វិធីសាស្ត្រ​​ ៥​​យ៉ាង ដើម្បី​កាត់​បន្ថយ​អត្រា​កើត​​ជំងឺ​គាំង​បេះដូង​



តាមការបង្ហាញមួយដែលធ្វើឡើងដោយអ្នកជំនាញបរទេសបាន បញ្ជាក់ថា ៖ «នៅសហរដ្ឋអាមេរិក មានប្រជាជនប្រមាណ ៦១០០០០ នាក់ បានស្លាប់ដោយសារកើតជំងឺបេះដូង ជារៀងរាល់ឆ្នាំ»។

វាគឺជាទិន្នន័យ មួយ ដ៏គួរឲ្យភ្ញាក់ផ្អើល នៅសហរដ្ឋអាមេរិក ដោយសារតែមានអ្នកស្លាប់ កើនឡើងជាបន្តបន្ទាប់។ ហើយខាងក្រោមនេះជាវិធីដែលអ្នកគួរដឹងដើម្បីបង្ការការកើតជំងឺបេះដូងនេះ៖

១) ការធ្វើលំហាត់ប្រាណ

វាបានក្លាយទៅជារឿងធម្មតាទៅហើយ ដែលអ្នកគួរតែជ្រើសរើសយកការធ្វើលំហាត់ប្រាណដើម្បី បង្កើនឲ្យសុខភាពរបស់អ្នកកាន់តែល្អឡើង ។ យ៉ាងហោចណាស់ ក៏អ្នកអាចចំណាយពេល៣០នាទី ក្នុងការធ្វើលំហាត់ប្រាណ ឲ្យបាន ៤ថ្ងៃក្នុងមួយ អាទិត្យ។

២) កំណត់ការពិសា គ្រឿងស្រវឹង

បើសិនជាអ្នកគិតដល់សុខភាពរបស់ខ្លួនមែន អ្នកគួរកំណត់ការសេពគ្រឿងស្រវឹងរបស់អ្នក យ៉ាងហោចណាស់ អ្នកអាចផឹកស្រាបៀតែ២ កែវប៉ុណ្ណោះ ក្នុងមួយ ថ្ងៃ។ ការពិសាស្រាបៀរលើសពី២កែវក្នុងមួយ ថ្ងៃ អ្នកអាចនឹងប្រឈមមុខ ជំងឺថ្លើម ដុះក្បាលពោះ និងពាក់ព័ន្ធ ដល់បះដូងរបស់អ្នកទៀតផង។

៣) បន្ថយទម្ងន់អ្នក

ជាការពិតណាស់ ទម្ងន់នេះគឺពិតជាសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នក បើអ្នកអាចគ្រប់គ្រងវាបានដោយត្រឹមត្រូវនោះ អ្នកនឹងមិនងាយប្រឈមនឹងជំងឺផ្សេងៗ បាននោះទេ។ ប្រសិនបើអ្នកបណ្ដោយខ្លួន ឲ្យឡើងទម្ងន់ហួសហេតុនោះ វានឹងកើនឡើងទាំងសាច់រួមទាំងជាតិខ្លាញ់ ហើយជាតិខ្លាញ់នោះ ក៏កើតមាននៅជុំវិញបេះដូងរបស់អ្នកផងដែរ។

៤) ហាមជក់បារី

ការបណ្ដោយខ្លួនឯងឲ្យជក់បារីនេះគឺកាន់តែបង្កើន ឱកាសឲ្យជំងឺបេះដូងកើតឡើងចំពោះខ្លួន ដូច្នេះដែរ។

៥) ពិសាអាហារឲ្យបានត្រឹមត្រូវ

អាហារពិតជាសំខាន់ជាងគេ សម្រាប់រាងកាយអ្នក បើអ្នកជ្រើសរើសអាហារមិនបានត្រឹមត្រូវទេនោះ អ្នកនឹងមិនអាចប្រើប្រាស់រាងកាយ ដើម្បីធ្វើអ្វីមួយ ឲ្យបានល្អនោះទេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ cheatsheet.com

X
5s