កំហុសការងារ៤យ៉ាង ដែលអ្នកត្រូវចៀស
ប្រសិនជាអ្នកត្រៀមខ្លួនសម្រាប់ភាពជោគជ័យនៅឆ្នាំ២០១៨ អ្នកគួរតែចំណាយពេលវេលាខ្លះដើម្បីគិតឲ្យប្រាកដថាអ្នកនឹងមិនប្រព្រឹត្តកំហុសទេ។ ខាងក្រោមនេះជាចំណុច ដែលអ្នកគូរចៀសវាង៖
១) អ្នកនៅដដែលដោយសារតែខ្លាចការផ្លាស់ប្តូរ៖ កំហុសដ៏ធំមួយរបស់មនុស្សគឺមនុស្សធ្វើការសម្រេចចិត្តនិងអនុវត្តអាស្រ័យទៅលើភាពភ័យខ្លាច។ នៅពេលដែលមនុស្សធ្វើនូវរឿងដែលពួកគេគិតថាខ្លួនឯងគួរធ្វើដោយសារភាពភ័យខ្លាចនោះ វានឹងនាំពួកគេទៅរកផ្លូវដែលមិនជោគជ័យនិងសប្បាយឡើយ។
២) រកចំណង់ចំណូលចិត្តខ្លាំងពេក៖ សម្ពាធដែលអ្នកចង់ដឹងពីចំណង់ចំណូលចិត្តអាចធ្វើឲ្យអ្នកមានអារម្មណ៍តឹងតែង រហូតភ្លេចគិតធ្វើរឿងអ្វីផ្សេងដែលសំខាន់ៗក្នុងជីវិតប្រចាំថ្ងៃ។ អ្វីដែលអ្នកគួរធ្វើគឺចាប់ផ្តើមធ្វើរឿងតូចៗនឹងស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នក។ ត្រូវធ្វើវាមួយចំហានម្តងៗ មិនមែនយកពេលទាំងអស់ផ្តោតលើវានោះទេ ព្រោះបើធ្វើបែបនោះ វានឹងធ្វើឲ្យអ្នកជួបបញ្ហាធំក្នុងជីវិតការងារ។
៣) គិតតែរឿងលុយ៖ មិនថាអ្នកកំពុងគិតរឿងការងារថ្មីឬសុំមេឡើងលុយនោះទេ សូមកុំគិតតែរឿងលុយតែមួយមុខគត់។ ផ្ទុយទៅវិញ អ្នកគួរគិតតើអ្នកអាចទទួលបានអ្វីបន្ថែមទៀតក្រៅពីលុយ។ អ្វីដែលសំខាន់នោះ តើសមត្ថភាពរបស់អ្នកអភិវឌ្ឍដល់កម្រិតណាហើយ?
៤) កុំឲ្យអ្នកដទៃកំណត់វាសនា៖ អ្នកអាចស្តាប់យោបល់ និង គំនិតរបស់អ្នកដទៃបាន ប៉ុន្តែសូមកុំឲ្យពួកគេមកកំណត់ពីជោគវាសនារបស់អ្នកឲ្យសោះ។ ត្រូវក្រោកឈរឡើង ធ្វើអ្វីដែលអ្នកគិតថា ត្រឹមត្រូវ ហើយកុំធ្វើតាមការចង់បានរបស់អ្នកដទៃគ្រប់យ៉ាង បើមិនដូច្នោះទេអ្នកគ្មានថ្ងៃជោគជ័យនោះឡើយ៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.cnbc.com