បើអ្នកធ្លាក់ទឹកចិត្ត(Depression) សាកអនុវត្តន៍គន្លឹះទាំង៤នេះមើល !​



យើងរាល់គ្នាសុទ្ធតែជួបការលំបាកនិងស្ត្រេសក្នុងជីវិត។ ស្រ្តេសគឺប្រហែលជាជៀសមិនផុតនោះទេ។ ប៉ុន្តែ មនុស្សយើងមានជម្រើសក្នុងការឆ្លើយតបនឹងស្រ្តេសបាន៖

១) គ្មានអ្វីដែលអាចធ្វើឲអ្នកសប្បាយចិត្តបាន៖ តើអ្នកមានអារម្មណ៍យ៉ាងម៉េចនឹងរបៀបនៃការឆ្លើយតបនឹងស្រ្តេសគឺជាជម្រើសរបស់អ្នក។ ដូចសុភាសិតមួយនិយាយ៖ គ្មាននរណាអាចបើកឡានរបស់អ្នកបានទេប្រសិនជាអ្នកមិនឲសោឡាន។ ដូចគ្នានេះដែរ គ្មាននរណាម្នាក់អាចធ្វើឲអ្នកកើតទុក្ខឡើងប្រសិនជាអ្នកមិនអនុញ្ញាត។

២) ផ្លាស់ប្តូរឥរិយាបថ៖ ឥរិយាបថរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់ទៅលើរបៀបនៃការឆ្លើយតបជំងឺ depression របស់អ្នក។ ការគិតបែបអវិជ្ជមានប៉ះពាល់ដល់អ្វីៗគ្រប់បែបយ៉ាង។ ចូរអ្នកសាកគិតបែបវិជ្ជមានម្តងមើល។

៣) សម្រាក សម្រាក សម្រាក៖ ការរស់នៅក្នុងសង្គមដ៏មមាញឹក មានពេលខ្លះអ្នកភ្លេចថែទាំខ្លួនឯង។ ប្រសិនជាអ្នកមិនអាចជួយខ្លួនឯងទេ តើអ្នកជួយអ្នកដទៃដោយដូចម៉េចទៅ? អ្នកគួរតែចំណាយពេលខ្លះសម្រាប់សម្រាកដល់រាងកាយនិងខួរក្បាលរបស់អ្នក។

៤) មើលទៅវែងឆ្ងាយ៖ អ្នកអាចសាកគិតនៃស្ថានភាពដែលអ្នកបាក់ទឹកចិត្ត។ មានមនុស្សប៉ុន្មាននាក់ដែលស្លាប់ដោយសារតែវា ? តើវាសំខាន់ទេ? តើវាមានប្រយោជន៍អត់? ប្រសិនចម្លើយរបស់អ្នកគឺគ្មានទេ អ្នកមិនគួរចំណាយពេលមកលើជំងឺនេះឡើយ៕

 

ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖www.psychental.com

X
5s