រឿង​ល្អ​នឹក​ស្មាន​មិន​ដល់​ជាច្រើន​នឹង​កើត​ឡើង​​​ នៅ​ពេល​ដែល​អ្នក​បាន​គេង​ថ្ងៃ​ជា​ប្រចាំ​



មនុស្សសម័យនេះគឺរវល់ស្ទើរតែពេញមួយថ្ងៃរហូតរកពេលសម្រាកមិនចង់បានផង ហើយពួកគេក៏មិនសូវបានដឹងទៀតថាការគេងពេលថ្ងៃត្រង់មានអត្ថប្រយោជន៍យ៉ាងណាខ្លះសម្រាប់សុខភាពរបស់ពួកគេ។ តែអ្វីដែលមនុស្សមួយចំនួនបានធ្វើខុសទៀតនោះ គឺការចំណាយពេលគេងយូរពេករហូតដល់ឈឺក្បាល ឬមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនជាដើម។ ដូចនេះចំណាយពេលគេងថ្ងៃត្រឹមតែ ៦០ ទៅ៩០នាទីទៅគឺគ្រប់គ្រាន់ហើយ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចចំណុចខាងក្រោមនេះ៖ ១) ពង្រឹងសមត្ថភាពខួរក្បាល៖ ទោះបីជាវាមានរយៈពេលមិនយូរក៏ពិតមែន តែវាមានឥទ្ធិពលដូចតែអ្នកគេងនៅពេលយប់អញ្ចឹងដែរ ឬអាចមានប្រសិទ្ធភាពជាងក៏អាចថាបាន។ វាគឺជាពេលវេលាមួយដែលអ្នកឈប់សម្រាកកណ្ដាលទីមុននឹងអ្នកបន្តទៅមុខទៀត ដែលចាត់ទុកថាជារឿងដ៏ល្អមួយសម្រាប់ទាំងសុខភាពខួរក្បាល ក៏ដូចជាសុខភាពរាងកាយផងដែរ។ ២) ពង្រឹងសុខភាពបេះដូង៖ ការសិក្សានៅសាកលវិទ្យាល័យ Harvard បានធ្វើការបង្ហាញថា មនុស្សដែលបានគេងថ្ងៃជាប្រចាំត្រូវបានរកឃើញថា បានជួបប្រទះនឹងបញ្ហាបេះដូងតិចជាងអ្នកដែលមិនបានគេងថ្ងៃនៅពេលដែលចាស់ទៅ ដូចនេះវាជាការសំខាន់មួយក្នុងការបិទភ្នែកហើយសម្រាកក្នុងវេលាដ៏សមល្មមមួយ។ ៣) កាត់បន្ថយភាពស្មុគស្មាញ៖ ការគេងថ្ងៃជាប្រចាំតែងធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនសូវជាតានតឹង ហើយមានអារម្មណ៍ថាភ្លឺស្វាងខុសពីធម្មតា ព្រោះថាទាំងសុខភាពខួរក្បាល រាងកាយ ព្រមទាំងអារម្មណ៍សុទ្ធតែធ្វើដំណើរការបានយ៉ាងល្អ។ ៤) កាត់បន្ថយការញាំអាហារមិនល្អ៖ ជាទូទៅ ប្រភពកម្លាំងរបស់យើងបានមកពីការញាំអាហារនិងគេង ដូចនេះនៅពេលដែលអ្នកគេងមិនមានគ្រប់គ្រាន់នៅពេលយប់ អ្នកតែងតែរកអ្វីមកញាំជំនួសឲ្យបានច្រើន ព្រោះអ្នកគិតថាវាអាចនឹងជួយផ្សះផ្សាបាន តែវាមិនមែនទេ ដូចនេះការគេងបន្ថែមពិតជាមានប្រសិទ្ធភាពបំផុត ជាជាងការញាំទៅទៀត៕ ដោយ៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.powerofpositivity.com
X
5s