វិធី៤​យ៉ាង​ដើម្បី​ទទួល​បាន​នូវ​របស់​ដែល​អ្នក​តែង​តែ​ប្រាថ្នា​ចង់​បាន​​



គ្មាននរណាម្នាក់ដែលកើតមកហើយគ្មានមហិច្ឆតានោះទេ គ្រាន់តែថាពួកគេមានវាតិចឬក៏ច្រើនតែប៉ុណ្ណោះឯង។ ម្នាក់ឯងគឺតែងតែចង់បាននេះបាននោះ សម្រាប់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេជានិច្ច តែពួកគេតែងតែឆ្ងល់ថាតើហេតុអ្វីបានជាអ្នកខ្លះមានសមត្ថភាពប្រហែលពួកគេដែរ តែបែរមានរបស់ដែលគេចង់បាន ហើយអ្នកបែរជាអត់អីចឹងទៅវិញ? ហេតុនេះហើយ វិធីខាងក្រោមនេះប្រហែលជាអាចជួយអ្នកបាន៖

១) ឈប់រង់ចាំពេលវេលា៖ នៅពេលដែលអ្នកចង់សម្រកទម្ងន់ជាដើម អ្នកតែងតែគិតថាចាំពេលនេះ ឬចាំពេលនោះចាំហាត់ហាត់កីឡាហើយរៀនតមអាហារ។អ្នកត្រូវតែចងចាំថាប្រសិនបើអ្នកប្រើពាក្យគឺអ្នកនឹងចាំអស់ពេញមួយជីវិតរបស់អ្នក ព្រោះពេលនេះ អ្នកនិយាយថាចាំថ្ងៃស្អែក ហើយថ្ងៃស្អែក អ្នកនឹងនិយាយពាក្យដដែលទៀត ដូចនេះតើពេលណាទៅទើបអ្នកអាចចាប់ផ្ដើមធ្វើវាបាន?

២) រៀបគម្រោង៖ មុននឹងអ្នកអាចចាប់ផ្ដើមធ្វើអ្វីមួយដ៏ល្អបាន គឺអ្នកត្រូវតែរៀបគម្រោងល្អជាមុនសិន ទើបអ្នកអាចអនុវត្តបានតាមក្រោយ ហេតុនេះប្រសិនបើអ្នកចង់ទិញកុំព្យូទ័រ អ្នកគួរតែរៀបគម្រោងសន្សំរបស់អ្នក ថាអ្នកនឹងសន្សំបែបណា ដើម្បីបានកុំព្យូទ័រដែលអ្នកចង់បាននោះ។ ហើយបើការសន្សំរបស់អ្នកមានរយៈពេលយូរអង្វែងពេកទម្រាំតែដល់ពេលនោះ អ្នកគួរតែស្វែងរកជំនួយពី ប៉ាម៉ាក់ ឬបងប្អូនរបស់អ្នកជាដើម។

៣) ផ្ដោតអារម្មណ៍៖ នៅពេលដែលអ្នកដឹងថាខ្លួនឯងចង់បានអ្វីហើយនោះ ចូរអ្នកឈប់ប្រើប្រាស់ពេលវេលាដ៏មានតម្លៃរបស់អ្នក ទៅធ្វើអ្វីដែលឥតប្រយោជន៍ដល់គោលដៅដែលអ្នកចង់ទៅដល់ឲ្យសោះ។ បើអ្នកមិនបានផ្ដោតអារម្មណ៍ឲ្យល្អនោះទេ ចុងក្រោយអ្នកនឹងមិនទទួលបានអ្វីទាំងអស់ ព្រោះអ្នកតែងតែគិតរវើរវាយពីនេះពីនោះរហូត។

៤) ជឿជាក់លើខ្លួនឯង៖ ទោះបីអ្នកផ្សេងមិនជឿជាក់លើអ្នក តែអ្នកខ្លួនឯងគឺមិនត្រូវបាត់បង់ជំនួយលើខ្លួនឯងជាដាច់ខាត។ ដរាបណាអ្នកនៅតែផ្ដល់ភាពជឿជាក់មកលើខ្លួនឯង ដរាបនោះអ្នកនឹងធ្វើវាបានយ៉ាងប្រាកដ ហេតុនេះហើយកុំងាយអស់សង្ឃឹមឬចុះចាញ់ឲ្យសោះ ត្រូវតែទៅមុខជានិច្ច៕

X
5s