​បុគ្គលិក​ជោគជ័យ​ក្នុង​ជីវិត​ តែង​ធ្វើ​រឿង​ទាំង​នេះ ​រាល់​ពេល​បរាជ័យ​ម្តងៗ​



អ្នកជោគជ័យជាច្រើនដឹងពីសារៈសំខាន់នៃការដើរទៅមុខក្រោយជួបការបរាជ័យ។ ប្រសិនជាអ្នកសិក្សាពីអ្នកជោគជ័យ ពួកគាត់សុទ្ធតែធ្លាប់ជួបការបរាជ័យរាប់មិនអស់ តែអ្វីដែលសំខាន់នោះ គឺនៅតែបន្តដំណើរទៅមុខ ដោយមិនបោបង់ឡើយ។ ប្រសិនជាអ្នកចង់ក្លាយជាអ្នកដឹកនាំ អ្នកត្រូវរៀនពីរបៀបឆ្លើយតបទៅនឹងភាពបរាជ័យ៖

១) មានឥរិយាបថល្អចំពោះការបរាជ័យ

ការបរាជ័យគឺជាមេរៀនមួយតែប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សមួយចំនួនមិនយល់អ៊ីចឹងនោះទេ ហើយពួកគេភាគច្រើនចាត់ទុកវាថា ជារឿងដ៏សែនអាក្រក់បំផុតក្នុងជីវិត ហើយបាក់ទឹកចិត្តលែងធ្វើអ្វីទៀត។ ការធ្វើបែបនេះ គឺគ្មានប្រយោជន៍អ្វីនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ភាពបរាជ័យអាចនឹងមានន័យស្មើនឹងភាពជោគជ័យដែរ ប្រសិនបើអ្នកព្រមទទួលស្គាល់ ហើយបើកចិត្តទូលាយក្នុងការរៀនពីវា។

២) ទទួលស្គាល់កំហុស

អ្នកត្រូវរៀនទទួលស្គាល់ពីកំហុសខ្លួនឯង ហើយត្រូវស្វែងរកដំណោះស្រាយជាបន្ទាន់។ កុំរកលេសឲ្យខ្លួនឯងតទៅទៀត ព្រោះបើធ្វើបែបនេះ អ្នកនឹងក្លាយជាមនុស្សបរាជ័យមួយជីវិត។ ក្នុងនាមជាអ្នកដឹកនាំ អ្នកក៏ត្រូវបង្កើតបរិយាកាសឬអនុញ្ញាតឲ្យបុគ្គលប្រព្រឹត្តកំហុសផងដែរ។

៣)ដោះស្រាយ

កុំទុកបញ្ហារបស់អ្នកចោល ហើយរង់ចាំឲ្យអ្នកដទៃមកជួយអ្នក។ អ្នកត្រូវធ្វើអ្វីតាមដែលអ្នកអាចធ្វើទៅបាន ហើយត្រូវប្រាកដថាបញ្ហានឹងមិនធ្ងន់ធ្ងរជាងនេះនោះទេ។

៤) ដើរទៅមុខ

ចំណុចអាក្រក់បំផុតដែលមេដឹកនាំប្រព្រឹត្តនោះគឺបោះបង់ក្រោយជួបការបរាជ័យ។ ប្រសិនជាអ្នកបង្ហាញពីការតស៊ូទៅមុខ ក្រុមរបស់អ្នកក៏នៅបន្តដំណើរជាមួយអ្នកដែរ៕

ប្រែសម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.businessinsider.com

X
5s