មនុស្ស​៩២​% មិន​អាច​សម្រេច​គោលបំណង​ ខណៈ ​៨​%ទៀត​ជោគជ័យ​​ ​នេះ​ជា​មូលហេតុ!​



ការស្រាវជ្រាវមួយ របស់សាកលវិទ្យាល័យ Scranton របស់សហរដ្ឋអាមេរិកបានបង្ហាញថា៖ « មនុស្សដល់ទៅ៩២% តែងតែបរាជ័យ ក្នុងការសម្រេចគោលដៅ ខណៈ ៨%ទៀត ជោគជ័យ។» តើអ្នកចង់ដឹងទេ ថា តើអ្នកជោគជ័យទាំង៨ភាគរយនោះ អនុវត្តន៍ តាមផែនការអ្វីខ្លះ? ១) មានគោលដៅច្បាស់លាស់ដែលមានការប្រកួតប្រជែង៖ យោងតាមការស្រាវជ្រាវមួយរបស់លោក Edwin Locke និងលោក Gary Latham បានឲ្យឃើញថា៖ « នៅពេលអ្នកកំណត់ គោលដៅច្បាស់លាស់ និងធ្វើឲ្យវាមានការប្រកួតប្រជែងនោះ អ្នកនឹងខិតខំធ្វើវា រហូតដល់ទៅ៩០ភាគរយ គ្រប់ពេល ។ » នេះដោយសារតែ វាគឺជាគន្លឹះ ដែល ជំរុញទឹកចិត្តអ្នកឲ្យខិតខំថែមទៀត ។ ២) ដាក់ចិត្តនឹងគោលដៅព្រមទាំងប្ដេជ្ញា ដល់ទីបញ្ចប់៖ អ្នកគួរសួរខ្លួនឯង ថា តើកម្រិតនៃការដាក់ចិត្តរបស់អ្នកខ្ពស់ ឬ ទេ? ពេលមានឧបសគ្គកើតឡើងភ្លាម តើអ្នកចុះចាញ់ឬ យ៉ាងណា? មនុស្សទាំង៨ភាគរយនោះ តែងប្ដេជ្ញាថា គ្មានអ្វីអាចបញ្ឈប់គេបានទេ គេនឹងខំ រហូតដល់ចុងកំពូលដែលគេចង់បាន។ ៣) បង្ហាញគោលដៅ៖ ពួកគេតែងតែ បង្ហាញនូវគោលដៅជាច្រើនផ្នែក ដែលពួកគេត្រូវសម្រេច ឲ្យបាន។ គិតថា តើជំហានអ្វីខ្លះដែលពួកគេត្រូវដើរ ដើម្បីឈានទៅរក គោលដៅចុងក្រោយនោះ? ៤) តែងផ្អែកលើអ្នកមានជំនាញ៖ ការសិក្សាតាម អ្នកដែលមានជំនាញ វា នឹងផ្ដល់អត្ថប្រយោជន៍ ខ្លាំងដល់ការសម្រេចគោលដៅរបស់អ្នក។ ហេតុនេះហើយ ទើបអ្នកដែលជោគជ័យ តែងហ៊ុមព័ទ្ធ ខ្លួនឯង ជាមួយអ្នកមានជំនាញ និងពោរពេញដោយបទពិសោធន៍។ ៥) ជៀសវាងការធ្វើអ្វីស្មុគស្មាញ៖ អ្នកជោគជ័យ តែងតែ រស់នៅដោយមានភាពអត់ធ្មត់ និង គោរពពាក្យស្លោកមួយ « ឈានមួយជំហាន សម្រាប់មួយពេល»។ ដើម្បីជៀសវាងពីបញ្ហាស្មុគស្មាញ និងការរាំងស្ទះគំនិតល្អៗ ពួកគេកម្រ គិតអ្វីច្រើនក្នុងពេលតែមួយណាស់៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.inc.com
X
5s