វិធីសាស្ត្រជួយអ្នកឱ្យទទួលបានលទ្ធផលទ្វេដងពីភារកិច្ច ឬកិច្ចការងារអ្វីមួយ
តើអ្នកធ្លាប់ទទួលបានលទ្ធផលទ្វេដងដោយប្រើរយៈពេលខ្លីដែរឬទេ? ពិតមែនហើយ វាមិនមែនជារឿងងាយស្រួលនោះទេ ដើម្បីទទួលផលលើការងារដ៏គួរឱ្យពេញចិត្តបែបនេះ។ ប៉ុន្តែ សូមសាកល្បងធ្វើតាមចំណុចទាំងនេះទៅមើល៖
១) មានគម្រោងច្បាស់លាស់
ត្រូវចាប់ផ្ដើមថ្ងៃថ្មីជាមួយគម្រោងទុកជាមុន។ អ្នកអាចរៀបចំមុនមួយថ្ងៃ។ សរសេរនូវអ្វីដែលអ្នកចាំបាច់ត្រូវធ្វើនាថ្ងៃស្អែក។ នេះហៅថា ការរៀបចំគោលដៅ។ ពេលអ្នកមានគោលដៅហើយ អ្នកត្រូវរៀបចំវាឲ្យបានស្រួលប្រួល។
២) ប្ដេជ្ញាចិត្ត
ប្ដេជ្ញាចិត្តគឺសំខាន់ខ្លាំងណាស់។ ប្រសិនជាអ្នកមានការប្តេជ្ញាចិត្ត ពេលអ្នកជួបបញ្ហា អ្នកតែងតែសួរខ្លួនឯងថា "តើអ្នកអាចដោះស្រាយបញ្ហាដោយរបៀបណា? "ប្រសិនជាអ្នកមិនមែនការប្តេជ្ញាចិត្ត អ្នកនឹងសួរខ្លួនឯងថា ៖"តើធ្វើដូចម្ដេចដើម្បីចាកចេញពីបញ្ហានេះ?”
៣) សច្ចៈភាព
ពេលអ្នកមានសច្ចៈភាព អ្នកធ្វើអ្វីដែលត្រឹមត្រូវ គប្បីនឹងខ្លួនឯង។ ពេលអ្នកធ្វើអ្វីដែលត្រឹមត្រូវ អ្នកនឹងមិនមានអ្វីដែលត្រូវស្ដាយក្រោយនោះទេ។ ពេលដែលអ្នកគ្មានការភ័យខ្លាច អ្នកក៏អាចផ្ដោតទៅលើការងារបានល្អដែរ។
៤) រក្សាភាពវិជ្ជមាន
មនុស្សខ្លះមានសុទិដ្ឋិនិយម ប៉ុន្តែអ្នកខ្លះអត់ទេ។ ប្រសិនអ្នកជាមនុស្សវិជ្ជមាន អ្នកអាចផ្លាស់ប្តូរអ្វីៗដែលនៅជុំវិញខ្លួនអ្នក។ អ្នកអាចផ្លាស់ប្តូរអ្វីៗទាំងអស់ដោយគ្រាន់តែផ្លាស់ប្តូរការគិតរបស់អ្នក៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.success.com