ចង់​ចាប់​ផ្ដើម​ជីវិត​ថ្មី​មែន​ទេ? ចាប់​ផ្ដើម​ពី​ចំណុច​ទាំង​អស់​នេះ​ទៅ​



ហាក់បីដូចជាមានមនុស្សច្រើនដែលមានការមិនពេញចិត្តជាមួយនឹងស្ថានភាពជីវិតដែលពួកគេកំពុងតែជួបប្រទះ ហេតុនេះហើយទើបមានមនុស្សមួយចំនួនមានជំងឺបាក់ទឹកចិត្តជាដើម ដោយពួកគេគិតថា ជីវិតរបស់ពួកគេនឹងគ្មានថ្ងៃអាចបានប្រសើរឡើងនោះទេ។ បើសិនជាអ្នកយល់ឃើញបែបនេះ អ្នកកំពុងតែយល់ឃើញខុសទាំងស្រុង ប្រាកដណាស់ អ្នកប្រាកដជាអាចកែប្រែវាបាន ចាប់ផ្ដើមពីចំណុចទាំងអស់នេះតែម្ដង៖
 
១) ជួបមនុស្សឲ្យបានច្រើន៖ ថ្វីត្បិតតែមនុស្សសម័យនេះមានកលខិលខូចច្រើនក៏ពិតមែន តែចំណុចល្អដែលជួបមនុស្សឲ្យបានច្រើននេះ គឺអ្នកអាចរៀនពីពួកគេ ចែករំលែកគ្នាទៅវិញទៅមក។ ពេលខ្លះ ប្រសិនបើអ្នកចំណាយពេលនៅម្នាក់ឯង ដោះស្រាយបញ្ហាតែម្នាក់ឯង អ្នកក៏នឹងងាយមានភាពរីកចម្រើននោះដែរ។
 
២) ហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណនេះ មិនត្រឹមតែធ្វើឲ្យអ្នកមានសុខភាពល្អក៏ដូចជារាងស្អាតតែប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យខួរក្បាលក៏ដូចជាអារម្មណ៍របស់អ្នកមានភាពស្រស់ស្រាយឡើងទៀតផង។ ហេតុនេះហើយ អ្នកគួរតែឆ្លៀតពេលខ្លះដើម្បីធ្វើការហាត់ប្រាណ បើចាំឲ្យអ្នកទំនេរគឺមិនដឹងជាពេលណានោះទេ។
 
៣) គេងឲ្យបានគ្រប់គ្រាន់៖ កុំព្យាយាមគិតច្រើនពេកនៅពេលយប់ ដោយអ្នកគួរតែរកអ្វីមកធ្វើដើម្បីឲ្យឆាប់គេងលក់ ដូចជាការអានសៀវភៅជាដើម។ ប្រសិនបើអ្នកគិតវិលវល់ចុះឡើងច្រើនពេក វាប្រាកដជាធ្វើឲ្យខួរក្បាលរបស់អ្នកដើរវិលវល់ដូចគ្នា ហេតុនេះហើយ ពេលសម្រាក អ្នកគួរតែសម្រាក។
 
៤) ធ្វើអ្វីមួយដែលមានប្រយោជន៍ជាប្រចាំ៖ កុំទុកពេលឲ្យកន្លងហួសឥតប្រយោជន៍អ្វី ស្វែងរកអ្វីដែលអ្នកត្រូវធ្វើយកមកធ្វើនៅពេលនេះមក កុំព្យាយាមបណ្ដែតបណ្ដោយខ្លួនទៅតាមព្រេងវាសនាអី ចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកឲ្យវាមានតម្លៃផងទៅ៕
 
 
X
5s