាប់​ទាំង​ ៤ដែលធ្វើឲ្យ​អ្នកស្រស់ស្អាត​ និង​មានភាព​ទាក់ទាញ​ជាងមុន​



ទោះបីមនុស្សជាច្រើនគិតថា អត្តចរិត និងបុគ្គលិកលក្ខណៈ មានសារៈសំខាន់ជាងរូបរាងខាងក្រៅ តែរូបរាងខាងក្រៅ ក៏ជារឿងមួយដ៏សំខាន់ អាចនិយាយពីបុគ្គលម្នាក់បានផងដែរ ហើយមនុស្សដែលមានរូបរាងល្អស្អាត ក៏តែងនឹងទទួលបានការគាំទ្រ ក៏ដូចជាការយកចិត្តទុកដាក់ពីមនុស្សដែលនៅជុំវិញខ្លួនផងដែរ។  ខាងក្រោមនេះ គឺជាទម្លាប់ដែលអ្នកគួរតែរៀនធ្វើតាម៖ ១) ហាត់ប្រាណយ៉ាងតិច ៣០នាទីក្នុង១ថ្ងៃ៖ ការហាត់ប្រាណនេះជួយធ្វើឲ្យអ្នកមានសុខភាពល្អដែលនឹងធ្វើឲ្យអ្នកស្រស់ស្អាតពីក្នុងមកតែម្ដង ហើយវាក៏នឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អថែមទៀតផង ដូចនេះទឹកមុខរបស់អ្នកនឹងស្រស់បស់ឡើងៗ។ ២) លុប និង ម៉ាស្សាមុខ៖ ជាផ្នែកមួយដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃដូចនេះហើយ អ្នកមិនអាចធ្វេសប្រហែសសូម្បីតែមួយវិនាទីឡើយ។ ការលុបមុខ និង ម៉ាស្សាមុខអាចជួយធ្វើមុខរបស់អ្នកតឹងណែនល្អ ព្រមទាំងមានសំណើមថែមទៀតផង។ ៣) ផ្លាស់ប្ដូរការស្លៀកពាក់៖ កុំព្យាយាមពាក់ខោអាវដដែលៗ ព្រោះមើលទៅនាំឲ្យគ្មានភាពទាក់ទាញ តែការធ្វើបែបនេះមិនមែនបានន័យថា អ្នកនឹងត្រូវផ្លាស់ប្ដូររហូតនោះទេ គឺធ្វើយ៉ាងណាឲ្យតែកុំឲ្យមើលទៅច្រំដែលទៅបានហើយ។ ៤) ថែរក្សាស្បែកឲ្យបានល្អ៖ អ្នកគួរតែពាក់អាវដៃវែង ពាក់មួកនៅពេលដែលចេញទៅក្រៅម្ដងៗ ជាពិសេសនៅពេលថ្ងៃក្ដៅ មិនតែប៉ុណ្ណោះទេ អ្នកគួរតែលាបឡេចិញ្ចឹមស្បែកបន្ថែមប្រសិនបើអ្នកអាចផ្គត់ផ្គង់បែបនេះបាន៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s