ប្រធានាធិបតី​អាមេរិក​៤រូប​​ត្រូវ​បាន​គេ​លួច​បាញ់​​សម្លាប់​ ក្នុង​នោះ​មាន​នរណា​ខ្លះ?​



វាមិនមែនជារឿងតូចតាចនោះទេ ដែលក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក គឺមានប្រធានាធិបតី៤រូប ដែលគេចាត់ទុកថាជាតំណាងសហរដ្ឋអាមេរិកទាំងមូលត្រូវបានស្លាប់ ដោយការលបលួចបាញ់ពីជនមិនស្គាល់មុខ ចាប់ពីឆ្នាំ ១៨៦៥ រហូតដល់ ឆ្នាំ១៩៦៣។ តើអ្នកចង់ដឹងទេថា ប្រធានាធិបតីអាមេរិករូបណាខ្លះត្រូវ បានលួចសម្លាប់?

១) លោកប្រធានាធិបតី Abraham Lincoln ៖ លោកគឺជាប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក។ លោកត្រូវបានគេលួចសម្លាប់ នៅថ្ងៃ ទី១៤ខែ មេសា ឆ្នាំ ១៨៦៥ នៅឯ រោងកុន Ford រដ្ឋធានី Washington, DC ។ លោកត្រូវបានស្លាប់ ដោយសារតែ តារាសម្ដែងជនជាតិអាមេរិក ឈ្មោះថា John Wiles Booth បានចូលទៅបាញ់ប្រហារ នៅពេលលោកកំពុងតែទស្សនា ការសម្ដែងនៅទីរោងកុននោះ ។

 

២) លោកប្រធានាធិបតី James Garfield ៖ លោកគឺជាប្រធានាធិបតី ទី២០ របស់សហរដ្ឋអាមេរិក។ លោកត្រូវបានគេលួចសម្លាប់ នៅថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ ១៨៨១ នៅឯស្ថានីយរទេះភ្លើង Baltimore and Potomac រដ្ឋធានី Washington, DC ។ លោកត្រូវបានស្លាប់ ដោយសារតែ ការបាញ់ប្រហារពីក្រោយខ្នង ដោយអ្នកនិពន្ធ សញ្ជាតិអាមេរិកម្នាក់ឈ្មោះថា Charles J. Guiteau

 

 

៣) លោកប្រធានាធិបតី William McKinley ៖ លោកគឺជាប្រធានាធិបតីអាមេរិក ទី២៥។ លោកត្រូវបានគេលួចសម្លាប់ នៅថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ ១៩០១ នៅពេលលោកបានចូលរួម ក្នុងកម្មវិធីតាំងបង្ហាញមួយនៅឯ Temple of Music ទីក្រុងNew York ។ លោកត្រូវបានស្លាប់ ដោយសារតែ ការបាញ់សម្លាប់ត្រង់ពោះពីរគ្រាប់ដោយខ្មាន់កាំភ្លើងម្នាក់ នៅពេលលោកកំពុងតែ រាក់ទាក់ជាមួយប្រជាពលរដ្ឋ ក្នុងពិធីតាំងនោះ។

 

 

៤) លោកប្រធានាធិបតី John F. Kennedy៖ លោកគឺជាប្រធានាធិបតីអាមេរិក ទី៣៥។ លោកត្រូវបានគេលួចសម្លាប់ នៅថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ នៅផ្លូវ 411 Elm, Dealey Plaza រដ្ឋTexas ។ លោកត្រូវបានស្លាប់ ដោយសារតែ ការបាញ់ប្រហារ នៅលើរថយន្ត ពេលកំពុងធ្វើដំណើរ ឃោសនា នយោបាយ នៅទីនោះ។ គេបានបាញ់ប្រហារលោកត្រង់បំពង់ក និងក្បាល ដែលជាហេតុនាំឲ្យគេបញ្ជូនលោកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាម បន្ទាប់មកលោកក៏បាន ស្លាប់នៅមន្ទីរពេទ្យនោះតែម្ដង៕

 

 

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.presidentsusa.net

X
5s