សូម្បី​តែ​ស្នេហា​ក៏​មនុស្ស​ឆ្លាតវៃ ​មាន​យុទ្ធសាស្ត្រ​ខុស​ពី​មនុស្ស​ធម្មតា​ដែរ​



ការរកមើលដៃគូដ៏ល្អ  គឺពិតជាអាចទៅរួច។ ប៉ុន្តែ មនុស្សឆ្លាតវៃមានយុទ្ធសាស្ត្រខ្លះដែលពួកគេធ្វើតាមដើម្បីរកដៃគូដ៏ល្អមួយ។ តោះយើងមកប្រឡេកមើលតើចំណុចទាំងនោះមានអ្វីខ្លះ៖

១) គិតរួចហើយតើពួកគេចង់បានអ្វី៖ តើអ្នកចង់បានមនុស្សអ្នកមានឬមនុស្សមានសុខភាពឬមនុស្សសង្ហាឬស្អាត? នោះសុទ្ធតែជាចំណុចដែលអ្នកត្រូវកត់ត្រាទុកពីព្រោះថាវានឹងជួយអ្នករកមនុស្សដែលអ្នកចង់រក។

២) ធ្វើជាមនុស្សដែលអ្នកចង់បាន៖ ល្អប៉ះល្អ។ អាក្រក់ប៉ះអាក្រក់។ ដូច្នេះហើយ ប្រសិនជាអ្នកចង់រកមនុស្សដែលមានចំណេះដឹង អ្នកក៏ត្រូវជាមនុស្សដែលមានចំណេះដឹងដូចគ្នា។ អ្នកអាចព្យាយាមកែប្រែខ្លួនឯងដើម្បីជួបនូវបុគ្គលិកលក្ខណៈដែលអ្នកចង់បានពីដៃគូរបស់អ្នក។

៣) កុំនៅមួយកន្លែង៖ អ្នកមិនគួរសេពគប់មិត្តភក្ត្រតែមួយប្រភេទបានទេ។ អ្នកគួរតែរាប់អាចមិត្តភក្ត្រឲបានច្រើន។ អ្នកអាចរាប់អានមិត្តភក្ត្រដែលមានបុគ្គលិកលក្ខណៈដែលអ្នកមិនធ្លាប់ជួបឬមនុស្សដែលមានទម្លាប់ខុសពីអ្នក។ អ្នកនឹងមានគំនិតជាច្រើនតើមនុស្សប្រភេទណាសាកសមនឹងអ្នក។

៤) មនុស្សដែលអាចបំពេញតម្រូវការរបស់អ្នក៖ តើអ្នកត្រូវការអ្វីពីដៃគូរបស់អ្នកដែលអាចធ្វើឲអ្នកសប្បាយចិត្ត? តើអ្នកត្រូវការភាពស្និទ្ធស្នាលឬមនុស្សដែលគោរពអ្នក? មនុស្សដែលអាចជួបនឹងសេចក្ដីតម្រូវការរបស់អ្នកគឺជាជម្រើសដ៏ល្អបំផុត៕

ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.powerofpositivity.com

X
5s