ជំនាញ​ទន់មិនធម្មតា៤យ៉ាង ដែលបុគ្គល​ជោគជ័យ​ពិត​ប្រាកដ​មាន​



ជំនាញដែលអ្នករៀននៅមហាវិទ្យាល័យឬការបណ្ដុះបណ្ដាលការងារភាគច្រើនផ្តោតសំខាន់ទៅលើជំនាញរឹងដែលអ្នកត្រូវការសម្រាប់ការងារណាមួយ។ ប៉ុន្តែ វាមានជំនាញទន់ជាច្រើនទៀតដែលអាចមានសារៈសំខាន់ជាងជំនាញរឹងទៅទៀត។  ដូច្នេះបើចង់ជោគជ័យក្នុងជីវិត មិនមែនត្រឹមតែខិតខំរៀនជំនាញរឹងនោះទេ ប៉ុន្តែអ្នកខិតខំអភិវឌ្ឍជំនាញទន់ឲ្យខ្លាំងទៀត។ សម្រាប់ បុគ្គលជោគជ័យសុទ្ធតែមានជំនាញទន់ខាងក្រោមនេះ៖

១) ជំនាញទំនាក់ទំនង៖ អ្នកប្រហែលជាមានគំនិតអស្ចារ្យជាងគេនៅកន្លែងការងារ ប៉ុន្តែប្រសិនជាអ្នកមិនចេះផ្ទេរគំនិតដែលអ្នកមានឲ្យបានល្អនោះទេ អ្នកក៏មិនអាចជោគជ័យទៅណាដែរ។ ការចេះពីជំនាញទំនាក់ទំនងពិតជាមានសារៈសំខាន់ណាស់ក្នុងការងារនិងក្រុមរបស់អ្នក។

២) ការសម្រេចចិត្ត៖ មនុស្សដែលពូកែសម្រេចចិត្តគឺជាមនុស្សដែលគេចង់បាននិងអាចធ្វើការនៅក្នុងឋានៈណាមួយក៏បាន។ សមត្ថភាពក្នុងការសម្រេចចិត្តពិតជាសំខាន់ដែលអាចជួយអ្នកដើរទៅមុខបាន។

៣) សច្ចធម៌៖ សច្ចធម៌នៅកន្លែងការងារមានន័យថា អ្នកទទួលស្គាល់កំហុសដែលខ្លួនឯងប្រព្រឹត្តឬអ្នកនឹងធ្វើនូវអ្វីដែលអ្នកបាននិយាយ។ មនុស្សនឹងគោរពនិងស្រឡាញ់មនុស្សដែលមានសច្ចធម៌។

៤) ផ្ដោតអារម្មណ៍៖ ការផ្ដោតអារម្មណ៍ទៅលើការងារគឺជាជំនាញមួយដ៏សំខាន់។ វាមិនត្រឹមតែសន្សំពេលវេលា ថែមទាំងប្រាកដថាអ្នកមិនដើរថយក្រោយ៕

ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ www.cnbc.com

X
5s