​មិន​ចម្លែក​ទេ​ ​បើ​​​​​រកស៊ី​មិន​ទៅ​មុខ​​សោះ​​ ​ព្រោះ​មាន​ចំណុច​ទាំង​៤​នេះ​!​



ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ម្នាក់ គោលបំណង​ធំ​គឺ​រក​ស៊ី​ឲ្យ​បាន​ជោគជ័យ។​ តែ​ទន្ទឹម​នឹង​​នោះ អ្នក​ត្រូវ​​តែ​ដឹង​ថា​ តើ​ ផ្លូវ​ណា​ខ្លះ​​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​? ហើយ​កំហុស​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ដឹង ដើម្បី​ការពារ​​កុំ​ឲ្យ​កើត​មាន​ចំ​ខ្លួន​ឯង​នៅ​ថ្ងៃ​មុខ​?

១) មិន​ទទួល​យក ឬ​ក៏ មិន​ចាប់​អារម្មណ៍ នឹង​ការ​ផ្ដល់​យោបល់ ពី​​អតិថិជន​ខ្លួន​។

២) តែង​រង់​ចាំ​ឱកាស​ល្អ​បំផុត ទើប​ចាប់​ផ្ដើម​​ការ​រក​ស៊ី ដែល​ជា​ហេតុ​នាំ​ឲ្យ​ការ​រកស៊ី​នោះ កាន់​តែ​ពន្យារពេល​យូរ​ទៅ​ៗ មិន​ដឹង​ថ្ងៃ​ណា​ចាប់​ផ្ដើម​។​

៣) តែង​មាន​អំនួត​លើ​ចំណេះ​ដឹង​​របស់​ខ្លួន ហើយ​ខ្ជិល​សិក្សា​ពី​បរិបទ​ថ្មី​ៗ កើត​ឡើង​ជុំវិញ​​អ្នក​ទៀត ដែល​ជាហេតុ​នាំ​ឲ្យ​ការ​រកស៊ី​អ្នក​បរាជ័យ។​

៤) ចំណាយ​ដើម​ទុន លើ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​ម្នាក់​គត់ តែ​​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com

X
5s