ពេល​ជួប​មនុស្ស​ពូកែ​អៀន​ច្រើន​​​ ​​គួរ​​ប្រើ​គន្លឹះ​៤​នេះ​ ដើម្បី​ឲ្យ​​គេ​ហ៊ាន​ហើប​មាត់​​​​និយាយ​រក​អ្នក​​វិញ​



មនុស្សអៀនប្រៀនច្រើនមិនសូវចូលចិត្តផ្សារភ្ជាប់ខ្លួនឯង ទៅនឹងគេឯងច្រើនពេកទេ។ អ្នកអាចជួបមនុស្សប្រភេទនេះនៅកន្លែងធ្វើការ នៅសាលារៀន និងទីកន្លែងផ្សេងទៀត ដូចនេះអ្នកអាចនឹងមានចំណងមិត្តភាពមិនសូវស្អិតរមួតជាមួយពួកគេទៀតផង ។ ដូចនេះដើម្បីធ្វើឲ្យពួកគេងាកមកមាត់រកអ្នកធម្មតាវិញបាន អ្នកត្រូវធ្វើតាមវិធីនេះ៖

១) ត្រូវចាប់ផ្ដើមសន្ទនាជាមួយគេមុន៖ បើមិនមានដើម ក៏មិនមានចុងដែរ ដូចនេះបើអ្នកជាមនុស្សមិនសូវអៀនខ្មាសច្រើនដូចគេទេ អ្នកគួរតែឧស្សាហ៍ចាប់ផ្ដើមសន្ទនាជាមួយអ្នកដែលពូកែអៀនទៅ ព្រោះថាពេលខ្លះគេអាចខ្លាច ហើយមិនហ៊ាននិយាយរកអ្នក។ ពេលអ្នកចាប់ផ្ដើមសន្ទនាមុនធានាថាគេនឹងតបតមកអ្នកវិញ។

២) ឧស្សាហ៍ហៅឈ្មោះគេ៖ មនុស្សគ្រប់រូបចូលចិត្តឮឈ្មោះរបស់គេណាស់ ដូចនេះអ្នកគួរឪស្សាហ៍ហៅឈ្មោះគេពេលណាដែលអ្នកត្រូវការ។ កុំប្រើពាក្យអ្នក ឬអ្វីដែលមិនសម្គាល់រូបគេចំៗ អី។

៣) ត្រូវដឹងថាគេចូលចិត្តអ្វី៖ ពួកគេនឹងរៀបរាប់ខ្លួនទៅអ្នក ពេលអ្នកចេះសួរដេញដោលនោះ។ ដូចនេះគេនឹងមានអារម្មណ៍ថាជិតស្និទ្ធនឹងអ្នក ហើយការអៀនប្រៀនក៏មិនសូវជាមានដែរ។

៤) ឧស្សាហ៍និយាយគ្នាចុះឡើងៗ៖ អ្នកគួរអនុវត្តន៍វិធីខាងលើនោះ ឲ្យបានរាល់ថ្ងៃទៅ អ្នកអាចធ្វើវាឡើងគ្រប់ពេល ដើម្បីឲ្យពួកគេកាន់តែមានទម្លាប់និយាយកាន់តែច្រើន ពេលនោះគេនឹងកាត់បន្ថយការអៀនប្រៀននោះបានហើយ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ businessinsider

X
5s