តើអ្នកគួរឆ្លើយតបដូចម្ដេច ពេលអ្នកទទួលបានមតិរិះគន់បែបអវិជ្ជមាននៅកន្លែងការងារ?
នៅកន្លែងការងារ ពួកយើងសុទ្ធតែទទួលបាននូវមតិរិះគន់ទៅលើការងារដែលយើងធ្វើ មានមតិខ្លះគឺវិជ្ជមាន តែមតិខ្លះក៏អវិជ្ជមានដែរ ខណៈដែលមានមតិរិះគន់ខ្លះ គឺពិបាកនឹងទទួលយកតែម្តង ប៉ុន្តែអ្វីដែលអ្នកត្រូវដឹងនៅជំហានបន្ទាប់គឺអភិវឌ្ឍន៍ខ្លួនឯង។ សំនួរសួរថា តើអ្នកចង់រៀនឬកែប្រែដែរឬទេ?
ខាងក្រោមនេះជារឿងរ៉ាវ ៤ យ៉ាងដែលអ្នកគួរធ្វើនៅពេលមានការរិះគន់បែបអវិជ្ជមានមកកាន់អ្នកនៅកន្លែងការងារ៖
១) ទទួលយកមតិរិះគន់
មតិរិះគន់គឺជាជំហានមួយសម្រាប់ការរីកចម្រើន។ ប៉ុន្តែ ពេលអ្នកស្តាប់ឮដំបូង អ្នកប្រហែលជាមានការភ្ញាក់ផ្អើល។ អ្នកក៏ប្រហែលជាគិតថា អ្នកគ្មានអ្វីត្រូវការកែប្រែទៀតទេ។ ប៉ុន្តែ អ្នកគួរតែទទួលយកមតិរិះគន់ដោយបើកចិត្តឲទូលាយ។
២) កុំប្រឆាំងនឹងការពិត
រាល់ពេលអ្នកទទួលបានមតិរិះគន់ អ្នកតែងតែប្រឆាំងនឹងការពិតនិងព្យាយាមបង្កើតលេសសម្រាប់ខ្លួនឯង។ ការមិនទទួលយកមតិរិះគន់មានតែខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ។ កែប្រែ រៀនពីកំហុសនិងផលិតលទ្ធផលឲល្អ។
៣) ផ្តោតសំខាន់លើខ្លួនឯង
ក្នុងជីវិត យើងមានផ្លូវបី៖ ផ្លូវរបស់យើង ផ្លូវរបស់អ្នកដទៃ និងផ្លូវការពិត។ ប្រសិនជាអ្នកផ្តោតទៅលើអ្នកដទៃ នោះមានការអ្នកត្រូវការពេលវេលាកាន់តែច្រើនដើម្បីអភិវឌ្ឍន៍ខ្លួនឯង។ អ្នកគួរតែផ្តោតទៅលើអ្វីដែលអ្នកអាចធ្វើការកែប្រែ។
៤) ចង់រៀន
អ្នកគួរតែទទួលយកការពិតនិងរៀនពីមតិរិះគន់នោះ។ អ្នកអាចកែប្រែពីជនរងគ្រោះទៅជាមនុស្សដែលអាចបង្កើតលទ្ធផលល្អៗបាន។ ចាប់ផ្តើមទទួលខុសត្រូវ រៀនពីកំហុស។ រឿងល្អៗនឹងកើតឡើងនាពេលក្រោយជាមិនខាន៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.success.com