វិធី​បង្រៀន​អ្នក​ឲ្យ​កាត់​ចិត្ត​ ពេល​ស្រឡាញ់​គេ​ហើយ​គេ​មិន​ស្រឡាញ់​វិញ​



វាមានអារម្មណ៍ថាឈឺចាប់មិនតិចទេ ពេលអ្នកស្រឡាញ់នរណាម្នាក់ហើយ តែគេមិនពេញចិត្តអ្នកវិញនោះ។ បើវាពិបាកទ្រាំនិងឈឺចាប់បែបនេះ ហេតុអីមិនរកវិធីដើម្បីបំភ្លេចម្នាក់នោះទៅ ?

១) ត្រូវគិតថាការឈឺចាប់នោះវាមិនអីទេ៖ ត្រូវចាត់ទុកថា នរណាៗក៏ជួបរឿងនេះដែរ ហើយការឈឺចាប់វាជារឿងធម្មតាទៅហើយសម្រាប់មនុស្សលោក។

២) ត្រូវចាំថាអ្នកមិនអាចគ្រប់គ្រងលើចិត្តគេបានទេ៖ ពេលខ្លះ អ្នកមិនអាចផ្គាប់ចិត្តបានចំពោះមនុស្សគ្រប់គ្នាឡើយ ហើយអ្នកក៏មិនអាចបញ្ជាឬចង់គ្រប់គ្រងលើគេបានដែរ។

៣) កុំយកស្រាមកដាក់ខ្លួន៖ ការផឹកស្រាវាមិនអាចជួយអ្វីដល់អ្នកឡើយ វាបានត្រឹមតែឲ្យអ្នកអស់លុយកាក់ ខូចសុខភាព និងអ្នកដទៃ ពិបាកចិត្តជំនួសអ្នកទៅវិញទេ។

) ត្រូវគិតថាអ្នកក៏មិនអន់អីដែរ៖ ការចាកចេញនេះមិនមែនថាអ្នកមិនល្អឡើយ តែគេប្រហែលជាមានហេតុផលគេ។

៥) លុបចោលនូវការចងចាំអ្នកនឹងគេឲ្យអស់៖ លុបចោលវាឲ្យអស់ទៅ ព្រោះថាការចងចាំទាំងនោះ វានឹងឲ្យអ្នកនឹកគេកាន់តែលើសដើម។

៦) រកមនុស្សមកនិយាយគ្នា៖ បើពិបាកចិត្ត អ្នកអាចរកគ្នានិយាយដើម្បីឲ្យវាធូរស្រាលខ្លះបាន។

៧) ចាត់ទុកថាវាជាមេរៀន៖ ចាត់ទុកថាវាជាមេរៀនសម្រាប់អ្នក លើកក្រោយអ្នកនឹងមិនជួបរឿងនេះទៀតទេ ។

៨) ត្រូវចេះលើកទឹកចិត្តខ្លួនឯង៖ វាពិបាកណាស់ក្នុងការកាត់ចិត្ត តែធ្វើយ៉ាងម៉េចបើគេមិនស្រឡាញ់អ្នកទៅហើយ ។ អ្នកត្រូវរៀនលើកទឹកចិត្តខ្លួនឯងកុំឲ្យកើតទុក្ខរឿងនោះ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.forbes.com

X
5s