ដឹងអត់ថា មនុស្សស្រីនឹងធ្វើបែបនេះ ពេលនាងស្រលាញ់អ្នកពិត?
មនុស្សស្រីហាក់ដូចជាមានមនោសញ្ចេតនា ហើយឆាប់បង្ហាញវាចេញមកក្រៅជាងមនុស្សប្រុស។ តើគេបង្ហាញអត្តចរិតយ៉ាងណាខ្លះពេលគេស្រលាញ់អ្នកពិតនោះ?
១) ផ្ដាច់ចំណងជាមួយបុរសដទៗ
ពេលនាងប្ដេជ្ញាថាស្រលាញ់នរណាម្នាក់ហើយនោះ នាងនឹងមិនទៅទាក់ទងបុរសៗ ដទៃ រញ៉េរញ៉ៃអ្វីទៀតទេ។
២) នាងមានគម្រោងសម្រាប់អ្នក
នាងចាប់ផ្ដើមបង្កើតគម្រោងរស់នៅ សម្រាប់អ្នកទាំងពីរ ថាតើថ្ងៃ មុខត្រូវធ្វើអ្វីខ្លះដើម្បីបានរួមរស់ជាមួយគ្នា។
៣) គិតពីអ្នកគ្រប់ពេលវេលា
នាងមិនអាចឈប់គិតពីអ្នកបានឡើយ។ នាងមានអារម្មណ៍ថាពិបាកណាស់ ដើម្បីបំភ្លេចអ្នក នោះ។
៤) តែងធ្វើចរិតម្ញ៉ិកម្ញ៉ក់
បើនាងស្រលាញ់អ្នកខ្លាំងហើយនោះ រាល់ពេលបាននៅជិតអ្នក នាងមិនអាចទប់អារម្មណ៍ម្ញ៉ិកម្ញ៉ក់ដាក់អ្នកបានឡើយ។
៥) នាងបង្ហាញអារម្មណ៍ពិតរបស់នាងមកលើអ្នកគ្រប់ពេល
នាងតែងចង់ប្រាប់អ្នកពីអ្វីដែលនាងកំពុងតែមាន ហើយនាងចង់ឲ្យអ្នកដឹងពីអ្វីៗ ពីនាងគ្រប់រឿងទាំងអស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity.com