វិធី​ ៣​យ៉ាង​ដែល​ជួយ​អ្នក​រៀន​ភាសាបរទេស​ឱ្យ​បានឆាប់ចេះ​



ការចេះភាសាលើសពីពីរពិតជាល្អក្នុងស្ថានភាពបច្ចុប្បន្ន។ ការរៀនឬចេះភាសាដទៃទៀត អាចជួយផ្តល់ឱកាសការងាររបស់អ្នក។ ហើយអ្នកវិទ្យាសាស្ត្រក៏រកឃើញថា ការចេះភាសាលើសពីពីរអាចជួយពង្រឹងដល់សមត្ថភាពខួរក្បាល។ ខាងក្រោមនេះគឺជាគន្លឹះដែលជួយអ្នកបាន៖

១) ដឹងពីហេតុផលដែលអ្នកចង់រៀនភាសា៖ ការរៀនភាសាមិនមែនជាអ្វីដែលអ្នកចង់រៀនឬមិនចង់រៀនតាមតែចិត្តនោះទេ។ តាមការសិក្សា អ្នករៀនត្រូវចំណាយពេលយ៉ាងតិច ២ ៧៦០ម៉ោងក្នុងការរៀនភាសាមួយក្នុងកម្រិតសមរម្យ។ ដូច្នេះហើយ ហេតុផលរបស់អ្នកនឹងក្លាយជាកម្លាំងចិត្តក្នុងការរៀនភាសា។

២) រៀនពាក្យសំខាន់៖ គ្មាននរណាម្នាក់អាចរៀនឬចេះគ្រប់ពាក្យក្នុងភាសាមួយនោះទេ។ ទន្ទឹមនឹងនេះ អ្នកគួរតែរៀនពាក្យដែលត្រូវប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។ ការរៀនបែបនេះនឹងជួយអ្នកឲ្យចេះសន្ទនាបានឆាប់។

៣) អនុវត្តន៍៖ វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តនូវអ្វីដែលអ្នករៀនឲ្យបានញឹកញាប់។ អ្នកមិនមែនអនុវត្តតែមួយថ្ងៃ រួចទុកចោលនោះទេ។ ប្រសិនជាអ្នកអាចអនុវត្តជាប្រចាំ អ្នកនឹងរៀនភាសាបានយ៉ាងឆាប់រហ័ស៕

ប្រែសម្រួល៖ អឹុង មុយយូ

ប្រភព៖ www.lifehack.org

X
5s