តើសញ្ញាអ្វីខ្លះទៅដែលបង្ហាញថាជីវិតរបស់អ្នកកំពុងជួបវិបត្តិដ៏សែនធ្ងន់?
វាច្រើនតែកើតឡើងនៅពេលដែលអ្នកឈានចូលវ័យម្ភៃឆ្នាំ។ អ្នកចាប់ផ្តើមចង់ដឹងពីគោលបំណងនៃជីវិត។ អ្នកមិនសប្បាយចិត្ត អ្នកកើតទុក្ខនិងមិនចង់ត្រឡប់ទៅវិញ។ នេះជាពេលដែលជីវិតរបស់អ្នកកំពុងជួបបញ្ហា។
១) អ្នកមានអារម្មណ៍ថាអ្នកជាប់អន្ទាក់នៅកន្លែងការងារ៖ មិនដឹងថាអ្នកកំពុងតែធ្វើតាមគម្រោងការងាររបស់អ្នកឬក៏អត់នោះទេ។ ប៉ុន្តែ ចំពោះអ្នកខ្លះនៅថ្ងៃណាមួយពេលងើបពីដំណេកស្រាប់តែមានអារម្មណ៍ថាជីវិតរបស់ខ្លួនឯងដូចជាយ៉ាប់ដល់ហើយ។ អ្នកបាត់បង់កម្លាំងចិត្ត។ល។
២) អ្នកមិនដឹងនិយាយអ្វីទៅកាន់មិត្តជិតស្និទ្ធទៅទៀត៖ អ្នកត្រូវប្រឈមនឹងបញ្ហាដែលអ្នកជួបប្រទះដោយម្នាក់ឯង។ អ្នកមានអារម្មណ៍ថាបញ្ហាឬឧបសគ្គដែលអ្នកជួបប្រទះមិនដូចមិត្តរបស់អ្នកសោះ។ ប៉ុន្តែអ្នកគួរតែចែករំលែកពីព្រោះថាមិត្តរបស់អ្នកអាចជួយអ្នកបាន។
៣) អ្នកគិតតែប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ៖ មានពេលខ្លះ គេពិតជាឈ្នះការប្រកួតមែន។ អ្នកស្រឡាញ់មិត្តភ័ក្តិ ប៉ុន្តែអ្នកមិនអាចគេចផុតពីអារម្មណ៍ដែលជីវិតរបស់ពួកគេល្អជាងអ្នក។ វាមិនមែនជារឿងងាយទេដែលអ្នកយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃជាពិសេសមិត្តជិតស្និទ្ធ។ អ្នកត្រូវរំលឹកខ្លួនឯងថាជីវិតមនុស្សម្នាក់ៗមានគោលដៅខុសៗគ្នា៕
ប្រែសម្រួល៖ អឹុងមុយយូ ប្រភព៖ www.lifehack.org